សមត្ថកិច្ចចាប់ខ្លួនក្មេងទំនើង១៤នាក់នៅស្រុកពួក ក្រោយដេញកាប់បុរសម្នាក់ឲ្យរងរបួសធ្ងន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 May, 2024 ក+ ក-

(ខេត្តសៀមរាប)៖សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកពួកចាប់ខ្លួនក្រុមក្មេងទំនើងប្រុសស្រី ១៤នាក់ក្រោយពីបានដេញកាប់កម្មករម្នាក់ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២០និង៣០ នាទី ថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៤ នៅចំណុចលើផ្លូវកៅស៊ូភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ប្រាប់ឲ្យនៅព្រឹកថ្ងៃអាទិត្យទី១៩ខែឧសភាឆ្នាំ២០២៤ថា ករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស នេះ បង្កឡើងដោយក្រុមជនសង្ស័យ មានគ្នាប្រហែល ១៥ ទៅ ២០នាក់ជិះ ម៉ូតូប្រហែល១០គ្រឿង បានជិះដេញតាមជនរងគ្រោះយ៉ាងអនាធិបតេយ្យ ពីចំណុចគល់ស្ពានJPA មកដល់ចំណុចកើតហេតុ ជនរងគ្រោះបានដួលម៉ូតូបណ្តាលឲ្យបាក់ជើង រួចហើយជនសង្ស័យ ក៏បានកាប់ទៅលើជនរងគ្រោះ បន្ថែមចំបាតជើងខាងស្តាំ បណ្ដាលឲ្យរយះបន្ថែមទៀត។

បច្ចុប្បន្ន ក្មេងទំនើងទាំង១៤នាក់នេះត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការស្រុកពួកដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តបន្តចាត់ការទៅតាមនីតិវិធីច្បាប់៕