All posts by មេគង្គ ប៉ុស្តិ៍

បារាំង ផ្តល់ឥណទានសម្បទានបន្ថែម ២៥លានអឺរ៉ូ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទកម្ពុជា

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងក្រសួងសេដ្ឋកិច្ចកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែមចំនួន ២៥លានអឺរ៉ូ សម្រាប់កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/66AF4IBkb9k

ថ្ងៃនេះជាថ្ងៃបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤

ថ្ងៃទី២៤ ឧសភាឆ្នាំ២០២៤នេះជាថ្ងៃបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤” ដោយនៅតាមបណ្តាខណ្ឌទាំ១៤របស់រាជធានីភ្នំពេញ បានធ្វើពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះព្រមៗគ្នានិងយ៉ាងគគ្រឹកគគ្រេងនៅតាមខណ្ឌរបស់ខ្លួន សំដៅធ្វើយ៉ាងណាជណ្តើមយកជ័យជម្នះអោយបានដាច់ខាតនៅថ្ងៃបោះឆ្នោតនាថ្ងៃទី២៦ឧសភាខាងមុខនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/IyFfIKTv4VQ

ខ្លាធំ ចំនួន៤ក្បាល នឹងមកដល់កម្ពុជា នៅដំណាច់ឆ្នាំ២០២៤នេះ

រដ្ឋាភិបាលកម្ពុជា ឥណ្ឌា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្រកាសពីយុទ្ធសាស្ត្រស្តារសត្វខ្លាធំឡើងវិញនៅកម្ពុជា។ បើតាមការប្រកាស សត្វខ្លាធំជំហានទី១ ចំនួន៤ក្បាល អាចនឹងធ្វើឡើង អំឡុងពេលខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០២៤ខាងមុខ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/q-TniAQULvQ

កីឡាការិនី ល្បុក្កតោ ខៀវ ចិន្តារ័ត្ន មានមហិច្ឆតាកសាងកេរ្តិ៍ឈ្មោះក្នុងវិស័យកីឡាគុនចម្រុះ

ក្នុងកិច្ចសម្ភាសន៍ផ្ទាល់ជាមួយកីឡាការិនី ល្បុក្កតោ ខៀវ ចិន្តារ័ត្ន កញ្ញាបានបញ្ជាក់ប្រាប់អ្នកអ្នកយកព័ត៌មានមេគង្គប៉ុស្ដិ៍ថា កញ្ញាមានឱកាសចូលលេងគុនចម្រុះជើងឯកអាស៊ីដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកនេះ គឺជាឱកាសសម្រាប់ឲ្យកញ្ញាស្វែងរកស្នាដៃថ្មី ក៏ដូចជាការកសាងកេរឈ្មោះក្នុងពិភពកីឡាប្រយុទ្ធដែលពិភពលោកកំពុងពេញនិយមមួយនេះហើយ។
ទន្ទឹមគ្នានេះកញ្ញាខៀវ ចិន្ដារ័ត្ន ក៏បានសំណូមពរឲ្យពុកម៉ែ បងប្អូនជួយលើកទឹកចិត្តនិងគាំទ្រកញ្ញាផង បើទោះបីជាការប្រកួតនាពេលខាងមុខនេះកញ្ញាទទួលបានជោគជ័យ ឬមិនទទួលបានជោគជ័យក្ដី។តែកញ្ញាបានប្ដេជ្ញាចិត្តថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីដណ្ដើមជោគជ័យមកជូនជាតិមាតុភូមិ។
សូមចុចបើក Link ទស្សនាព័ត៌មានពិស្ដារhttps://youtu.be/yDgJrXJa0XE

វីដេអូស្តីពី៖ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ដែលរៀបចំដោយក្រុមប្រឹក្សាជាតិគាំពារសង្គមកម្ពុជា។

វីដេអូស្តីពី៖ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ដែលរៀបចំដោយក្រុមប្រឹក្សាជាតិគាំពារសង្គមកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/dgmsriwR2OQ

សម្ដេចធិបតី បញ្ជាឱ្យអភិបាលខេត្តនិងសមត្ថកិច្ចទាំងអស់ត្រូវចាត់វិធានការ ចំពោះក្រុមក្មេងទំនើង

(រាជធានីភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបញ្ជាឱ្យអភិបាលខេត្ត និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវចាត់វិធានការដោយគ្មានការលើកលែងចំពោះក្រុមក្មេងទំនើង ដែលកំពុងបង្កអសន្តិសុខនៅក្នុងសង្គមយ៉ាងអណាធិបតេយ្យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/UZ5Zqmk1jos

ការចាប់ខ្លួនមេបក្សកម្លាំងជាតិដោយសារការបំភ្លៃព័ត៌មានមិនពិតពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល

(រាជធានីភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ គឺដោយសារតែលោកផ្សព្វផ្សាយព័ត៌មានមិនពិត មូលបង្កាច់រាជរដ្ឋាភិបាល ដូច្នេះរាជរដ្ឋាភិបាលត្រូវតែចេញការពារខ្លួន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Q0KO4Pi1524

ការធ្វើទំនើបកម្មសុខាភិបាលត្រូវរុញដល់ជនបទនិងគិតពីលទ្ធភាពឱ្យពលរដ្ឋទទួលបានសេវាសុខាភិបាលបានល្អ

(រាជធានីភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការធ្វើទំនើបកម្មសុខាភិបាល មិនអាចមានតែនៅភ្នំពេញទេ គឺត្រូវរុញដល់ជនបទនិងគិតពីលទ្ធភាពឱ្យពលរដ្ឋទទួលបានសេវាសុខាភិបាលបានល្អ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/LXYfDFdCuLQ

ពុទ្ធសាសនិកជនក្នុងខេត្តសៀមរាបប្រារព្ធពិធីបុណ្យពិសាខបូជាយ៉ាងអធិកអធម

(ខេត្តសៀមរាប)៖ ពុទ្ធសាសនិកជនក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២២ខែឧសភា ឆ្នាំ២០២៤បានប្រារព្ធពិធីបុណ្យពិសាខបូជាយ៉ាងអធិកអធមដោយមានការដង្ហែរក្បួនតាមបណ្ដាផ្លូវសំខាន់ៗមួយចំនួនក្នុងខេត្តសៀមរាប

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Dml5K_VTET4

សម្តេចធិបតីនិងភរិយាបានអញ្ជើញប្រារព្ធពិធីបុណ្យវិសាខបូជានៅព្រះសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យ

(ខេត្តកំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី​ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធទិវាបុណ្យវិសាខបូជានៅឯព្រះសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/-zfX0HTGOG0

ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៏គឺត្រូវរក្សាសន្តិភាពឲ្យខានតែបាន

(រាជធានីភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា បានបញ្ជាក់ថា ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៏ គឺមានតែម្យ៉ាងគត់ គឺត្រូវរក្សាសន្តិភាព ឲ្យខានតែបាន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/rNVomLG6zH8

សម្តេចតេជោ ស្នើឲ្យក្រុមអ្នកច្បាប់សិក្សាបង្កើតច្បាប់មួយ ដាក់ទោសចំពោះជនណាដែលថាកម្ពុជាគ្មានរបបប្រល័យពូជសាសន៍

(រាជធានីភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យក្រុមអ្នកច្បាប់សិក្សាបង្កើតច្បាប់មួយ ដាក់ទោសចំពោះជនណាដែលថា កម្ពុជាគ្មានរបបប្រល័យពូជសាសន៍។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/cRB4vghxvqo

ស្ដារប្រឡាយទឹកសម្រាប់ឱ្យពលរដ្ឋប្រើប្រាស់ប្រទះឃើញគ្រាប់MK82

(ខេត្តកំពង់ចាម)៖ក្រោយពីឆ្លងកាត់ភ្លើងសង្គ្រាមជាច្រើនទសវត្សរ៍គ្រាប់មិនទាន់ផ្ទុះត្រូវបានគេប្រទះឃើញរាយប៉ាយខ្លះនៅលើដីខ្លះកប់ក្នុងដី។ជាក់ស្ដែងនៅកន្លែងស្ដារស្រះទឹកមួយកន្លែងនៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ត្រូវបានគេប្រទះឃើញគ្រាប់បែកទម្លាក់ពីលើយន្តហោះ ប្រភេទMK82 ដែលមានទម្ងន់ជាង ២០០គីឡូក្រាមមួយគ្រាប់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/JugQOjf9PbI

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនប្រចាំឆមាសទី១ឆ្នាំ២០២៤ 

(ខេត្តបន្ទាយមានជ័យ)៖ពិធីនេះធ្វើឡើងក្រោម អធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួម ឯកឧត្តម សេង លាង ប្រធានសាលាដំបូងខេត្ត ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ឯក ប៉ែន សុគន្ធ តំណាងលោកឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ឯកឧត្តម លោកឧត្តមសេនីយ៍ លោកវរសេនីយ៍ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/kpqKXTlKJCY

អគ្គលេខាធិការរង UN កោតសរសើរពីជោគជ័យរបស់កម្ពុជា នៃអ.វ.ត.កនិងការទប់ស្កាត់អំពើប្រល័យពូជសាសន៍

(រាជធានីភ្នំពេញ)៖អគ្គលេខាធិការរងអង្គការសហប្រជាជាតិកោតសរសើរពីជោគជ័យរបស់កម្ពុជា នៃដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍គឺជាមេរៀនពិសោធដ៏ល្អសម្រាប់ប្រជាជាតិ នៅលើពិភពលោក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/5SUVeFGwpX4