All posts by មេគង្គ ប៉ុស្តិ៍

ក្រសួងបរិស្ថានប្រកាសស្វាគមន៍អ្នកវិនិយោគទាំងអស់ដែលគិតដល់ផលប៉ះពាល់បរិស្ថាននិងផ្តល់ប្រយោជន៍ជូនប្រជាជនកម្ពុជា


(រាជធានីភ្នំពេញ)៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងស្វាគមន៍ និងគាំទ្រគ្រប់អ្នកវិនិយោគទាំងអស់ ដែលបានគិតដល់ផលប៉ះពាល់បរិស្ថាន និងផ្តល់ប្រយោជន៍ជូនប្រជាជនកម្ពុជា។ ការលើកឡើងនេះ គឺធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន TROMSO Co.,LTD របស់ប្រទេសជប៉ុន នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/DZcUz4Endiw

សហព័ន្ធអាល្លឺម៉ង់ មានបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងវិស័យសុខាភិបាលជាមួយកម្ពុជា


(រាជធានីភ្នំពេញ)៖គណៈប្រតិភូគណៈកម្មាធិការសម្របសម្រួលញត្តិ នៃសហព័ន្ធអាល្លឺម៉ង់ មានបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យសុខាភិបាល ជាមួយព្រះរាជាណាចក្រកម្ពុជា។ នេះជាការបញ្ជាក់របស់ លោកជំទាវ Martina Stamm-Fibich ប្រធានគណៈកម្មាធិការសម្រប សម្រួលញត្តិនៃសហព័ន្ធអាល្លឺម៉ង់ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/T8IRxTsBH_I

អនុប្រធានទី១រដ្ឋសភា ស្នើគណៈប្រតិភូអាល្លឺម៉ង់ជួយជំរុញអ្នកវិនិយោគនិងប្រជាជនមកបណ្ដាក់ទុននិងធ្វើទេសចរណ៏នៅកម្ពុជា


(រាជធានីភ្នំពេញ)៖ឯកឧត្តមអនុប្រធានទី១រដ្ឋសភា ជាម យៀប បានស្នើសុំឱ្យគណៈប្រតិភូជួយជំរុញអ្នកវិនិយោគ និងប្រជាជនអាល្លឺម៉ង់ ឱ្យមកបណ្ដាក់ទុន និងធ្វើទេសចរណ៏កម្សាន្តនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។ ការស្នើរបស់អនុប្រធានទី១ រដ្ឋសភា ធ្វើឡើងនៅក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ ម៉ាទីណា-ស្ទែម ហ្វីប៊ិច ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិ នៃរដ្ឋសភាអាល្លឺម៉ង់ ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/ZkRC3Pub6Rc

រដ្ឋមួយរបស់ប្រទេសអូស្ត្រាលី បញ្ជាឱ្យមនុស្ស៣ម៉ឺននាក់ជម្លៀសចេញដោយសារតែគ្រោះមហន្តរាយ

ក្រុមអ្នកពន្លត់អគ្គីភ័យ នៅក្នុងប្រទេសអូស្ត្រាលី កំពុងប្រយុទ្ធនឹងភ្លើងឆេះដ៏ធំដែលបង្ខំឱ្យមានការជម្លៀសមនុស្សរាប់ម៉ឺននាក់ ចំពេលមានស្ថានភាពភ្លើងឆេះដ៏អាក្រក់បំផុតដែលប្រទេសនេះ បានឃើញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/R2crVgCXQpY

កូនជនរងគ្រោះដោយសារអេស្កាវ៉ាទ័រថយក្រោយជាន់ស្លាប់បញ្ជាក់ថាមិនមែនជាអំពើឃាតកម្ម


(ខេត្តកោះកុង)៖កូនស្រីសពជនរងគ្រោះដែលត្រូវបានអេស្កាវ៉ាទ័រចូលទៅជីកស្រះហើយបានថយក្រោយកិនស្លាប់ នៅចំណុចភ្នំត្រងោល ភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបទុមសាគរបាន បញ្ជាក់ឲ្យដឹងថា ឪពុកខ្លួនមិនមែនស្លាប់ដោយ
អំពើឃាតកម្មឡើយ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/ePnAdHiazvU

កម្ពុជា ជាប់លេខ១ជាគោលដៅទេសចរណ៏វប្បធម៌ល្អដាច់គេនៅអាស៊ី


(កម្ពុជា)៖កម្ពុជាបានគ្រងតំណែងលេខ១ជាថ្មីម្តងទៀត ជាប្រទេសមានគោលដៅទេសចរណ៍វប្បធម៌ល្អដាច់គេបំផុតប្រចាំតំបន់អាស៊ីរយៈពេល២ ឆ្នាំជាប់គ្នា តាមពីក្រោយដោយឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/kB2EhD6Es_0

ការលើកកម្ពស់សីលធម៌សង្គមគឺអាស្រ័យលើការអប់រំនិងការប្តេជ្ញាចិត្តពីសំណាក់តួអង្គពាក់ព័ន្ធ


(រាជធានីភ្នំពេញ)៖នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ លោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី និងគ្រួសារខ្មែរ បានអញ្ជើញជាអធិបតីភាពក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី និងគ្រួសារខ្មែរ (គ.ជ.ស.ស.ខ) នៅទីស្តីការក្រសួងកិច្ចការនារី ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/mfHdQPt1tyU

ឯកឧត្តមអភិសន្តិបណ្ឌិត ដាក់ចេញយុទ្ធសាស្រ្តថ្មីៗដើម្បីពង្រឹងការផ្តល់សាធារណៈជូនប្រជាពលរដ្ឋ


(រាជធានីភ្នំពេញ)៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី បើកសន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/3UdikKp-SR4

រដ្ឋបាលជលផលក្រសួងកសិកម្ម បំភ្លឺឧបករណ៍នេសាទដែលមានរាងដូចជាព្រួញនោះគឺជាឧបករណ៍នេសាទស្របច្បាប់


(ក្រសួងកសិកម្ម)៖រដ្ឋបាលជលផល នៃក្រសួងកសិកម្ម បានចេញសេចក្តីបំភ្លឺថា ឧបករណ៍នេសាទ ដែលមានរាងដូចជាព្រួញនោះ គឺជាឧបករណ៍នេសាទស្របច្បាប់ ឱ្យតែទំហំក្រឡា និងប្រវែងរបាំងសាច់អូនស្របតាមច្បាប់ស្តីពីជលផល។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/qACiuhJFOXM

សម្តេច ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូប មិត្តភាព កម្ពុជា-វៀតណាមខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការស្តូបមិត្តភាពកម្ពុជា-វៀតណាមខេត្តស្វាយរៀង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា ការសម្ពោធស្តូបមិត្តភាពកម្ពុជា-
វៀតណាម នៅក្នុងខេត្តស្វាយរៀង ជានិមិត្តរូបនៃការដឹងគុណ របស់បក្ស រដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ចំពោះបណ្តាវីរៈបុរស កងទ័ពស្ម័គ្រចិត្តវៀតណាម និងកម្មាភិបាល យុទ្ធជនកងយោធពលខេមរភូមិន្ទ ដែលបានពលីជីវិតដើម្បីឯករាជ្យ សេរីភាព របស់ប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន ។(ចុចបើកទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/6TLHLUAM0uE

ភ្ញៀវទេសចរចិន ត្រូវបានរារាំងមិនឱ្យឡើងលើយន្តហោះយោធាអាល្លឺម៉ង់ Airbus

(អាល្លឺម៉ង់)៖ភ្ញៀវមកពីប្រទេសចិនបានអះអាងថា ពួកគេត្រូវបានហាមឃាត់មិនឱ្យឡើងលើយន្តហោះយោធាអាល្លឺម៉ង់ នៅឯការតាំងពិព័រណ៍យន្តហោះនាពេលថ្មីៗនេះ ដោយបានជំរុញឱ្យមានការសុំទោសពីក្រុមហ៊ុនផលិត អ៊ែរបាស Airbus។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/sBWLkg3VM_w

ឯកឧត្តម យឿង សុខុន ចុះពិនិត្យស្ថានភាពទូទៅរបស់អង្គភាពផ្នែកសឹករងខេត្តកោះកុង

(ខេត្តកោះកុង)៖មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ ឧត្តមសេនីយ៍ឯក យឿង សុខុន បានចុះសួរសុខទុក្ខ និងត្រួតពិនិត្យកងកម្លាំងយោធាជួរមុខតាមបន្ទាត់ព្រំដែនខេត្តកោះកុង រហូតទៅដល់ចំណុចអូររំដេងព្រំប្រទល់ខេត្តពោធិ៍សាត់ក្នុងទិសដៅដើម្បីពង្រឹងបន្ថែមទៅលើខឿនការពារជាតិ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/CO4ibKyMtxI

នាយឧត្តមសេនីយ៍ ទៀ សីហា ជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ James Jones


(រាជធានីភ្នំពេញ)៖ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ជែមស៍ ចូនស៍ នាយកប្រតិបត្តិក្រុមហ៊ុន Jones Group International និងមានអតីតភាពជាមេបញ្ជាការកងម៉ារីនសហរដ្ឋអាមេរិក និងក្រុមការងារជំនាញលើការងារផ្តល់ប្រឹក្សាយោបល់ ចុលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងការពារជាតិ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/k8pcfLlF2_M

រដ្ឋមន្ត្រីសុខាភិបាល ស្នើដល់អង្គការ UNOPS បន្តរក្សាពង្រីក និងចែករំលែកបទពិសោធន៍ល្អៗ


(រាជធានីភ្នំពេញ)៖ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានស្នើដល់អង្គការ UNOPS បន្តរក្សាពង្រីក និងចែករំលែកបទពិសោធន៍ល្អៗ ដែលបានអនុវត្តកន្លងមក។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបជាមួយលោកស្រី Eda Kraja នាយិកាអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោងប្រចាំប្រទេសកម្ពុជា និងប្រទេសឡាវ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/Le68XtdYaQ0

សម្តេចធិបតីនិងឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ពិភាក្សាគ្នាពីការរិះរកវិធីពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា


(រាជធានីភ្នំពេញ)៖សម្តេចធិបតី និងឧបការីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យបន្ថែមទៀត លើវិស័យដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្ម វិនិយោគ ទំនាក់ទំនងប្រជាជននិងប្រជាជន។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/_3v5S2JzUug