
(រាជធានីភ្នំពេញ)៖សម្តេចធិបតី និងឧបការីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យបន្ថែមទៀត លើវិស័យដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្ម វិនិយោគ ទំនាក់ទំនងប្រជាជននិងប្រជាជន។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/_3v5S2JzUug

(រាជធានីភ្នំពេញ)៖ក្រោយទទួលបានលទ្ធផលពីបណ្ដាររាជធានីខេត្តបានបញ្ជូននូវលទ្ធផលបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ខែកុម្ភៈកន្លងទៅនេះ បានមកដល់ដៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈនេះគ.ជ.ប.បានរៀបចំត្រួតពិនិត្យលទ្ធផលឡើងវិញ ដោយមានការចូលរួមពីគណបក្សនយោបាយអង្គការសង្គមស៊ីវិល និង អ្នកពាក់ព័ន្ធមួយចំនួនទៀត។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/esFhTNXCYfc

(ខេត្តកំពង់ចាម)៖រដ្ឋបាលខេត្តកំពង់ចាមបានចេញសេចក្តីប្រកាស ដោយតម្រូវឲ្យ ឧកញ៉ា ទន់ ឆៃអ៊ាង ម្ចាស់ទីតាំងដែលចាក់ថ្មចូលទៅក្នុងផ្ទៃទឹកទន្លេនៅចំណុចភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ដោយដាក់ឱសានវាទឲ្យកាយចេញទាំងស្រុងក្នុងរយៈពេល ៧០ថ្ងៃ ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/h7LpaZlz9Ds

(រាជធានីភ្នំពេញ)៖មន្ត្រីបុគ្គលិក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានការផ្សព្វផ្សាយចំណេះដឹងវិជ្ជាសង្គ្រោះបឋម ពីកាកបាទក្រហមកម្ពុជា។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/GE_CmONSuX4

(រាជធានីភ្នំពេញ)៖រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំពិធីចុះហត្ថលេខាផ្តល់ជំនួយ ឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួន៣ នៅក្នុងប្រទេសកម្ពុជា ដែលមានប្រាក់ប្រមាណជា៧៦ ម៉ឺនដុល្លារអាមេរិក ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/FmJxHisxuM8

(រាជធានីភ្នំពេញ)៖នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ ឯកឧត្តម ខាំ ចាញ់សុដាប៉ាសឺត (Khamchanh SODAPASEUTH) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការកិច្ចការជនជាតិភាគតិច នាឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៩ ខែកុម្ភៈ ឆ្នាំ២០២៤។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/0DzJBBawF8g

(រាជធានីភ្នំពេញ)៖ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីវិស័យសកម្មភាពមីន នៅកម្ពុជា។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/9MVRLl0b750

(រាជធានីភ្នំពេញ)៖អនុប្រធានទី១រដ្ឋសភា ឯកត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានលើកឡើងពីការជំរុញឱ្យប្រទេសទាំងពីរ កម្ពុជា-ឡាវ គឺចាំបាច់ត្រូវឯកភាពគ្នាក្នុងការកំណត់បង្គោលព្រំដែន ឬខណ្ឌសីមា ឱ្យបានចប់សព្វគ្រប់ នៅពេលខាងមុខឆាប់ៗនេះ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/4Wum0m9vuZg

(រាជធានីភ្នំពេញ)៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល បន្តខិតខំយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីកម្ពុជា ឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះជូនជាតិមាតុភូមិ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/0Sn_mNm04cI

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈនេះ បានចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក (Facebook) គណនីឈ្មោះ «អ៊ុក សីលា/Seila» ដែលបានសរសេរ និងបង្ហោះខ្លឹមសារថា «កោះអាចម៍សេះរបស់ខ្មែរម៉េច Google ដាក់ថាកោះរបស់វៀតណាម» ព្រមទាំងភ្ជាប់រូបភាពថតចេញពី Google Map និងរូបថតប៉ុស្តិ៍កោះអាចម៍សេះ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមធ្វើការបំភ្លឺ និងបញ្ជាក់ជូនសាធារណជនជាតិនិងអន្តរជាតិ និងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសឱ្យបានជ្រាបថា៖ កោះអាចម៍សេះ គឺជាកោះមួយដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា ដោយមានទីស្នាក់ការប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក «ប៉ុស្តិ៍កោះអាចម៍សេះ ឈរជើងយាមនៅទីនោះ និងមានភ្ញៀវទេសចរចេញចូលទស្សនាកម្សាន្តជាប្រចាំ។ខ្លឹមសារបន្ថែមសូមអានសេចក្តីបំភ្លឺរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
(ចុចបើកវីដេអូដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/b2_Shaq_jzI

អង្គភាព័ត៌មាននិងប្រតិកម្មរហ័ស សហការជាមួយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញផ្សាយវីដេអូក្រោមចំណងជើងថា «បទបញ្ជារបស់ សម្តេចធិបតី ស្តីពីការ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន គឺជាវិធានការ ដ៏មុតស្រួច ដើម្បីការពារ សេចក្តី សុខសាន ជូន ប្រជាពលរដ្ឋ»
នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសហការរៀបចំ និងផលិតវីដេអូផ្លូវការមួយ មានរយៈពេលជាង១១នាទី ក្រោមចំណងជើងថា « បទបញ្ជារបស់សម្តេចធិបតី ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាវិធានការដ៏មុតស្រួចដើម្បីការពារសេចក្តីសុខសានជូនប្រជាពលរដ្ឋ»។
(សូមចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/_4MSV10Ngt4

ព្រះរាជសារ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។(សូមចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/lNlF5DgKzCc

លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ។
ថ្ងៃអាទិត្យ ១ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។(ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/tNOtv4l51LQ

(រាជធានីភ្នំពេញ)៖ កម្ពុជា និងជប៉ុនស្វែងរកលទ្ធភាពជំរុញកិច្ចសហប្រ តិបត្តិការក្នុងវិស័យការងារ។ ការស្វែងរកលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ ធ្វើឡើង ក្នុងឱកាសរដ្ឋមន្ត្រីការងារ ជួបពិភាក្សាការងារជាមួយ កុងស៊ុលកិត្តិយសកម្ពុជាប្រចាំតំបន់សេនដៃនៅប្រទេសជប៉ុន។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/f6780zkotmw

(រាជធានីភ្នំពេញ)៖ នៅក្នុងជំនួបនោះ ឧត្តមសេនីយ៍ឯក ផាត វិបុលសភ័ក្ត្រ ក្នុងនាម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងជាប្រធានក្រុមលេខាធិការដ្ឋាន គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចទំនាក់ទំនងសាមគ្គីភាព មិត្តភាពរបស់ប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពនៃប្រទេសទាំងពីរ ពិសេសរវាងកងទ័ពជើងគោក និងរវាងយោធភូមិភាគ នៃប្រទេសទាំងពីរ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានជាប់ជាប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ធ្វើឲ្យព្រំដៃនយើង មានសុខសន្តិភាព និងការអភិវឌ្ឍន៍។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/z7wR8tOrn8A
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍