All posts by មេគង្គ ប៉ុស្តិ៍

រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការជាផ្លូវថ្មើរជើងតាមបណ្តោយមាត់ទន្លេ

ផ្លូវថ្មើជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង (ផ្លូវលេខ២៤០) រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឱ្យដំណើរការជាជំហានដំបូង នៅថ្ងៃទី០១ កុម្ភៈ ២០២៥ខាងមុខនេះ ដោយចាប់ផ្តើមនៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ នេះបើតាមការបង្ហាញអោយដឹង ក្នុងកិច្ចប្រជុំជាថ្មីទៀត ដើម្បីពិនិត្យវឌ្ឍន ភាពនៃការរៀបចំផ្លូវថ្មើរជើង(Walkstreet)ខាងលើនេះ នារសៀលថ្ងៃទី២៩ មករាឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយ មានការចូលរួមពីតំណាងក្រសួងទេសចរណ៏ និងអាជ្ញាធរពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4nyfkUZUIxQ

រដ្ឋាភិបាលជប៉ុន ផ្ដល់ហិរញ្ញប្បទានឥតសំណង ជាង ៤២ម៉ឺនដុល្លារដល់កម្ពុជា ដើម្បីអនុវត្តគម្រោង«គូសាណូណិ»

រដ្ឋាភិបាលជប៉ុន បន្តផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ៤២ម៉ឺនដុល្លារដល់កម្ពុជា ដើម្បីស្ដារប្រព័ន្ធធារាសាស្រ្ត នៅខេត្តឧត្ដរមានជ័យ និងសាងសង់ស្ពានពីរកន្លែង ក្នុងខេត្តកំពង់ឆ្នាំង និងស្ទឹងត្រែង។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជា ណាចក្រកម្ពុជា និង តំណាងស្ថាប័នទទួលជំនួយទាំងបី ដើម្បីអនុវត្តគម្រោង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2hnpe5hBSuE

ចាប់ខ្លួនជនជាតិចិន២នាក់ ក្រោយធ្វើសកម្មភាពចាប់នារីៗ ញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់

សមត្ថកិច្ចកម្ពុជា បានចាប់ខ្លួនជនជាតិចិន២នាក់ ក្រោយធ្វើសកម្មភាពចាប់នារីៗញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់។ នេះបើតាមការចុះផ្សាយរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដោយបានគូសបញ្ជាក់បន្ថែមថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចក៏បានជួយសង្គ្រោះជនរងគ្រោះម្នាក់ដែរ។បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយក ដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/JteqVKzGv-w

ទារកទើបកើតបានប៉ុន្មានថ្ងៃត្រូវគេយកមកបោះចោលនៅលើចិញ្ចើមផ្លូវ

ទារកទើបតែកើតបានប៉ុន្មានថ្ងៃត្រូវគេច្រកក្នុងកាតាបយកមកបោះចោលនៅលើចិញ្ចើមផ្លូវហើយត្រូវបានអ្នកប្រមូលសំរាមស៊ីនទ្រីឃើញក៏រត់ទៅប្រាប់បុរសជាអ្នកប៉ះកង់នៅក្បែនោះបានរត់ទៅមើលរួចយកទឹកគោឲ្យបៅជួយសង្គ្រោះទាន់ពេលវេលា។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨:៣០នាទីយប់ ថ្ងៃទី ២៩ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្លូវទ្រុងមាន់សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖  https://youtu.be/zo8oBqwqJyc

កិច្ចពិភាក្សា ស្តីពីការដាក់ឱ្យអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

សូមអញ្ជើញទស្សនាវីដេអូ កិច្ចពិភាក្សា ស្តីពី ការដាក់ឱ្យអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។
https://fb.watch/xqGxaEqXQo/

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិក្នុងស្រុករវៀង ខេត្តព្រះវិហារ

ក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិច ផត ស្ថិតក្នុងភូមិអូរពោធិ៍ ឃុំរមនីយ ស្រុករវៀង បានរៀបចំពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូ ធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូដើមថ្មី របស់ក្រុមហ៊ុន ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PJNw3e68jjo

ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យដំណាំស្រូវកសិករដែលខ្វះទឹកស្រោចស្រពនិងប្រឈមខូចខាត

ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្ដម គន់ គីម អមដំណើរដោយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្ដម ខូយ រីដាព្រមទាំងប្រតិភូ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចុះ ពិនិត្យដំណាំស្រូវប្រាំងរបស់ប្រជាកសិករ ឃុំស្វាយដូនកែវ និងឃុំអូរតាប៉ោង ស្រុកបាកាន ដែលកំពុងជួបកង្វះខាតទឹកស្រោចស្រព ខណៈដែលពួកគាត់ធ្វើលើសផែនការ អាចនឹងប្រឈមខូចខាតទាំងស្រុង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_E6mtZ_BK7I

អគ្គីភ័យឆាបឆេះផ្សារត្រីនៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ): នៅយប់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម ថ្ងៃទី២៨ ឈានចូល ២៩ ខែមករា ឆ្នាំ២០២៥ អគ្គីភ័យបានឆាបឆេះផ្សារត្រី នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យឆាបឆេះតូបលក់ដូររបស់អាជីវករអស់ជាច្រើនតូប។

ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងវរៈនគរបាលការពារព្រំដែនគោកជាង១០០ នាក់ នាំយករថយន្តទឹកចំនួន៤គ្រឿង សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន ប្រជាពល រដ្ឋ ជួយអន្តរាគមន៍ពន្លត់កន្លែងកើតហេតុ រហូតដល់វេលាម៉ោង១អាធ្រាត ទើបគ្រប់គ្រងបាននិងភ្លើងរលត់ទៅវិញទាំងស្រុង។

លោកវរៈសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ករណីអគ្គីភ័យឆាប់ឆេះផ្សារត្រី នេះបានបណ្ដាលឲ្យ ឆេះតូបអស់ចំនួន ៣តូប គឺតូបសាឡន១ តូបអីវ៉ាន់ចាបហួយ១ និងតូបលក់ខោអាវ១​ ឆេះទាំងស្រុង តែមិនបានបណ្ដាលឱ្យជនណាម្នាក់រងរបួស ឬបាត់បង់ជីវិតឡើយ៕

អ្នកបើកបរ២៥នាក់ត្រូវបាននគរបាលឃាត់យកមកអប់រំក្រោយរកឃើញបើកបរមានជាតិស្រវឹងលើសកម្រិត

(បន្ទាយមានជ័យ)៖ ដើម្បីធានាបានសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអ្នកចេញបទបញ្ជា ដល់ផែនជំនាញ និងបណ្តាអធិការដ្ឋាននគរបាលក្រុង/ស្រុក ឲ្យបើកប្រតិបត្តិការត្រួតពិនិត្យ អ្នកបើកបរមានជាតិស្រវឹង (ជាតិអាកុល) ពេលរាត្រី ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ នឹងស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍។

លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ផែនការងារសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បើកប្រតិបត្តិការចុះឆែកអាវុធលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខសាលាក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់អ្នកបើកបរមានជាតិស្រវឹង។

ជាលទ្ធផល នគរបាលជំនាញយើងមានការសង្ស័យ បានធ្វើតេសលើអ្នកបើកបរ រថយន្តតូច ២៧២គ្រឿង , អ្នកបើកបររថយន្តធំ ៤គ្រឿង ,ម៉ូតូ ៤១២ គ្រឿង, ម៉ូតូកង់បី ១១គ្រឿង, ពិនិត្យអ្នកបើកបរសរុប ២៧៧ នាក់។ ក្នុងនោះអ្នកបើកបរមាន ជាតិអាល់កុល ២៥នាក់ ។- ម៉ូតូ ១៩គឿង – រថយន្តតូច៦គ្រឿង ត្រូវបានធ្វើការអប់រំនៅនិងកន្លែង ឲ្យថយជាតិអាល់កុល និងឲ្យសាច់ញាតិមកយកត្រឡប់ទៅលំនៅដ្ឋានវិញ៕

សម្តេចធិបតី បញ្ជាក់ថាកម្មវិធីផ្តល់ដីមិនត្រឹមជួយពលរដ្ឋក្រីក្រទេថែមទាំងទប់ស្កាត់ការទន្ទ្រានដីរដ្ឋ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ចីរភាព មិនត្រឹមតែបង្កើតសហថាមពលក្នុងការដោះស្រាយដីជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដប៉ុណ្ណោះទេ ថែមទាំងនឹងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជនផងដែរ ខណៈកម្មវិធីផ្តល់ដីនេះនឹងចាប់ផ្តើមអនុវត្តទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅនោះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dutDrzC3WFI

រដ្ឋមន្រ្តីសុខាភិបាលណែនាំមន្ទីរសុខាភិបាលរាជធានី-ខេត្តយកចិត្តទុកដាក់ពីសុខភាពប្រជាជន

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់មន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវដាក់ផែនការស្រាវជ្រាវ និងយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាជន ដែលមានបញ្ហាសុខភាព ជាពិសេសប្រជាពលរដ្ឋ ដែលមិនមានលទ្ធភាព និងពិបាកក្នុងការស្វែងរកសេវាពិគ្រោះព្យាបាល។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/z_z76-LqHkY

ស្ថានទូតជប៉ុនប្រារព្ធខួបលើកទី២០នៃជំនួយបច្ចេកទេសហិរញ្ញវត្ថុអាស៊ាន-ជប៉ុននៅកម្ពុជា

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាប្រារព្ធពិធីខួបលើកទី២០ នៃជំនួយបច្ចេកទេសហិរញ្ញវត្ថុអាស៊ាន-ជប៉ុននៅកម្ពុជា។ ស្ថានទូតបានអញ្ជើញមន្ត្រីរដ្ឋាភិបាល ដែលជាភាគីពាក់ព័ន្ធជាប្រចាំក្នុងសកម្មភាពជំនួយ នេះក្នុង រយៈពេល២០ឆ្នាំកន្លងទៅនេះ រួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និងនិយត ករទីផ្សារមូលបត្រកម្ពុជា ដើម្បីចូលរួមពិធីនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/P-7SJawpxlA

កម្ពុជា-អូស្ត្រាលី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយគម្រោងបោសសម្អាតមីនដំណាក់កាលទី៤

យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅអគ្គលេខាធិការដ្ឋាន អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានអាស័យដ្ឋាន ផ្លូវ២៧៣ កែង៥១៦ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាអនុប្រធានទី១ អាជ្ញាធរមីន នឹងអញ្ជើញជាអធិបតី សាក្សីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងថវិកា ជំនួយរបស់ប្រទេសអូស្ត្រាលី សម្រាប់គាំទ្រគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ រវាង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោកស្រី Alissar Chaker តំណាង កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/04m2HEhG6eU

សេចក្តីថ្លែងការណ៍ពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

សេចក្តីថ្លែងការណ៍ពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី កម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព”

យប់ថ្ងៃអង្គារ ទី២៨ មករា ២០២៥
https://youtu.be/08ijlv1kXr4

អភិបាលខេត្តស្វាយរៀង ដឹកនាំក្រុមការងារពាក់ព័ន្ធចុះពិនិត្យទីលានចាក់សំរាម នៅក្រុងស្វាយរៀង

អភិបាលខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍សា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារពាក់ព័ន្ធចុះពិនិត្យទីលានចាក់សំរាមចាស់ ក្នុងភូមិចុងព្រែកសង្កាត់ស្វាយរៀង និងទីលានចាក់សំរាមថ្មីស្ថិតនៅភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/q2SLdcIGBXk