All posts by មេគង្គ ប៉ុស្តិ៍

រដ្ឋមន្ត្រីរៀបចំដែនដី ចុះទស្សនកិច្ចដីសម្បទាននិងពិនិត្យជីវភាពគ្រួសារយោធិននៅស្រុកជាំក្សាន្ត

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដំណើរដោយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានអញ្ជើញចុះទស្សនកិច្ចដីសម្បទានសង្គមកិច្ច និងពិនិត្យពីជីវភាពរស់នៅរបស់គ្រួសារយោធិន នៅក្នុងភូមិសាស្រ្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដំណើរទស្សនកិច្ចនេះមានគោលបំណងស្តាប់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាពិនិត្យមើលការប្រើប្រាស់ដីសម្បទានជាក់ស្ដែង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZuITMTp21UE

ប្រឡាយមេនៅភូមិបាក់ចិញ្ជៀនក្លាយជាកន្លែងចាក់សំរាម

សំរាមគឺជាប្រភពមេរោគ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។យ៉ាងនេះក្ដី,នៅជាប់ប្រឡាយមេក្នុងភូមិបាក់ចិញ្ជៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កំពុងក្លាយទៅជាកន្លែងចាក់សំរាមរបស់មនុស្សខ្វះការគិតមួយចំនួន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SD0FKfCovZI

សម្ដេចតេជោ លើកទឹកចិត្តក្រុមហ៊ុន JTI បន្តកិច្ចសហប្រតិបត្តិការ

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យក្រុមហ៊ុន JTI បន្តកិច្ចសហប្រតិបត្តិការល្អ និងឱ្យបានជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញកិច្ចសហការសិក្សាស្រាវជ្រាវដោយប្រើប្រាស់បច្ចេកវិទ្យា និងបទពិសោធល្អៗ ជាពិសេស បទពិសោធជប៉ុន លើការជ្រើសរើសពូជ ការប្រើប្រាស់ដី និងបច្ចេកទេសកេ្សតសាស្រ្តដាំដុះ ជាពិសេស ដីដែលគ្មាន ឬមានល្បាប់តិចតួច សំដៅជួយកសិករបង្កើនគុណភាព និងទិន្នផលដាំដុះសន្លឹកថ្នាំជក់នៅកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Fi9am4QkCUg

កម្ពុជាដាក់គោលដៅរកថាមពលកកើតឡើងវិញយ៉ាងតិច ៧០% នៃប្រភពអគ្គិសនីនៅឆ្នាំ ២០៣០

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៏ថា កម្ពុជាបានដាក់គោលដៅធ្វើយ៉ាងណារកប្រភពថាមពលស្អាតឲ្យបាន៧០ភាគរយ យ៉ាងយូរ នៅឆ្នាំ២០៣០ ខាងមុខ។ ឯកឧត្តម រដ្ឋមន្ត្រីកែវ រតន: បានបន្តថា បើប្រៀបធៀបកម្ពុជាជាមួយបណ្តាប្រទេសនៅក្នុងតំបន់ ដកតែប្រទេសឡាវ មួយចេញប្រសិនបើយើងអាចផលិតបាន ៧០% យ៉ាងយូរ នៅឆ្នាំ ២០៣០ កម្ពុជាគឺឈរលេខរៀងទី២ ក្នុងប្រទេស អាស៊ាន ១០ ដែលមានថាមពលស្អាតខ្ពស់ជាងគេ ហើយថាមពលស្អាតនេះហើយ ដែលនឹងផ្តល់ផលជាច្រើនទៀត នេ ក្នុងគោលដៅផ្សេង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/jC818ybXcSo

ផ្លូវថ្មើរជើងដំណើរការសាកល្បងក្នុងរយៈពេល២ថ្ងៃ ទទួលបានការគាំទ្រពីភ្ញៀវទេសចរណ៍

ផ្លូវថ្មើរជើង (walk street) ដែលបានបើកឱ្យដំណើរការសាកល្បងក្នុង រយៈពេល២ថ្ងៃ កន្លងមកគឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ ពិតជាទទួលបាននូវការគាំទ្រពីភ្ញៀវជាតិនិងអន្តរជាតិមកដើរលេងកំសាន្តយ៉ាងច្រើនកុះករ ដោយចំនួនភ្ញៀវបានកើនឡើងជាលំដាប់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/I0BnbmuJR2Y

១១ថ្ងៃ មន្រ្តីអត្តសញ្ញាណកម្មផ្តល់សេវាជូនប្រជាពលរដ្ឋប្រមាណជាង ២ម៉ឺនសេវា

ត្រឹមរយៈពេល១១ថ្ងៃកន្លងមកនេះ គិតចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មន្ត្រីទទួលបន្ទុកការងារអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃបានបន្តផ្ដល់សាវាជូនប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង២ម៉ឺនសេវា។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pxfyYirxqDk

ស្ពានខ្ពស់ជាងគេនៅកម្ពុជាសម្រេចការសាងសង់បាន៩៣%ហើយ

នាព្រឹកថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ ១០ (អតីតផ្លូវជាតិ១៥៥១) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងដែលទទួលបន្ទុកការងារ និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2D5VsHoqRGE

ព័ត៌មានថ្មីសម្រាប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥

មាតិកាព័ត៌មាន៖

  • បាក់ច្រាំងទន្លេមេគង្គបណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន03គ្រួសារ
  • ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ​ធានាការផ្គត់ផ្គង់ទឹក​ ដេីម្បីបង្កបង្កេីនផលពេញមួយឆ្នាំ
  • អភិបាលរាជធានីភ្នំពេញចុះពិនិត្យស្ថានភាពបាក់ច្រាំទន្លេ៣ទីតាំងក្នុងខណ្ឌជ្រោយចង្វារដើម្បីចាត់វិធានការបង្ការទប់ស្កាត់មិនឱ្យបាក់តទៅទៀត

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7o4Be_wGejg

ឯកឧត្តម គឹម សន្តិភាព អញ្ជើញចូលរួមពិធីប្រកាសសមាសភាពប្រធានក្រុមការងារយុវជនគណបក្សក្រសួងព័ត៌មាន

រាជធានីភ្នំពេញ,នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នា វិមាន៧មករា , ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពប្រធានក្រុមការងារយុវជនគណបក្សក្រសួងព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានផ្តល់បទអន្តរាគមន៍ពាក់ព័ន្ធនឹងការពង្រឹងការងារសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាប្រសិទ្ធិភាពក្នុងការប្រយុទ្ធប្រឆាំង និងបន្សាបនូវព័ត៌មានប្រឌិត បំភ្លើស បំភ្លៃ ពីសំណាក់ក្រុមជ្រុលនិយម។ ជាមួយនេះត្រូវពង្រឹងការផ្សព្វផ្សាយអោយបានទូលំទូលាយអំពីភាពវិជ្ជមានពីកម្ពុជា មានជាអាទិ៍ សកម្មភាពថ្នាក់ដឹកនាំ ការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា ព្រមទាំងតំបន់ទេសចរណ៍នានា ផងដែរ ។

សូមបញ្ជាក់ជូនថា ឯកឧត្តម អ៊ុក សំរេច ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្រេចចាត់តាំងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សក្រសួងព័ត៌មាន និងបានរៀបចំពិធីប្រកាសនាពេលនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/E64ab4sgHQE

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារបើកវគ្គតម្រង់ទិសដល់ គ.ក.ស.ក និង គ.ក.ន.ក

ការស្នើបែបនេះរបស់ឯកឧត្តម ម៉ប់ សារិនបានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ នៅក្នុងពិធី «បិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ»នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកជំទាវ តិមា វិច្ឆិកាល អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវកែវ រ័ត្នតារា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DzHf0TLsUg8

កម្ពុជា-អាស៊ែបៃហ្សង់ សិក្សាលទ្ធភាពផ្លាស់ប្តូរចែករំលែកចំណេះដឹងបទពិសោធន៍ស្តីពីជំងឺមហារីក ជំងឺរបេង

កម្ពុជា-អាស៊ែបៃហ្សង់ សិក្សាលទ្ធភាពលើការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាដែលរួមមាន ការផ្លាស់ប្តូរចែករំលែកចំណេះដឹង បទពិសោធន៍ ស្តីពីជំងឺ មហារីក ជំងឺរបេង សុខភាពបរិស្ថានជាដើម។ ការបញ្ជាក់នេះធ្វើឡើង ក្នុងឱកាសឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិ បាល បានទទួលជួប ឯកឧត្តម Shovgi Mehdizade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសន ដ្ឋាននៅទីក្រុងហាណូយ កាលពីម្សិលមិញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/JCy5M4rwdNU

សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្តអាស៊ែបៃហ្សង់មកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួយទាក់ទាញអ្នកវិនិយោគអាស៊ែបៃហ្សង់ អញ្ជើញមកស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា លើឧស្សាហកម្មកែច្នៃ ឧស្សាហ កម្មថាមពល និងកម្មន្តសាល ដែលជាវិស័យដ៏មានសក្តានុពលនៅក្នុងតំបន់ និងសកលលោក។ សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី  បានលើកឡើងដូច្នេះនៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ូវគី មេឌីហ្សាដា (Shovgi Mechdizade) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជា ណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥ នៅវិមានរដ្ឋសភា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-JjahmoqEFY

អ្នកវិនិយោគកំពុងមានកង្វល់ពីមន្ត្រីជំនាញ និងអាជ្ញាធរខេត្តកំពង់ស្ពឺបង្ខំអោយយកក្រុមហ៊ុនដឹកជញ្ជូនសំរាមដែលភ្ញៀវទីផ្សារមិនពេញចិត្ត

 

ប្រភពបុគ្គលិក កម្មកររោងចក្របានឲ្យដឹងថា នៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះ មន្ត្រីជំនាញ និងអាជ្ញាធរខេត្តកំពង់ស្ពឺដឹកនាំដោយអភិ បាលរងខេត្តម្នាក់បានចុះធ្វើការព្រមានបង្ខំឲ្យ បណ្តារោងចក្រ សហគ្រាសត្រូវយកក្រុមហ៊ុនដឹកសំរាមនៅក្នុងស្រុក។បើពុំនោះទេនៅពេលរោងចក្រស្នើសុំអាជ្ញាបណ្ណ័ឬលិខិតអនុញ្ញាតអ្វីមួយត្រឹមខេត្តគឺអត់ចេញឲ្យជាដាច់ខាត ។ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា នៅក្នុងខេត្តកំពង់ស្ពឺមានក្រុមហ៊ុនដឹកសំរាមចំនួន ៣ គឺក្រុមហ៊ុន វែង សេង ហ្រ្គីន ក្រុមហ៊ុន អេកូដា និងក្រុមហ៊ុន សារុំត្រេឌីង ។

ក្រុមហ៊ុនទាំងនេះខាងភ្ញៀវនៅលើទីផ្សារមិនពេញចិត្តនឹងទទួលយកទេ ដោយសារក្រុមហ៊ុន វែង សេង ហ្រ្គីន និងក្រុមហ៊ុន អេកូដា មិនមានអាជ្ញាប័ណ្ណដឹកជញ្ជូនសំណល់រឹងឩស្សាហកម្ម និងសំណល់គ្រោះថ្នាក់ ។ ចំណែកក្រុមហ៊ុន សារុំ ត្រេឌីង ថ្វីត្បឹតតែមានអាជ្ញាប័ណ្ណដឹកជញ្ជូនសំណល់រឹងឩស្សាហកម្ម និងសំណល់គ្រោះថ្នាក់ក៏ដោយ ក៏ភ្ញៀវមិនពេញចិត្តដែរ។ដោយសារក្រុមហ៊ុននេះធ្លាប់មានសារព័ត៌មានចុះផ្សាយពីសកម្មភាពមិនគោរពច្បាប់បរិស្ថាន ។ ខាងរោងចក្រគេចង់បានក្រុមហ៊ុនក្រៅស្រុកដែលមានអាជ្ញាប័ណ្ណដឹកជញ្ជូនសំណល់រឹងឩស្សាហកម្ម និងសំណល់គ្រោះថ្នាក់ដែលភ្ញៀវពេញចិត្ត ។


គួរបញ្ជាក់ថា រោងចក្រសហគ្រាសនិមួយៗដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ គឺមានការចង្អុលបង្ហាញក៏ដូចជាការណែនាំផ្លូវពីថ្នាក់ដឹកនាំធំៗ ទើបថៅកែរោងចក្រម្នាក់ៗសុខចិត្តបោះទុនរាប់សិបលានដុល្លារមកបង្កើតចង្វាក់ការងារឲ្យប្រជាពលរដ្ឋមានការងារធ្វើ។ប៉ុន្តែអាជ្ញាធរខេត្តកំពង់ស្ពឺបែរជាបង្កការលំបាកមិនផ្តល់សិទ្ធិក្នុងការជ្រើសរើសយកក្រុមហ៊ុនក្រៅស្រុកដែលពួកគេចង់បាន ។ ដោយឡែកបញ្ហាបរិស្ថាន ក្រុមបុគ្គលិក កម្មករតាមបណ្តារោងចក្របានរិះគន់ថា អាជ្ញាធរខេត្តកំពង់ស្ពឺក្នុងមួយថ្ងៃៗដូចជាយកចិត្តទុកដាក់ខ្លាំងតែខាងរោងចក្រ សហគ្រាស។ប៉ុន្តែទំនងដូចជាមិនសូវយកចិត្តទុកដាក់ពីបញ្ហាសំរាមនៅតាមដងផ្លូវជាតិនោះទេ។ពីព្រោះនៅតាមដងផ្លូវជាតិ និងតាមទីសាធារណៈមានគំនរសំរាមដែលគេយកទៅបោះចោលពាសវាលពាសកាលស្ទើរគ្រប់ទីកន្លែង ហើយនៅត្រង់ទីតាំងគំនរសំរាមទាំងនោះ គឺមិនមានឃើញលើកផ្លាកអប់រំផ្សព្វផ្សាយពីផលប៉ះពាល់បរិស្ថានជុំវិញការបោះចោលសំរាមពាសវាលពាសកាលនោះទេ ។


ពាក់ព័ន្ធកង្វល់ និងការរិះគន់នេះ លោក ហន ភក្តី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ស្ពឺ បានប្រាប់ក្រុមអ្នកសារព័ត៌មានអោយដឹងកាលពីល្ងាចថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៥ ម្សិលមិញនេះថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានក្រុមហ៊ុនបម្រើសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ចំនួន ៣ គឺក្រុមហ៊ុន វែង សេងហ្គ្រីន ឯ.ក មានកិច្ចសន្យា នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយរដ្ឋបាលក្រុង ស្រុក ចំនួន ៣ គឺ ស្រុកគងពិសី ស្រុកឱរ៉ាល់ និងថ្ពង ក្នុងការបម្រើសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន (ផ្ទះបាយ ) និងសំណល់រាវ ចេញពីអាងស៊ិបទិក។

ក្រុមហ៊ុន អេកូដា ឯ.ក មានកិច្ចសន្យា នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយរដ្ឋបាលក្រុង ស្រុក ចំនួន ៦ គឺ ក្រុងច្បារមន ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ (អតីតស្រុកឧដុង្គ) ស្រុកសំរោងទង ស្រុកភ្នំស្រួច និងបសេដ្ឋ ក្នុងការបម្រើសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន (ផ្ទះបាយ ) និងសំណល់រាវ និងក្រុមហ៊ុន សារុំ ត្រេឌីង ឯ.ក យោងតាមលិខិតលេខ ៤៥៨ ចុះថ្ងៃទី២៣ខែមីនា ឆ្នាំ២០២២ របស់ក្រសួងបរិស្ថាន ស្តីពីករណីសុំស្នើសុំបន្តអាជីវកម្មប្រមូល ដឹកជញ្ជូន និងសាងសង់ទីលានទុកដាក់សំរាម សំណល់រឹងឧស្សាហកម្ម និងសំណល់គ្រោះថ្នាក់ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ។


បច្ចុប្បន្នក្រុមហ៊ុនទាំងនេះ កំពុងប្រតិបត្តិការក្នុងការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង របស់ខ្លួនស្ថិតក្នុងដែនសមត្ថកិច្ច ស្របតាមអនុក្រឹត្យលេខ ១១៣ អនក្រ ប.ក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ និងអនុក្រឹត្យលេខ៣៦ អនក្រ ប.ក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩៩ ។
លោកបានបញ្ជាក់ថា គ្រប់បណ្តារោងចក្រ សហគ្រាស អាជីវកម្ម ត្រូវតែមានក្រុមហ៊ុនចំនួន ២ ដាច់ដោយឡែកពីគ្នាស្ថិតក្នុងដែនសមត្ថកិច្ច សម្រាប់បម្រើសេវាប្រមូល សម្អាត សំរាម សំណល់រឹង ទីប្រជុំជន(ផ្ទះបាយ)យកទៅដាក់នៅទីលាន និងក្រុមហ៊ុនបម្រើសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងឧស្សាហកម្ម និងសំណល់គ្រោះថ្នាក់យកទៅដាក់នៅទីលាន
រាល់គ្រប់ក្រុមហ៊ុនបម្រើសេវាក្នុងការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន (ផ្ទះបាយ) និងសំណល់រឹងឧស្សាហកម្ម និងសំណល់គ្រោះថ្នាក់ ដាក់លាយឡំគ្នានោះបានឡើយ។ ផ្អែកតាមអនុក្រឹត្យលេខ ១១៣ អនក្រ ប.ក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ និងអនុក្រឹត្យលេខ៣៦ អនក្រ ប.ក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩៩ ។

ផ្អែកតាមកិច្ចសន្យាជាមួយរដ្ឋបាលក្រុងស្រុក ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន វែង សេងហ្គ្រីន ឯ.ក មានសិទ្ធិក្នុងការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជនប៉ុណ្ណោះ ដែលកិច្ចសន្យានេះ អនុវត្តស្របតាមអនុក្រឹត្យលេខ ១១៣ ចំណែកឯ សំណល់រឹងឧស្សាហកម្ម និងសំណល់គ្រោះថ្នាក់ មានតែក្រុមហ៊ុន សារុំ ត្រេឌីង ឯ.ក មានសិទ្ធិក្នុងការប្រមូល និងដឹកជញ្ជូនយកទៅដាក់នៅទីលាន ស្របតាមលិខិតលេខ ៤៥៨ ចុះថ្ងៃទី២៣ខែមីនា ឆ្នាំ២០២២ របស់ក្រសួងបរិស្ថាន និងអនុក្រឹត្យលេខ៣៦ អនក្រ ប.ក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩ ។

ចំពោះការសម្អាត តាមដងផ្លូវជាតិ និងតាមដងផ្លូវជាតិសំខាន់ៗទីប្រជុំជនក្នុងខេត្ត មន្ទីរបរិស្ថានបានរៀបចំផែនការយុទ្ធសាស្ត្រ ដោយសហការជាមួយរដ្ឋបាលក្រុង ស្រុក ក្រោមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំខេត្ត និងក្រសួងបរិស្ថាន ដោយអនុវត្តតាមសេចក្តីណែនាំលេខ ៣២/០១២៥ ប.ស្ថ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ របស់ ឯកឧត្តមរដ្ឋក្រសួងបរិស្ថាន ស្តីពីការអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ (ផ្លូវជាតិគ្មាន សំរាមប្លាស្ទិក) ក្នុងការអនុវត្តប្រមូល សម្អាត ជាប្រចាំ ដោយសមត្ថកិច្ចជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក បានបំផុសចលនាទៅដល់ភូមិ ឃុំ សង្កាត់ រោចក្រ សហគ្រាស វត្តអារ៉ាម សាលារៀន និងសាធារណជន រួមនិងក្រុមហ៊ុនសេវាប្រមូល ក្នុងដែនសមត្ថកិច្ច ឱ្យចូលរួមប្រមូល សម្អាត នៅតាមដងផ្លូវសាធារណៈ ទីប្រជុំជនជាប្រចាំ។ ទន្ទឹមនេះ មន្ទីរបរិស្ថាន រដ្ឋបាលក្រុង ស្រុក បានសហការគ្នាក្នុងការផ្សព្វផ្សាយជាសាធារណៈ ដល់ប្រជាពលរដ្ឋឱ្យចូលរួម កុំដុតផ្លាស្ទិក កុំចោលផ្លាស្ទិកក្នុងទឹក កុំកប់ផ្លាស្ទិកក្នុងដី និងប្រើប្រាស់សេវាប្រមូល និងដឹកជញ្ជូនសំរាមយកទៅដាក់នៅទីលានទាំងអស់គ្នា និងរៀបចំផែនការដាំកូនឈើនៅតាមដងផ្លូវសំខាន់ឱ្យក្លាយទៅជាផ្លូវបរិស្ថាន។ ជាពិសេសបានដាក់ធុងសំរាម និងលើកស្លាកសញ្ញាអប់រំផ្សព្វផ្សាយបរិស្ថាននៅតាមទីប្រជុំជន និងតាមដងផ្លូវសាធារណៈសំខាន់ៗមួយចំនួនផងដែរ ។


ទោះជាយ៉ាងនេះក្តី ក៏នៅតែមានមតិរិះគន់ដដែលពាក់ព័ន្ធបញ្ហាសំរាមនៅតាមដងផ្លូវ និងទីសាធារណៈ ហើយក៏មានមន្ត្រីបរិស្ថានមួយចំនួនបានរិះគន់លោក ហន ភក្តី ផងដែរចំពោះការមិនបានបង្ហាញសេចក្តីសម្រេចលេខ ៦៨ សសរ ចុះថ្ងៃទី ២៧ ខែ ឩសភា ឆ្នាំ ២០១៥ ដែលសាលាខេត្តកំពង់ស្ពឺសម្រេចប្រគល់ការងារប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង-រាវ និងសំណល់ផ្សេងៗឲ្យទៅក្រុមហ៊ុន វែង សេង ហ្រ្គីនផ្តាច់មុខនៅតាមគេហដ្ឋាន តាមផ្សារ ទីប្រជុំជនខេត្ត ក្រុង-ស្រុក តាមបណ្តារោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម ក្នុងខេត្តកំពង់ស្ពឺ ។ មន្ត្រីបរិស្ថានបានរិះគន់ថា សេចក្តីសម្រេចនេះបានរំលោភលើ(ស.ជ.ណ)របស់ក្រសួងបរិស្ថានលេខ៥០៤ប.ស្ថ ចុះថ្ងៃទី ០៦ ខែ ឩសភា ឆ្នាំ ២០១៦ ។

ពីព្រោះក្រសួងបរិស្ថានបានអនុញ្ញាតឲ្យក្រុមហ៊ុននេះដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន និងសំណល់រឹងនៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាសក្នុងក្រុងច្បារមន ស្រុកសំរោងទង ស្រុកគងពិសី និងស្រុកឩដុង្គ ខេត្តកំពង់ស្ពឺដែលមិនមែនជាសំណល់រឹងចេញពីខ្សែចង្វាក់ផលិតកម្មនោះទេ ។ ប៉ុន្តែសេចក្តីសម្រេចលេខ ៦៨ សសរ នេះ បានអនុញ្ញតឲ្យក្រុមហ៊ុន វែង សេង ហ្រ្គីន ដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន សំណល់រឹង-រាវ ទូទាំងខេត្តកំពង់ស្ពឺតែម្តង ។

ហើយមិនបានបញ្ជាក់ខ្លឹមសារសំណល់រឹង-រាវជាសំណល់អ្វីឲ្យបានច្បាស់ លាស់ទៀត ។ បញ្ហានេះបានធ្វើឲ្យមានការទំនាស់ភាន់ច្រឡំដែលក្រុមហ៊ុននេះកំពុងយកសេចក្តីសម្រេចនេះប្រើសិទ្ធិក្នុងការដឹកជញ្ជូនសំណល់តាមក្រុមហ៊ុន រោងចក្រ សហគ្រាសជារៀងរាល់ថ្ងៃនេះ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មាន៖ https://youtu.be/_5TfVoKgwGw

រដ្ឋមន្ត្រីការបរទេស និងឯកអគ្គរាជទូតចក្រភពអង់គ្លេស ផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានផ្លាស់ប្តូរទស្សនៈ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចក្រភពអង់គ្លេសលើវិស័យជាច្រើន ក្នុងឱកាសដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទទួលជំនួបសម្តែងការគួរសមរបស់ឯកឧត្តមឯកអគ្គរាជទូត នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត Williams មានសេចក្តីសោមនស្ស រីករាយចំពោះទំនាក់ទំនងកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ និងជោគជ័យនៃ កិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ នៅទីក្រុងឡុងដ៍កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានជំរុញឱ្យមានការ ផ្លាស់ប្តូរកម្រិតខ្ពស់។ ឯកឧត្តម ប្រាក់ សុខុន ទន្ទឹងរង់ចាំជួបសមភាគីអង់គ្លេសនាពេលខាងមុខ។

លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការ រៀបចំប្រកបដោយជោគជ័យនៃវេទិកាពាណិជ្ជកម្ម និងការវិនិយោគរួមគ្នា (JTIF) នៅខែវិច្ឆិកា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ ហើយបានទទួលស្គាល់ពីសារៈសំខាន់នៃការរួមបញ្ចូលកម្ពុជានៅ ក្នុងគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (DCTS) សម្រាប់កំណើនសេដ្ឋកិច្ច។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការកោតសរសើរចំពោះការបន្តគាំទ្ររបស់ចក្រភពអង់គ្លេស រួមទាំង ការសម្រេចបន្តអត្ថប្រយោជន៍ដល់កម្ពុជា ក្រោមគម្រោង DCTS សម្រាប់រយៈពេលបីឆ្នាំ
បន្ថែមរហូត ដល់ឆ្នាំ២០៣២ បន្ទាប់ពីកម្ពុជាចាកចេញពីឋានៈប្រទេស LDC ដើម្បីជួយធានាឱ្យមានការផ្លាស់ប្តូរ សេដ្ឋកិច្ចដោយរលូន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សាលើការជំរុញទំនាក់ទំនងពាណិជ្ជកម្មតាមរយៈការវិនិយោគរបស់អង់គ្លេស រួមទាំងការអភិវឌ្ឍតំបន់សេដ្ឋកិច្ច ពិសេសបៃតងដំបូងរបស់កម្ពុជា និងគម្រោងនានាដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោដែល រចនាដោយក្រុមហ៊ុនអង់គ្លេស Foster + Partners។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត ដល់ការវិនិយោគរបស់អង់គ្លេសបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានសាទរចំពោះកំណើនចំនួនភ្ញៀវទេសចរអង់គ្លេសមកកាន់កម្ពុជា និងបានឯកភាពក្នុងការរិះរកមធ្យោបាយពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍។

លើវិស័យការពារជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានកត់ សម្គាល់ដោយពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការនេះ ដែលបង្ហាញឡើងតាមរយៈ ទស្សនកិច្ចនៃនាវា Royal Navy របស់ចក្រភពអង់គ្លេសក្នុងឆ្នាំ២០២៣ និង២០២៤។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកចក្រភពអង់គ្លេសនា ពេលខាងមុខ និងបានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ដែលបានផ្តល់ការបណ្តុះបណ្តាល ដល់មន្ត្រីកម្ពុជា និងបានស្នើសុំឱ្យមានការផ្តល់អាហារូបករណ៍បន្ថែមទៀតដល់និស្សិតកម្ពុជា។លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ការគាំទ្រដ៏មានតម្លៃរបស់ចក្រភពអង់គ្លេសដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមទាំងវិស័យ អប់រំ ការថែទាំសុខភាព និងការដោះមីន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការបើក សាកលវិទ្យាល័យអង់គ្លេសដំបូងគេ (សាកលវិទ្យាល័យ ដឺ ម៉ុងហួត) នៅកម្ពុជា និងបានអំពាវនាវឱ្យ មានការផ្លាស់ប្តូរការអប់រំ និងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសឱ្យកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូត Williams ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហា តំបន់ និងអន្តរជាតិមួយចំនួន ដែលជាផលប្រយោជន៍រួម៕

សូមចុច Link ដើម្បីទស្សនាព័ត៌មាន៖ https://youtu.be/nbCOPMPOXpg

សក្ខី ភគវន្ត ទទួលស្គាល់កំហុសនិងសុំទោសជាសាធារណៈ

បើតាមការផ្សាយរបស់ក្រសួងធម្មការ និងសាសនា បានឱ្យដឹងថាលោក ថង ប៊ុនថេង (សក្ខី ភគវន្ត) ព្រមទទួលស្គាល់នូវកំហុសឆ្គង និងយល់ព្រមសុំទោសជាសាធារណៈ និងផ្លាស់ប្តូរឥរិយាបថក្នុងពេលពន្យល់ធម៌ និងឈប់ប្រើប្រាស់ក្រណាត់មសំពត់ពានា។ លោក ថង ប៊ុនថេង ក៏ព្រមលុបវីដេអូដែលបានផ្សព្វផ្សាយប៉ះពាល់កន្លងមកចេញពីបណ្តាញសង្គមផងដែរ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃនឹងពិនិត្យមើលនូវនីតិវិធីតាមផ្លូវច្បាប់ ចំពោះសកម្មភាពប្រតិបត្តិរបស់សមាគម។ ការសម្រេចនេះធ្វើឡើងក្រោយពីលោក ថង ប៊ុនថេង(សក្ខី ភគវ័ន) និង តំណាងសមាគមទេវ សក្ខី ភគវន្ត បានចូលប្រជុំដោះស្រាយនៅក្រសួង ធម្មការនិងសាសនា នារសៀលថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួង ធម្មការនិងសាសនា ដោយមានការចូលរួមពីតំណាងក្រសួង មហាផ្ទៃ និងក្រសួងយុត្តិធម៌។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/g3zn-0jc_6E