All posts by មេគង្គ ប៉ុស្តិ៍

ឆេះក្លឹបកម្សាន្តមីតណាយ បណ្តាលឲ្យមានមនុស្សស្លាប់និងរងរបួស

ក្លឹបកម្សាន្តមួយកន្លែងយីហោ « មីតណាយក្លឹប » ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ បណ្តាលឱ្យមានមនុស្សចំនួន០៩នាក់ ត្រូវស្លាប់ និងរបួសធ្ងន់ធ្ងរ ។ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្បែរស្តុបឬស្សីផ្អែម ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/KxfvHfya1g8

លោកជំទាវ ម៉ែន នារីសោភ័គ ជម្រុញឲ្យក្ដាប់បានកម្រិតនៃការអភិវឌ្ឍយុវជន

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្ត នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ACpCXAu930k

រយៈពេល៥ឆ្នាំក្រសួងប្រៃសនីយ៏ ប្រមូលថវិកាមូលនិធិជាតិសរុបបានប្រមាណ៨០៤លានដុល្លារ

រយៈពេល៥ឆ្នាំ ពីឆ្នាំ២០២០-២០២៤ ក្រសួងសម្រេចប្រមូលចំណូលថវិកាជាតិ និងវិភាគទានមូលនិធិសរុបបានប្រមាណ ៨០៤លានដុល្លារអាម៉េរិក បើប្រៀបធៀបទៅនឹងចំណូលថវិកាជាតិ និងវិភាគទានមូលនិធិក្នុងរយៈពេល ២០១៥-២០១៩ ដែលប្រមូលបាន ចំនួនប្រមាណ ២១៦លានដុល្លារអាម៉េរិក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/IO-2IgybCK4

ការជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារជូនប្រជាពលរដ្ឋជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/eiLhVRqlFT0

អភិបាលខេត្តប៉ៃលិន ស្នើខេត្តស្រះកែវសហការសម្រួលពាណិជ្ជកម្មនិងវិនិយោគ នៅជាប់ព្រំដែន

អភិបាលខេត្តប៉ៃលិន លោកជំទាវបណ្ឌិត បាន ស្រីមុំ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូថៃ ដឹកនាំដោយឯកឧត្តម ផារិនយ៉ា ភូធិសាត់ (H.E. Parinya Phuthisat) អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ដើម្បីអនុវត្តសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តទាំង២ (ប៉ៃលិន+ ស្រះកែវ) ឱ្យបានកាន់តែល្អប្រសើរឡើង។ឆ្លើយតបទៅនឹងសក្តានុពល និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3QNN2YqLYZQ

កិច្ចប្រជុំស្តីពីការត្រួតពិនិត្យវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតនៅក្នុងពន្ធនាគារខេត្តពោធិ៍សាត់

អភិបាលរងខេត្តពោធិ៍សាត់ លោក ពៅ ពិសិដ្ឋ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត នៅក្នុងពន្ធនាគារខេត្តពោធិ៍សាត់ ដែលត្រូវស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបុណ្យវិសាខបូជា។


កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលសាលាខេត្ត ដោយបានការចូលរួមពី លោកស្រី ផាន់ សុគន្ធថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់, លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ អ៊ី សំអុល ប្រធានពន្ធនាគារខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ អ៊ី សំអុល ប្រធានពន្ធនាគារខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្នុងព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពិធីបុណ្យធំៗ ចំនួន៥ សម្រាប់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត ក្នុងនោះមាន៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា, ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, ពិធីបុណ្យវិសាខបូជា, ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

លោកឧត្តមអគ្គានុរក្សបន្តថា សម្រាប់ទណ្ឌិតដែលត្រូវបានអប់រំ និងកែប្រែបានល្អតាមលក្ខខណ្ឌ ហើយត្រូវជ្រើសរើស ដាក់ជូនគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រណីជាតិខ្មែរ ឆ្នាំ២០២៥ មានចំនួន២១នាក់ និងក្នុងឱកាសបុណ្យវិសាខបូជា ព.ស២៥៦៩ មានចំនួន២១នាក់ សរុបចំនួន៤២នាក់ ក្នុងនោះស្រី១នាក់។


មានប្រសាសន៍ក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ អភិបាលរង ខេត្តពោធិ៍សាត់ បានលើកឡើងថា ទណ្ឌិតទាំងឡាយដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌកំណត់ដោយច្បាប់ សម្រាប់ទោសដែលមិនមែនជាកម្មវត្ថុ ក្នុងការលើកលែងទោស បន្ធូរបន្ថយទោស ឬពិបាកក្នុងការលើកលែងទោស និងបន្ថយទោសនោះគឺមានដូចជាទោស ចាប់ជំរិតទារប្រាក់ ប្លន់សម្លាប់ រំលោភសម្លាប់ ឃាត់កម្មសាហាវឃោរ ឃៅ ទោសផលិត និងជួញដូរគ្រឿងញៀន ភេរវកម្ម ជនប្រដាប់អាវុធ ទណ្ឌិតទទួលទោសច្រើនដង ទណ្ឌិតដែលជាប់ពន្ធនាគារច្រើនដង និងទណ្ឌិតធ្លាប់ល្មើសជាប់ពិន័យជាដើម។


លោកអភិបាលរងខេត្ត បានស្នើដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យ និងពិភាក្សាឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ធ្វើយ៉ាងណាសមស្របទៅនឹងច្បាប់ និងគោលការណ៍ណែនាំនានា សំដៅជ្រើសរើសបានទណ្ឌិត ដែលបានស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ជាអ្នកមានការតាំងចិត្តកែប្រែខ្លួន ឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិពិតប្រាដក និងអាចរស់នៅប្រកបដោយសេចក្តីសុខ ជាមួយក្រុមគ្រួសារ ក៏ដូចជាក្នុងសង្គមទាំងមូល។
គួរបញ្ជាក់ដែរថា អង្គភាពពន្ធនាគារខេត្តពោធិ៍សាត់ បច្ចុប្បន្នមានអ្នកទោសជាក់ស្តែង សរុបចំនួន១ពាន់១៨៣នាក់ ស្រី៤៣នាក់ ក្នុងនោះជនត្រូវចោទ មានចំនួន២៦៦នាក់ ស្រី១៤នាក់ ជនជាប់ចោទ មានចំនួន១២៤នាក់ ស្រី៦នាក់, ពិរុទ្ធជន មានចំនួន៣១៥នាក់ ស្រី១៥នាក់, ទណ្ឌិត មានចំនួន ៤៧៨នាក់ ស្រី៨នាក់ និងជនបរទេស មានចំនួន២៧នាក់ ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SXyNRljOyz8

ពិធីសម្ពោធអាគារមណ្ឌលសុខភាពឈ្នួរមានជ័យ មណ្ឌលសុខភាពប្រាសាទ និងមណ្ឌលសុខភាពបល្ល័ង្ក

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី និងសមាជិក ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុក សឿន បានអញ្ជើញជាធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគារ មណ្ឌលសុខភាព ឈ្នួរមានជ័យ មណ្ឌលសុខភាពប្រាសាទ និងមណ្ឌលសុខភាពបល្ល័ង្ក ដែលបានជួសជុល និងកែលម្អឡើងវិញ ក្រោមជំនួយគាំទ្រថវិកា របស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិស័ទថ្ងៃចុងក្រោយ ដែលមានការចូលរួមពីលោក រ័ត្ន ច័ន្ទសុភាព ប្រធានសមាគមនិកាយ សាសនាចក្រនៃព្រះយេស៊ូគ្រីស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងសមាជិកប្រតិភូអមដំណើរ ម្ចាស់ជំនួយ តំណាងអង្គការដៃគូ បុគ្គលិកសុខាភិបាល បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជន។ពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណ មណ្ឌលសុខភាពឈ្នួរមានជ័យ ស្ថិតនៅឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/99jYKXoMNPU

សម្ដេចធិបតី គាំទ្រការស្រាវជ្រាវចងក្រងប្រភេទយុទ្ធគុនដូនតាខ្មែរ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការគាំទ្រការសិក្សាស្រាវជ្រាវ និងចងក្រងអត្តសញ្ញាណឱ្យច្បាស់នូវប្រភេទយុទ្ធគុនដូនតាខ្មែរ នឹងសង្គ្រោះ ថែរក្សា និងអភិរក្ស ក្បាច់គុនដូនតាខ្មែរឱ្យបានគង់វង្ស។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PNO8t2YF8VA

អាជ្ញាធរខេត្តកំពង់ធំបិទចរាចរឆ្លងកាត់ស្ពានអូរមៀន

រដ្ឋបាលខេត្តកំពង់ធំ បិទចរាចរយានយន្តដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ស្ពានអូរមៀន ស្ថិតនៅចំនុចភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្តាន់។ អាជ្ញាធរ បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាជ្រាបថា ស្ពានអូរមៀន ស្ថិតនៅចំនុចភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ គឺជាហេដ្ឋារចនាសម្ព័នដ៏មានសារៈសំខាន់ សម្រាប់តភ្ជាប់ពីស្រុកប្រាសា ទសំបូរ ទៅស្រុកសណ្តាន់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DReuF5xv9-k

ប្រាសាទឥដ្ឋជ្រុងខាងជើងប្រាសាទភ្នំក្រោមជួសជុលរួចជាស្ថាពរ

ប្រាសាទឥដ្ឋ ដែលស្ថិតនៅជ្រុងខាងជើងប្រាសាទភ្នំក្រោម បានលេចចេញជារូបរាងដ៏ស្រស់ស្អាត ឡើងវិញ ក្រោយអ្នកជំនាញការរបស់អាជ្ញាធរជាតិអប្សរាបានអភិរក្ស និងជួសជុលយ៉ាងយកចិត្តទុកដាក់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9f5Z0lpB2qQ

កម្ពុជា-ម៉ាឡេស៊ីប្តេជ្ញារួមគ្នាប្រឆាំងនឹងការបំពុលបរិយាកាសដោយសំណល់ប្លាស្ទិក

កម្ពុជានិងម៉ាឡេស៊ីបានលើកឡើងពីកិច្ចសហប្រតិបត្តិការជាមួយគ្នាប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាសដោយសំណល់ប្លាស្ទិក។ គំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ បានធ្វើឡើង នៅក្នុងឱកាសជំនួបរវាឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម ONN Shaharuddin ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា នាថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7zvw3AApl7Y

សម្តេចតេជោ នឹងអញ្ជើញទស្សនកិច្ចទៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានគណបក្ស ប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/aEOviZwEHro

ឯកឧត្តម Thongly Sisoulith ទទួលអាហារសាមគ្គីពេលល្ងាចជូនឯកឧត្តម គឹម សន្តិភាព

ឯកឧត្តម ថុងលី ស៊ីស៊ូលីត(Thongly Sisoulith)អនុប្រធានសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ទទួលអាហារសាមគ្គីពេលល្ងាចជូនឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងគណៈប្រតិភូក្រុមការងារចំពោះកិច្ចនៃយុវជនគណបក្សថ្នាក់កណ្តាល។

ក្រោយពីបញ្ចប់កិច្ចពិភាក្សា និងការឯកភាពគ្នាលើខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជា និងសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ សម្រាប់រយៈពេល៣ឆ្នាំ (២០២៥-២០២៧) ប្រកប ដោយភាពរាក់ទាក់រីករាយ មិត្តភាព សាមគ្គីភាព ជាប្រពៃណី គង់វង្ស យូរអង្វែង រវាងយុវជនគណបក្សទាំងពីរឯកឧត្តម ថុងលី ស៊ីស៊ូលីត(Thongly Sisoulith) អនុប្រធានសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ទទួលអាហារសាមគ្គីពេលល្ងាចជូនឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិក
គណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងគណៈប្រតិភូក្រុមការងារចំពោះកិច្ចនៃយុវជនគណបក្សថ្នាក់កណ្តាល ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/exoEcSmHw14

អាណាព្យាបាលសិស្សសាលាបឋមសិក្សាទួលកីប្រមូលផ្តុំគ្នា សម្តែងពីការព្រួយបារម្ភចំពោះការខ្វះគ្រូបង្រៀន

(ភ្នំពេញ)-នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អាណាព្យាបាលសិស្សសាលាបឋមសិក្សាទួលកីចំនួន១៥០នាក់ បាននាំគ្នាប្រមូលផ្តុំនៅក្នុងសាលា  ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ស្នើឲ្យលោកនាយកសាលា បន្ថែមគ្រូបង្រៀនមកវិញ។ខណៈគ្រូបង្រៀន២នាក់បានឈប់ដោយសារគ្មានប្រាក់ឧបត្ថម្ភរយៈពេល៣ខែមកហើយ។មាតាបិតានិងអាណាព្យាបាលសិស្សសម្តែងក្តីបារម្ភថា នៅពេលដែលសាលាខ្វះ គ្រូបង្រៀន, លោកនាយកសាលាមិនទាន់រកគ្រូ បង្រៀនបាន បែរជាយកសិស្ស
បញ្ជ្រៀតចូលក្នុង១បន្ទប់ដាក់សិស្សដល់ទៅចំនួន១០០នាក់។អាណាព្យាបាលសិស្សទាំងនោះ មានការព្រួយបារម្ភខ្លាចកូនៗរបស់ពួកគាត់ប្រជ្រៀតគ្នាក្នុងថ្នាក់ អាចមានបញ្ហាសុខភាព។

ពាក់ព័ន្ធនិងការប្រមូលផ្តុំរបស់អាណាព្យាបាលសិស្សនៃសាលាបឋមសិក្សាទួលកីនេះ ខាងអាជ្ញាធរមូលដ្ឋានដោយមានលោកចៅសង្កាត់ លោកមេប៉ុស្តិ៍ រដ្ឋបាលសង្កាត់ទួលកី និងលោកអភិបាលរងខណ្ឌកំបូលបានចុះទៅធ្វើការសម្របសម្រួល។ដោយលោកនាយកសាលាបានយល់ព្រមស្នើសុំទៅក្រសួងអប់រំយុវជននិងកីឡា បន្ថែមគ្រូបង្រៀនតាមសំណូមពររបស់អាណាព្យាបាលសិស្សផងដែរ៕
https://youtu.be/Ki3Nd0rhpjI

មនុស្សរាប់ម៉ឺននាក់មកកំសាន្តលេងក្នុងពិធីចាប់ត្រីនៅត្រពាំងក្រម ស្រុកមេមត់

ទិដ្ឋភាពក្នុងពិធីចាប់ត្រីដោយប្រើប្រាស់ឧបករណ៍នេសាទបុរាណមានឈ្នាង អង្រុតរួមជាមួយឧបករណ៍ផ្សេងទៀតត្រូវបានពលរដ្ឋក្មេងចាស់ បានប្រើក្នុងការចុះចាប់ត្រីដោយមានភាពសប្បាយរីករាយក្រោមកិច្ចការពារពីកម្លាំងនគរបាលនិងអាវុធហត្ថ។នេះជាការរក្សានូវទំនៀមទម្លាប់ប្រពៃណីក្នុងតំបន់យ៉ាងល្អ ដោយបានរៀបចំចូលរួមសាទររួមគ្នាជាប្រចាំ ក៏ដូចជាបានសាករសជាតិនូវវិធីសាស្ត្រនេសាទបែបប្រពៃណីខ្មែរ ដោយការប្រើប្រាស់អង្រុតដល់បងប្អូនជិតឆ្ងាយ និងអ្នកទេសចរ ហើយក៏ជាភាពទាក់ទាញមួយដល់វិស័យទេស ចរណ៍ផងដែរ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8Y6W3kWami8