All posts by មេគង្គ ប៉ុស្តិ៍

គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសចំនួន១១នៅទូទាំងប្រទេសបានធ្វើតេស្ត សមត្ថភាពសិក្ខាកាមកម្រិតសញ្ញាបត្រC1

(រាជធានីភ្នំពេញ)៖គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទូទាំងប្រទេសចំនួន១១រ ទៀតរបស់សួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះបានធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1) បន្ទាប់ពីបើកបវេសនកាលនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/1vV2YuICvqc

ទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណឯកអគ្គរដ្ឋទូតចិនដែលផ្តល់ភាពជាដៃគូនិងការគាំទ្រដល់ការកំចាត់មីននៅកម្ពុជា

(រាជធានីភ្នំពេញ)៖ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិន ចូលជួបពិភាក្សា និងជម្រាបលាមុននឹងចប់បេសកកម្មការទូតនៅកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/9rV24YqDq7M

ឯកឧត្ដមអភិសន្តិបណ្ឌិតនិងអ្នកសម្របសម្រួលUNពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា

(រាជធានីភ្នំពេញ)៖នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក ចូសេហ្វ សូយ័រ អ្នកសម្របសម្រួលរបស់អង្គការសហ ប្រជាជាតិប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម  និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/anzUHQqDGho

សម្តេចកិត្តិសិង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ ជូនប្រជាពលរដ្ឋនៅប្រាសាទសំបូរព្រៃគុក

(ខេត្តកំពង់ធំ)៖សម្តេចកិត្តិសិង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននៅប្រាសាទសំបូរព្រៃគុក ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/NQU2am4nLwE

មជ្ឈមណ្ឌលប្រល័យពូជសាសន៏ជើងឯកប្រារព្ធទិវាជាតិនៃការចងចាំ

(រាជធានីភ្នំពេញ)៖ទោះបីរយះពេលជាង៤០ឆ្នាំទៅហើយក្តីក៏សោកនាដកម្មរបស់ ប្រជាពលរដ្ឋស្លូតត្រង់នៅតែចងចាំពីរបបប្រល័យពូជសាសន៏ អាវខ្មៅ៣ឆ្នាំ៨ខែ២០ថ្ងៃជានិច្ចមជ្ឈមណ្ឌលប្រល័យពូជសាសន៏ជើងឯក ក្នុងសង្កាត់ជើងឯកខណ្ឌដង្កោជាទីតាំងប្រល័យពូជសាសន៏ដ៏ធំមួយនៅរាជធានីភ្នំពេញក្នុងចំណោមទីតាំងពិឃាដមនុស្សជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/FMKs-8uj99U

យើងត្រូវទទួលស្គាល់ថាការអប់រំពីអំពើប្រល័យពូជសាសន៍គឺជាយន្តការមួយក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍

(រាជធានីភ្នំពេញ)៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៏ថា ការអប់រំអំពីអំពើប្រល័យពូជសាសន៏ គឺជាយន្តការមួយ ក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៏។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/-xXxJSpkoT8

សម្ដេចតេជោលើកទឹកចិត្តឲ្យខិតខំធ្វើយ៉ាងណាជម្រុញទំហំពាណិជ្ជកម្មរវាងទ្វេភាគីឲ្យមានតុល្យភាព

(រាជធានីភ្នំពេញ)៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឲ្យខិតខំធ្វើយ៉ាងណាជម្រុញឲ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឆែក កើនឡើង ពិសេសឲ្យមានតុល្យភាពជញ្ជីងពាណិជ្ជកម្ម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/8iMaIUHxwVo

សមត្ថកិច្ចចាប់ខ្លួនក្មេងទំនើង១៤នាក់នៅស្រុកពួក ក្រោយដេញកាប់បុរសម្នាក់ឲ្យរងរបួសធ្ងន់

(ខេត្តសៀមរាប)៖សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកពួកចាប់ខ្លួនក្រុមក្មេងទំនើងប្រុសស្រី ១៤នាក់ក្រោយពីបានដេញកាប់កម្មករម្នាក់ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២០និង៣០ នាទី ថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៤ នៅចំណុចលើផ្លូវកៅស៊ូភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ប្រាប់ឲ្យនៅព្រឹកថ្ងៃអាទិត្យទី១៩ខែឧសភាឆ្នាំ២០២៤ថា ករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស នេះ បង្កឡើងដោយក្រុមជនសង្ស័យ មានគ្នាប្រហែល ១៥ ទៅ ២០នាក់ជិះ ម៉ូតូប្រហែល១០គ្រឿង បានជិះដេញតាមជនរងគ្រោះយ៉ាងអនាធិបតេយ្យ ពីចំណុចគល់ស្ពានJPA មកដល់ចំណុចកើតហេតុ ជនរងគ្រោះបានដួលម៉ូតូបណ្តាលឲ្យបាក់ជើង រួចហើយជនសង្ស័យ ក៏បានកាប់ទៅលើជនរងគ្រោះ បន្ថែមចំបាតជើងខាងស្តាំ បណ្ដាលឲ្យរយះបន្ថែមទៀត។

បច្ចុប្បន្ន ក្មេងទំនើងទាំង១៤នាក់នេះត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការស្រុកពួកដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តបន្តចាត់ការទៅតាមនីតិវិធីច្បាប់៕

 ​រន្ទះបាញ់អ្នកភូមិ២នាក់ស្លាប់ និង៥នាក់ទៀតរបួសធ្ងន់ ស្រាល ខណៈពេលកំពុងព្រួសស្រូវ

(ខេត្តបន្ទាយមានជ័យ) ៖មនុស្ស២នាក់បានស្លាប់នៅនឹងកន្លែង និង៥នាក់ទៀតរងរបួសធ្ងន់និងស្រាល ដោយសាររន្ទះបាញ់នៅវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែឧសភា​ឆ្នាំ២០២៤ នៅចំណុចត្រពាំងតាង៉ឹនស្ថិតក្នុងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ ៖នៅមុនពេលកើតហេតុជនរងគ្រោះទាំង០៧នាក់បានទៅព្រួសស្រូវនៅចំណុចត្រពាំងតាង៉ឹន ខាងជើងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្របពេលនោះ នៅវេលាម៉ោងប្រហែលជា៣រសៀលមានធ្លាក់ភ្លៀងរលឹមស្រិចៗ លាយឡំជាមួយផ្គររន្ទះយ៉ាងខ្លាំងជនរងគ្រោះទាំងនោះបាននាំគ្នារត់ទៅជ្រកនៅក្រោមម្លប់ដើមស្តៅ១ដើមនៅក្បែរនោះ ក៏ស្រាប់តែរន្ទះបាញ់បណ្តាល២នាក់ស្លាប់នៅនឹងកន្លែង៣នាក់រងរបួសធ្ងន់និង២នាក់ទៀតរងរបួសស្រាល ។ ជនរងគ្រោះរងរបួសធ្ងន់ ស្រាលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកជនរងគ្រោះដែលស្លាប់ត្រូវក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ។
 

អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ ជនរងគ្រោះដោយសារន្ទះបាញ់មាន៖

ឈ្មោះ ជុន ភាព ភេទប្រុស អាយុ ៣១ ឆ្នាំ (ស្លាប់) និងឈ្មោះ ថ្លាង ធា ភេទប្រុស អាយុ២៥ឆ្នាំ (ស្លាប់) ។ឈ្មោះ យង់ បែន ភេទប្រុស អាយុ៦០ឆ្នាំ (របួសធ្ងន់),ឈ្មោះ បិន រ៉ា ភេទប្រុស អាយុ៤០ឆ្នាំ (របួសធ្ងន់),ឈ្មោះ ឌុំ ឆាត់ ភេទប្រុស អាយុ ៥៦ឆ្នាំ (របួសធ្ងន់), ឈ្មោះ សុខ មាគ ភេទប្រុស អាយុ ២២ឆ្នាំ (របួសស្រាល) និងឈ្មោះ ជ្រឹង តុន ភេទប្រុស អាយុ ៤៩ឆ្នាំ (របួសស្រាល) ។អ្នកទាំង៧នាក់នេះសុទ្ធតែជាប្រជាពលរដ្ឋរស់នៅក្នុងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យទាំងអស់។

គួរកត់សម្គាល់ថា នៅស្រុកភ្នំស្រុកក្នុងសប្តាហ៍នៃខែនេះ មានករណីរន្ទះបាញ់២ករណីជាប់ៗគ្នា ក្នុងនោះសត្វគោ៣ក្បាលនិងមនុស្ស២នាក់បានស្លាប់ ៕

ទារកដែលគេយកទៅប្លុងចោលឥឡូវមានសប្បុរសជនសុំទទួលយកទៅចិញ្ចឹមហើយមកដល់ពេលនេះ

 
(ខេត្តបន្ទាយមានជ័យ)៖ទារកដែលទើបនឹងកើតបាន២ទៅ៣ថ្ងៃត្រូវគេយកទៅប្លុងចោល ហើយត្រូវបានសង្គ្រោះយកទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាសៀមរាបកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នោះ ឥឡូវមានសប្បុរសជនសុំទទួលយកទៅចិញ្ចឹមហើយ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/2BjbF7q4GhQ

គម្រោងបញ្ចៀសទឹកជន់ពីរាជធានីភ្នំពេញ

បទយកការណ៍៖ ស្ដីពីគម្រោងបញ្ចៀសទឹកជន់ពីរាជធានីភ្នំពេញ
សូមចុចបើក Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/xXK-QcGTlUA

ប្រសិនបើមានការប្រកួតសង្ឃឹមថា ធឿន ធារ៉ា អាចនឹងឈ្នេះប៊ូខាវ

មើលតាមការប្រកួតនេះ អាចឲ្យយើងសង្ឃឹមថា ប្រសិនបើមានការជួបប្រកួតរវាងអ្នកប្រដាល់គុនខ្មែរពូថៅដៃពិឃាត ធឿន ធារ៉ា ជាមួយនាយ សម្បត្តិ ជនជាតិកួយ ដែលគេស្គាល់ជាទូទៅថា ប៊ូខាវ ( BUAKAW) នោះ។អ្នកប្រដាល់គុនខ្មែរពូថៅដៃពិឃាត ធឿន ធារ៉ា អាចយកជ័យជំនះលើប៊ូខាវដោយប្រើក្បាច់កែង
ពិឃាតរបស់ខ្លួនបានយ៉ាងប្រាកដ(ក៏ដូចជាការប្រើកែងក្នុងការផ្ដួលតារាមួយថៃ
ហ្វៃ (THAI Fight)សៃយុគ ភុមផាន់មួង(Saiyok Puphanmuang)កាលពីប្រមាណ១ឆ្នាំមុនផងដែរ។

ក្នុងវីដេអូនេះគឺជាការប្រកួតរវាងអ្នកប្រដាល់ថៃ ប៊ូខាវ បានចាមេក ជាមួយអ្នកប្រដាល់ជនជាតិរុស្ស៊ី បក់ស៊ីឌ័រ រុស្សូ(Buakaw vs Boxeador_Ruso)៕
សូមចុចបើកLink ដើម្បីទស្សនាវីដេអូពិស្ដារ៖https://youtu.be/TaRKHjKbc1A

សម្តេចធិបតីចង់បង្កើតតំបន់សេដ្ឋកិច្ចកូរ៉េនៅកម្ពុជាដើម្បីទាក់ទាញវិនិយោគិនកូរ៉េមករកស៊ីនៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់សាធារណរដ្ឋកូរ៉េ ដោយគ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកូរ៉េនៅកម្ពុជា ដើម្បីធ្វើការវិនិយោគក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/i6rES6FG0SE

គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤

 

(ភ្នំពេញ)៖គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បាន បើក យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ ២០២៤ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជា ប្រធាន ក្រុម ការងារ គណបក្ស ចុះមូលដ្ឋានរាជធានីភ្នំពេញ នៅមន្ទីរបក្សរាជធានីភ្នំពេញ និងបន្តការដង្ហែ ក្បួន ចេញ ទៅ តាម បណ្ដា ខណ្ឌតាំង១៤ និងសង្កាត់ទាំង១០៥។
ចុចបើកLink ដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/fy43IRDhbn8

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយសមាជិកព្រឹទ្ធសភា ប្រចាំតំបន់ Seine-et-Marne

(ភ្នំពេញ)៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម M. Vincent ÉBLÉ សមាជិកព្រឹទ្ធសភាប្រចាំតំបន់ Seine-et-Marne (Île-de-France) និងជាប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសង្ឃឹមថា ដំណើរទស្សនៈកិច្ចនេះនឹងពង្រឹងនូវទំនាក់ទំនងមិតភាពកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជា ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀតព្រោះកម្ពុជា និងបារាំង មានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ជាយូរលង់ណាស់មកហើយ។
ចុចបើកLink ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/OseWzd9cWvA