
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាប្រារព្ធពិធីខួបលើកទី២០ នៃជំនួយបច្ចេកទេសហិរញ្ញវត្ថុអាស៊ាន-ជប៉ុននៅកម្ពុជា។ ស្ថានទូតបានអញ្ជើញមន្ត្រីរដ្ឋាភិបាល ដែលជាភាគីពាក់ព័ន្ធជាប្រចាំក្នុងសកម្មភាពជំនួយ នេះក្នុង រយៈពេល២០ឆ្នាំកន្លងទៅនេះ រួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និងនិយត ករទីផ្សារមូលបត្រកម្ពុជា ដើម្បីចូលរួមពិធីនេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/P-7SJawpxlA

យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅអគ្គលេខាធិការដ្ឋាន អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានអាស័យដ្ឋាន ផ្លូវ២៧៣ កែង៥១៦ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាអនុប្រធានទី១ អាជ្ញាធរមីន នឹងអញ្ជើញជាអធិបតី សាក្សីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងថវិកា ជំនួយរបស់ប្រទេសអូស្ត្រាលី សម្រាប់គាំទ្រគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ រវាង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោកស្រី Alissar Chaker តំណាង កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/04m2HEhG6eU
សេចក្តីថ្លែងការណ៍ពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី កម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព”
យប់ថ្ងៃអង្គារ ទី២៨ មករា ២០២៥
https://youtu.be/08ijlv1kXr4

អភិបាលខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍សា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារពាក់ព័ន្ធចុះពិនិត្យទីលានចាក់សំរាមចាស់ ក្នុងភូមិចុងព្រែកសង្កាត់ស្វាយរៀង និងទីលានចាក់សំរាមថ្មីស្ថិតនៅភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/q2SLdcIGBXk

ស្ថានភាពខ្យល់របស់ខេត្តមណ្ឌលគិរី មានគុណភាពល្អខ្លាំងណាស់ ដែលអំណោយផលបំផុតសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តនាអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ។ ខេត្តមណ្ឌលគិរី មិនត្រឹមតែគ្មានខ្យល់ពុលប៉ុណ្ណោះទេ បែរជាមានតែខ្យល់ត្រជាក់ ធ្វើឲ្យស្រស់ស្រាយអារម្មណ៍ ខណៈកម្រិតសីតុណ្ហភាពស្ថិតនៅទាប ដែលកត្តាទាំងនេះ ជាអ្វីដែលភ្ញៀវទេសចរចង់បាន និងត្រូវការខ្លាំងណាស់ ក្នុងដំណើរកម្សាន្តនៅទីនេះ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PPw8kIE9sy4

អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្ដមឃួង ស្រេង បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បី ស្រែកណែនាំ ដោយហាមមិនឱ្យដុតផាវជាដាច់ ខាត ជាមួយនិងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ។ ឯកឧត្ដមឃួង ស្រេង ណែនាំបែបនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី ២៧ មករា ២០២៥នេះ ក្នុងខណៈឯកឧត្ដមដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/KqLD9yxkRM0

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួត ពិនិត្យស្ថានីយ៍បូមទឹក នៅស្រុកបារាយណ៍ ខេត្ត កំពង់ធំ។ ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលមានសារៈសំខាន់ជាច្រើនក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ ផលិតតាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្ម ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZIvyPenEzPs

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា បាន ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាល្លឺម៉ង់ ក្នុងអំឡុងពេលជួបសម្តែងការ គួរសម នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pn8CRmXUzsg

ការណែនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ ធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា អង្គសន្និបាត បានប្រព្រឹត្តិទៅរយៈ២ថ្ងៃ ហើយបានលើកឡើងនូវសំណូម ពរ និងកំណត់ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ ២០២៥។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/wRXc3TTdxmg
(ភ្នំពេញ)៖ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានព្រះអគ្គីឆាបឆេះអស់ទាំងស្រុងមួយខ្នង ចំណែកពីរខ្នងទៀតបានរងការខូចខាត ខណៈពេលម្ចាស់ផ្ទះចាក់សោរ រួចចេញទៅធ្វើការបាត់។ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០ព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២៥ នៅភូមិសេរីដីដុះ សង្កាត់ព្រៃវែងខណ្ឌដង្កោ ។
ផ្ទះរងគ្រោះដែលឆេះអស់ទាំងស្រុងនោះមានទំហំ៦ម៉ែត្រx៨ម៉ែត្រ សង់ពីឈើ ដំបូលស័ង្កសីម្ចាស់ឈ្មោះ ទឹម សុខុម ភេទ ប្រុសអាយុ៦៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ សេរីដីដុះ សង្កាត់ព្រៃវែងខណ្ឌដង្កោ ។ ចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖
https://youtu.be/xGRHf-IuSxM

រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សាបូ អូហ្សាណូ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០១ ស្ដីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដោយមានការចូលរួមពីឯកឧត្តម សេង សិលា អភិបាលរងខេត្តស្វាយរៀង និងអភិបាល ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្តជាច្រើននាក់ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_Jj_QNt6sCI

លោកយឹម បុនអាយុ៦២ឆ្នាំជាកសិករនិងជាម្ចាស់កសិដ្ឋានដាំបន្លែសុវត្ថិភាពនៅភូមិព្រៃតាព្រឹត ឃុំស្ដេចគង់ខាងលិចស្រុកបន្ទាយមាសខេត្តកំពតបាននិយាយប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះថា ការបង្កើតកសិដ្ឋានផ្នែកកសិកម្មដាំដុះនេះបានកើតឡើងនៅឆ្នាំ២០១៩។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/x-KW9kc4cI4

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃ២៧ ខែមករា ឆ្នាំ ២០២៥ បានសហការជាមួយមន្ត្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត និងក្រុមយុវជនកាកបាទក្រហមខេត្ត ចុះធ្វើការអប់រំផ្សព្វផ្សាយនិងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែបើកបរយានយន្តតាមដងផ្លូវជាតិលេខ៥ត្រង់ចំណុច ប្រសព្វកែងច្រកចូលឃុំបត់ត្រង់ ក្នុងស្រុកមង្គលបុរី ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/h85RlJmD3x0

គិតមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតក្រោមហិរញ្ញប្បទានពីសាធារណៈរដ្ឋប្រជាមានិតចិន ស្ថិតនៅលើស្ទឹងសែនក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ បច្ចុប្បន្នសម្រេចបានលទ្ធផលប្រមាណ៤៨%។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SBrTJQcxNzA

សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា .ដែលធ្វើឡើងរយៈពេល២ថ្ងៃ នៅវិមាន៧មករា បានដាក់ចេញទិសដៅចំនួន៥ នៅក្នុងឆ្នាំ២០២៥នេះ ដើម្បីការពាររាល់សមិទ្ធផលសង្គមជាតិ និងសម្រេចនូវសមិទ្ធផលធំៗថ្មីៗទៀត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ATsYvR-1Yms
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍