All posts by មេគង្គ ប៉ុស្តិ៍

រដ្ឋមន្ត្រីការងារ ថាកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ជាប្រភពព័ត៌មានដ៏ទុកចិត្ត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តគាំទ្រចំពោះកម្មវិធី​រោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) ដោយសាររបាយការណ៍ និងការវាយ​តម្លៃចេញពីកម្មវិធីនេះគឺជាប្រភពព័ត៌មានដ៏ទុកចិត្តសម្រាប់ម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងធ្វើឱ្យមានការអភិវឌ្ឍកាន់​តែប្រសើរសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នៅក្នុងប្រទេសកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/lqeN8ud7HaY

ឯកឧត្តមអភិសន្តិបណ្ឌិតនិងទូតអូស្ត្រាលី កត់សម្គាល់វិជ្ជមានអំពីកិច្ចសហការអនុវត្តច្បាប់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលសហព័ន្ធអូស្ត្រាលី លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសលើបញ្ហាបទល្មើសបច្ចេកវិទ្យា អំពើឆបោកតាមប្រព័ន្ធអ៉ីនធឺណិត-Online Scamming អំពើជួញដូរមនុស្ស រត់ពន្ធមនុស្ស និងគ្រឿងញៀន ការងារគ្រប់គ្រងព្រំដែន ការងារអត្តសញ្ញាណកម្ម និងបទល្មើសផ្សេងទៀតដែលភាគីកម្ពុជា និងអូស្ត្រាលីបានបន្តអនុវត្ត និងពង្រឹងកិច្ចសហ ប្រតិបត្តិការបានល្អប្រសើរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7ZrEMfR0U6o

គណៈកម្មការទី៩រដ្ឋសភា ចុះបេសកកម្មការងារនៅខេត្តភាគខាងលិចប្រទេសកម្ពុជា

គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយ លោក ជំទាវ និន សាផុន ប្រធានគណៈកម្មការ បានអញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយ ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1rb_yxsbSvE

កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសំដែងសេចក្តីត្រេកអរ ដោយលោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា «កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក» នៅក្នុងឱកាសជួបសំដែងការគួសមនិងពិភាក្សាការងារជាមួយក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mGxXbyDLHaI

រដ្ឋមន្ត្រីការងារ ណែនាំនិស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុនត្រូវនាំយកសមត្ថភាពត្រលប់មកកម្ពុជា

នៅក្នុងឱកាស ទទួលជួបសម្តែងការគួរសម ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥ (MEXT Scholarship 2025) ចំនួន ៣១នាក់ ដែលនឹងត្រូវចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន នាដើមខែមេសា និងដើមខែតុលាខាងមុខនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការអបអរសាទរ និងបានផ្តល់ជាអនុសាសន៍ណែនាំដល់និស្សិតជ័យលាភីដើម្បីទទួលបានជោគជ័យក្នុងការសិក្សានៅក្នុងប្រទេសជប៉ុន ជាពិសេសនិស្សិតជ័យលាភីទាំងអស់ ត្រូវពាំនាំយកនូវចំណេះវិជ្ជា ចំណេះធ្វើ និងបទពិសោធន៍ វិលត្រលប់មកបម្រើការងារ និងរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RQ7lZjTUKgk

សំរាមជាង១៣ម៉ឺនគីឡូក្រាម ត្រូវបានប្រមូលចេញពីលើផ្លូវជាតិ

រាជធានី-ខេត្តចំនួន១៨ ក្នុងចំណោម២៥ រាជធានី-ខេត្ត បានចូលរួមយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» យ៉ាងផុលផុស និងសកម្ម ដោយសម្រេចបានការសំអាតដងផ្លូវជាតិបានប្រវែង ១ ៣៩០គ.ម នៃប្រវែងសរុប ១៥៣៣គ.ម ក្រោយពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន អ៊ាង សុផល្លែត បានដាក់ចេញយុទ្ធនាការសម្អាតផ្លូវជាតិកាលពីខែមករា ឆ្នាំ២០២៥កន្លងទៅ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kwU_YLm1bQE

កម្ពុជាក៏ជាប្រទេសដែលរងគ្រោះដោយការគម្រាមកំហែងពីបទល្មើសផ្សេងៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមានប្រសាសន៍ថា កម្ពុជាក៏ជាប្រទេសមួយដែលរងគ្រោះ ដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែនមានជាអាទិ៍ បទល្មើសជួញដូរមនុស្ស បទល្មើសជួញដូរ និង ចែកចាយគ្រឿងញៀន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម ដែលក្រុមឧក្រឹដ្ឋជនបាន និងកំពុងពង្វក់ស្មារតីប្រជាពលរដ្ឋក្មេង ចាស់ ប្រុសស្រី ឱ្យឆ្កួត វង្វេង និងរងគ្រោះផ្លូវកាយ ផ្លូវចិត្ត បញ្ញាស្មារតី ទ្រព្យធន និងផ្លូវភេទយ៉ាងធ្ងន់ធ្ងររហូតដល់មានរបួស ពិការ វីបល្លាសស្មារតី ឬបាត់បង់អាយុជីវិតថែមទៀតផង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3nBANK3u3wM

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកពញាក្រែកបានអំណោយមនុស្សធម៌ពីកាកបាទក្រហម

ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានចាត់ឱ្យលោក រស់ សុខន នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិ និងអនុសាខាស្រុកពញាក្រែក រួមជាមួយក្រុមកាកបាទក្រហមកម្ពុជាឃុំកក់ ឃុំដូនតី ឃុំកណ្ដោលជ្រុំ និងអ្នកស្ម័គ្រចិត្តភូមិគោលដៅ ព្រមទាំងសហការីជាច្រើនរូប ចុះសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅផ្តល់ជូនគ្រួសារដែលបានរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់បណ្ដាលឱ្យដួលរលំផ្ទះទាំងស្រុង និងរបើកដំបូល ចំនួន ៤៩គ្រួសារ នៅឃុំកក់ ឃុំដូនតី  និងឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/M7IRaMR5FYU

សាលាចំនួន៦ក្នុងខេត្តព្រះវិហារទទួលបានបណ្ណសរសើរពីក្រសួងអប់រំជាសាលាគំរូ

អង្គការអាដ្រាកម្ពុជា សហការជាមួយនាយកដ្ឋានសិក្សា នៃក្រសួងអប់រំ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ រៀបចំពិធីពិធីប្រគល់បណ្ណសរសើរដល់សាលាចំនួន ៦ក្នុងខេត្តព្រះវិហារ ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការចូលរួមអនុវត្តន៍កម្មវិធីគ្រប់គ្រងអនាម័យពេលក្មេងស្រីមករដូវ នៅក្នុងគ្រឹះស្ថានសិក្សា ក្រោមអធិបតីភាពលោកជំទាវ សឿ សុជាតា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/JDRijjRSmIA

កម្ពុជា-ឡាវ ប្ដេជ្ញារួមគ្នានាំមកនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនប្រទេសទាំងពីរ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ រយៈពេល៣ថ្ងៃ នៅសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ដើម្បីចូលរួមដឹកនាំកិច្ចប្រជុំ វាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HcnILsHtuvY

សម្តេចធិបតី ចង់ឃើញក្បាច់គុនបុរាណខ្មែរត្រូវបានយកទៅបង្ហាត់នៅតាមបណ្តាប្រទេសនានា

ការបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងនៅ ក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូកីឡាគុនខ្មែរសហរដ្ឋអាមេរិក ដឹកនាំដោយ ឯកឧត្តម វ៉ា សុធា ប្រធានប្រតិភូនៃស្ថានីយទូរទស្សន៍ថោនចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅវិមានសន្តិភាព កាលពីម្សិលមិញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/eQ9lX4N5U0M

ធនាគារពិភពលោក បន្តគាំទ្រកម្ពុជាក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

នៅចំពោះមុខសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីម្សិលមិញលោកស្រី Mariam J. Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា, វៀតណាម និងឡាវ បានបង្ហាញនូវការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/D6pFOF3WkB0

យោធភូមិភាគទី៧កងទ័ពប្រជាជនវៀតណាមប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា

ឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង (Nguyen Truong Thang) មេបញ្ជាការបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ព ជើងគោកកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសរូបលោក ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/x4t7QjFupAY

រាជរដ្ឋាភិបាល កំណត់អាទិភាពសម្រាប់ខេត្តព្រះសីហនុគឺកំពង់ផែទឹកជ្រៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ថា៖ ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលខ្ពស់ទាំងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍ ដោយបានរួមចំណែកជួយដល់សេដ្ឋកិច្ចប្រជាជនមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ ដូចនេះ រាជរដ្ឋាភិបាលបានដាក់អាទិភាពសម្រាប់ខេត្តព្រះសីហនុ គឺជាខេត្តនាំមុខ ដែលមានកំពង់ផែទឹកជ្រៅ តាមរយៈការកំណត់ជាគោលដៅខ្ពស់សម្រាប់ការវិនិយោគ និងពង្រីក ឱ្យទៅជាកំពង់ផែអន្តរជាតិ និងជាមជ្ឈមណ្ឌលភស្តុភាកម្មតំបន់ ដែលនឹងនាំមកនូវសក្តានុពលកាន់តែធំសម្រាប់ខេត្តព្រះសីហនុ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dUMGGQjpNWE

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងរៀបចំអបអរសាទរទិវាវប្បធម៌ជាតិលើកទី២៧

អភិបាលរងខេត្តកំពង់ឆ្នាំង លោក យិន សាវ៉េន មានប្រសាសន៍ថាៈ រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុក “វប្បធម៌ គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណជាតិខ្មែរ មានតម្លៃខ្ពស់មិនអាចកាត់ថ្លៃបាន” ។ មានប្រសាសបែបនេះ នៅក្នុងពិធី ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ រៀបចំឡើងដោយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងមានការគាំទ្រពីរដ្ឋបាលខេត្តកំពង់ឆ្នាំង។ពីធីប្រព្រឹត្តឡើង នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី តំណាងកងកម្លាំងទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុ ប្រធានមន្ទីរជុំវិញខេត្ត អង្គការសមាគម តំណាងធនាគារមីក្រូហិរញ្ញវត្ថុ យុវជនកាយឫទ្ធិខេត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ៣៥០នាក់។អភិបាលរងខេត្តបានបន្តថា៖ រាជរដ្ឋាភិបាលចាស់ អណត្តិទី៦ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលថ្មីអណត្តិទី៧ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ តែងតែគាំទ្រ លើកទឹកចិត្ត ផ្តល់អាទិភាពខ្ពស់ និងជាមូលដ្ឋានគ្រឹះក្នុងការផ្សះផ្សាសង្គម ឱ្យចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា និងគ្មានការរើសអើង ។ យើងទាំងអស់គ្នាបានដឹងហើយថាកម្ពុជាជាប្រទេសមួយដែល សម្បូណ៍ទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំង រូបី និងអរូបី ដែលបុព្វបុរសរបស់យើងបានកសាង និងបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។

នៅក្នុងឱកាសនោះ លោក អភិបាលរងខេត្តក៍ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី សិស្ស និស្សិត ដែលតែងតែចូលរួមគាំទ្រដល់កិច្ចការអភិរក្ស លើកស្ទួយ និងអភិវឌ្ឍន៍វប្បធម៌ជាតិ។ ជាពិសេសក្នុងឱកាសនៃការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ក្រោម ប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” បានរៀបចំដំណើរការប្រកបដោយភាពរលូន និងអធិកអធមក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ។ការរៀបចំប្រារព្ឋទិវាវប្បធម៌ជាតិ ៣មីនា គឺបានចាប់ផ្តើមពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន ក្នុងគោលបំណងជំរុញឱ្យប្រជាជន មហាជនទូទៅ ជាពិសេសយុវជនដែលជាសសរទ្រូងរបស់ជាតិ និងជាអ្នកបន្តវេនបង្កើនការស្រឡាញ់ និងការទទួលយកនូវចំណេះ សំដៅលើកកម្ពស់ការអភិរក្ស បំផុសស្មារតីចូលរួមក្នុងការផ្ទេរ ជំនាញបច្ចេកទេសសិល្បៈ វប្បធម៌ និងការអភិវឌ្ឍវប្បធម៌ជាតិ ដែលជាមូលដ្ឋាននៃសាមគ្គីភាព និង ភាពសុខដុមរបស់សង្គមជាតិ។ ម្យ៉ាងវិញទៀតតម្លៃមហាសាលនៃវប្បធម៌ជាតិ គឺជាប្រភពធនធានមិនចេះរីងស្ងួតប្រកបដោយសក្តានុពលខ្ពស់ក្នុងការរួមចំណែកតាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ ផ្នែកសេដ្ឋកិច្ចសង្គម៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/foOXC9caZUw