All posts by មេគង្គ ប៉ុស្តិ៍

ក្រសួងសាធារណ:ការ ជំរុញឱ្យក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៤៨ ពន្លឿនការសាងសង់តាមការគ្រោងទុក


(ក្រសួងសាធារណ:ការ)៖ ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណ ការ និងដឹកជញ្ជូន នាព្រឹកម៉ិញ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរួមគ្នាលើកទី០៤ ស្ដីពី វឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធផងដែរ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/MwN3M7piw1c

មហោស្រពគីហ្សូណាជប៉ុន-កម្ពុជាប្រារព្ធខួបលើកទី២០នៃការបង្កើតមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជាជប៉ុន


(រាជធានីភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជាកាលពីល្ងាចថ្ងៃទី២២ខែកុម្ភៈនេះ បានរៀបចំញព្រឹត្តិការណ៍ មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ២០២៤ ដោយមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងក្រសួង មន្ទីរ និងអ្នកពាក់ព័ន្ធជាច្រើនទៀត ក្រោមប្រធានបទ «ទំព័រថ្មី នៃ អនុស្សាវរីយ៍» ដើម្បីចូលរួមអបអរខួបលើកទី២០ នៃការបង្កើតមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា ជប៉ុន ហៅកាត់ថា CJCC និងជាការបើកទំព័រថ្មីជាមួយគ្នាជាបន្តទៀត។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/zOO2meXQyVA

មានក្រុមហ៊ុនល្បែងផ្សងសំណាងចំនួនតែ ២១ប៉ុណ្ណោះដែលមានអាជ្ញាបណ្ណ ឱ្យធ្វើអាជីវកម្ម

(រាជធានីភ្នំពេញ)៖ ចំពោះក្រុមហ៊ុនល្បែងផ្សងសំណាងនៅកម្ពុជា យើងបានចេញអាជ្ញាបណ្ណឱ្យក្រុមហ៊ុនតែចំនួន ២១ ដែលមានសាខាចំនួន ៤៥ និងប៉ុស្តិ៍សេវាចំនួន ៩០ប៉ុណ្ណោះ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/QEs5-olZYPE

យុទ្ធនាការហែរក្បួនថ្ងៃចុងក្រោយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥


(រាជធានីភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា,ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និង ជាប្រធានក្រុមការងារចុះមូលដ្ឋាន ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ បានអញ្ជើញដឹកនាំដង្ហែរក្បួនថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើងនៅខណ្ឌព្រែកព្នៅ ដោយមានសមាជិក សមាជិការគណបក្សប្រមាណជាង៥០០នាក់ចូលរួមដង្ហែរបិទការបោះឆ្នោតនេះ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/OQyYqv8s3bw

ឆ្នាំ២០២៤នេះ កម្ពុជាគ្រោងប្រកាសខេត្ត ចំនួន៤ បន្ថែមទៀតជាខេត្តអស់មីន


(រាជធានីភ្នំពេញ)៖ឆ្នាំ២០២៤នេះ កម្ពុជាគ្រោងប្រកាសខេត្ត ចំនួន ៤ បន្ថែមទៀត រួមមាន ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្ត សៀមរាប និងខេត្តរតនគិរី ជាខេត្តអស់មីន ដើម្បីផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/9MlEgwFHXV8

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រៀបចំពិព័រណ៍រូបសត្វព្រៃជិតផុតពូជនិងជីវៈចម្រុះ ក្នុងជួរភ្នំក្រវាញ

(រាជធានីភ្នំពេញ)៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ សហការជាមួយ Murals For Cambodia ដោយមានការគាំទ្រពីក្រសួងបរិស្ថាន បានរៀបចំតាំងពិព័រណ៍ បង្ហាញរូបសត្វព្រៃកម្រជិតផុតពូជ និងជីវៈចម្រុះផ្សេងៗ ដែលមាននៅក្នុងតំបន់ជួរភ្នំក្រវាញ រយៈពេលជាង២០ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅអគារ Factory Phnom Penh រាជធានីភ្នំពេញ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/FRLuusD2La8

យានអវកាសអាមេរិក ធ្វើការចុះចតតាមច័ន្ទគតិជាលើកដំបូងក្នុងរយៈពេលជាង ៥០ ឆ្នាំ

  
(សហរដ្ឋអាមេរិក)៖យានអវកាសអាមេរិកដំបូងគេបង្អស់របស់ក្រុមហ៊ុន អ៉ីនធួធីវ ម៉ាឈីន (Intuitive Machines) បានចុះចតនៅឋានព្រះច័ន្ទកាលពីថ្ងៃព្រហស្បតិ៍ ដែលជាសញ្ញា សម្គាល់យានអវកាសអាមេរិកដំបូងគេ ដែលបានចុះចតលើផ្ទៃព្រះច័ន្ទក្នុងរយៈពេលជាង ៥០ឆ្នាំ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/yoB_ovXanFM

ជ្រឹងបាយដំរាំបក់ស្លាបរវិចៗលើមែកឈើរងចាំភ្ញៀវទេសចរមកទស្សនា!!!

(ខេត្តបាត់ដំបង)៖សត្វជ្រឹងរាប់ពានក្បាល បានប្រមូលផ្តុំគ្នារស់នៅតាមមែកឈើ នៃដើមឈើបួនដើម ជាប់ស្ទឹងសង្កែ ខាងលិចវត្តបាយដំរាំ ជិតស្ពានបាយដំរាំ ក្នុងភូមិបាយដំរាំ ឃុំបាយដំំរាំ ស្រុកបាណន់ ចម្ងាយពីទីរួមខេត្តបាត់ដំបង ប្រមាណ ១៤គ.ម តាមផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានប្រាសាទបាណន់។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/x5ky4_WcN6c

ប៉ូលិសខណ្ឌដង្កោបង្ហាញមុខចោរប្លន់ម៉ូតូម្នាក់មុនពេលបញ្ជូនទៅកាន់តុលាការ

(រាជធានីភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌដង្កោបង្ហាញមុខជនសង្ស័យម្នាក់ពាក់ព័ន្ធករណី កាប់ ប្លន់យកម៉ូតូ អ្នកដឹកជញ្ជូន E-Gets នៅសង្កាត់ព្រៃសខណ្ឌដង្កោ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/M4Z8HGMvW4g

មន្ទីរសាធារណៈការខេត្តព្រះវិហារចាត់ទុកការជួសជុលនឹងថែទាំផ្លូវជាការងារអាទិភាព

(ខេត្តព្រះវិហារ)៖ មន្ទីរសាធារណៈការនឹងដឹកជញ្ជូនៅខេត្តព្រះវិហារ បានធ្វើសកម្មភាព ជួសជុលផ្លូវជាតិលេខ9 ត្រង់ចន្លោះគីឡូម៉ែត្រ530 +870ដល់ គីឡូម៉ែត្រ600+690ដែលមានប្រវែង69,82 គីឡូម៉ែត្រ ចាប់ពីព្រុំប្រទល់ខេត្តស្ទឹងត្រែងរហូតដល់ក្រុងព្រះវិហារ ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/xqZ2o16zpcI

កម្ពុជា ត្រូវធ្វើការបោសសម្អាតសំណល់ជាតិផ្ទុះពី ចំនួន 1321 Km2

(រាជធានីភ្នំពេញ)៖ កម្ពុជាត្រូវធ្វើការ បោសសម្អាតផ្ទៃដីដែលមានមីនចំនួន ៥៣៣គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោម ចំនួន ១៣២១ គីឡូម៉ែត្រការ៉េបន្ថែមទៀត។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/tMPc9cfDJ0Q

កម្ពុជា បញ្ជូនកងកម្ទេចគ្រឿងផ្ទុះទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រនៃ U.N នៅអាហ្រ្វិកកណ្តាល

(រាជធានីភ្នំពេញ)៖ កងកម្ទេចគ្រឿងផ្ទុះលេខ៩៨-ទី២ ចំនួន៩៨ នាក់ ក្នុងនោះនារីចំនួន១៥នាក់ ធ្វើយុទ្ធដំណើរប្តូរវេនទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការ សហប្រជាជាតិ (UN) នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នាល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/mDfrb5RbUxQ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រនិងលើកទឹកចិត្តឱ្យមានការវិនិយោគលើសំណល់ប្លាស្ទិក

(រាជធានីភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានគាំទ្រ និងលើកទឹកចិត្តឱ្យមានការវិនិយោគលើសំណល់ប្លាស្ទិក ឡើងវិញ ដែលមានលក្ខណៈជាពាណិជ្ជកម្ម និងមានលទ្ធភាពនាំចូលទៅកាន់ទីផ្សារអន្តរជាតិ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/MFGoaOF8Y0A

រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យបង្កើនការទំនាក់ទំនងតាមវិជ្ជាជីវៈដើម្បីទាក់ទាញការវិនិយោគ

(រាជធានីភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានជំរុញឱ្យគ្រប់ភាគីក្នុងទំនាក់ទំនងវិជ្ជាជីវៈធ្វើការរួមគ្នា ដើម្បីទាក់ទាញការវិនិយោគ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/6rHTvpxTPq0

សម្តេចធិបតី ចាត់ទុកការអប់រំរបស់គ្រូបង្រៀននិងការព្យាបាលរបស់គ្រូពេទ្យ ជាការធ្វើការងារទេវតា

(រាជធានីភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលចាត់ទុកការអប់រំបណ្ដុះ បណ្ដាលរបស់គ្រូបង្រៀន និងការព្យាបាលរបស់គ្រូពេទ្យ ជាការជួយធ្វើការងារទេវតា។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/_8oBcwup2qg