នេះជាយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចដោយប្រើប្រាស់ទុនវិនិយោគក្នុងស្រុក តាមរយៈការយកថវិកា ឬធនធានដែលមានស្រាប់នៅក្នុងតំបន់ណាមួយមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នោះវិញ ដើម្បីធានានិរន្តរភាព សុវត្ថិភាពសេដ្ឋកិច្ច និងជៀសវាងការពឹងផ្អែកខ្លាំងលើទុនបរទេស៕
សូមទស្សនាបទយកការណ៍៖
ផ្សាយផ្ទាល់ពិសេស៖ «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
បេសកកម្មការទូតរបស់ សម្តេចធិបតី លើឆាកអន្តរជាតិ ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម»
បទយកការណ៍៖ សមិទ្ធផលថ្មីមួយទៀត ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា នឹងរួមចំណែកក្នុងការតភ្ជាប់ទំនាក់ទំនងប្រជាជននៅភ្នំពេញ និងខេត្តកណ្ដាល និងបណ្ដាខេត្តផ្សេងៗទៀត ជាពិសេសនឹងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មកាន់តែល្អប្រសើរនៅពេលខាងមុខ។
លោកជំទាវ Vladanka Andreeva អ្នកសម្រប សម្រួលអង្គការសហប្រជា ជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ការបញ្ជាក់ នេះធ្វើឡើងនៅក្នុងឱកាសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។
សូមទស្សនាព័ត៌មានពិស្ដារ៖
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានផ្តាំផ្ញើ ទៅបណ្តាមេដឹកនាំនៅលើពិភពលោក ដែលភាគច្រើនមកពីអឺរ៉ុប នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំ ប្រទេសនិយាយភាសាបារាំង ឬហ្វ្រង់កូហ្វូនី(OIF)ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កុំភ័យបារម្ភអំពីសុវត្ថិភាព ផ្ទាល់ខ្លួនចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ។
សូមទស្សនាព័ត៌មានពិស្ដារ៖
នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ TEO Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅវិមានសន្ដិភាព។
សូមទស្សនាព័ត៌មានពិស្ដារ៖
នៅក្នុងឱកាសអញ្ជើញចុះទស្សនកិច្ចនៅខេត្តមណ្ឌល គីរី នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យគម្រោងកែច្នៃឫស្សីដោយក្រុមហ៊ុន Bambusa Global Ventures (BGV) នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគីរី។
សូមទស្សនាព័ត៌មានពិស្ដារ៖
សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃអាទិត្យ ១៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
«បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃសៅរ៍ ១២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញបើកការដ្ឋានស្តារប្រឡាយស្រោចស្រព១ខ្សែប្រវែង ២,៥០០ម៉ែត្រ និងផ្លូវលំប្រវែងប្រវែង ៥គីឡូម៉ែត្រ នៅឃុំទ្រៀល ស្រុកតាំងគោក ដើម្បីជាការជួយសម្រួលជាប្រភពទឹកសម្រាប់ស្រោចស្របដំណាំរបស់ប្រជាពលរដ្ឋ និងផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកកសិផលទៅកាន់ទីផ្សារផងដែរ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រសួងបរិស្ថាន តាមរយៈគម្រោងបន្ស៊ាំនិងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានព្រលែងកូនក្តាមថ្ម៤០០គីឡូក្រាម ស្មើនឹចំនួនកូនក្តាមចំនួនប្រមាណ៨០០០ក្បាល ចូលទៅក្នុងធម្មជាតិ ក្នុងសហគមន៍តំបន់ការធម្មជាតិ ពាម ក្រសោប និងសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីស្តារធនធានជលផល ពង្រឹងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរកម្ពុជា និងលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ។
សូមទស្សនាព័ត៌មានពិស្ដារ៖
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សូមគូសបញ្ជាក់ថា ការរាយការណ៍ណាមួយពាក់ព័ន្ធនឹងការរកឃើញមីនប្រឆាំងមនុស្ស នៅតាមបណ្តោយ ព្រំដែន ត្រូវធ្វើឡើងដោយភាពប្រុងប្រយ័ត្ន មានភាពច្បាស់លាស់ និងប្រកបដោយទំនួលខុសត្រូវ។ កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាហាមប្រាមការ ប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។
សូមទស្សនាព័ត៌មានពិស្ដារ៖
បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ខណៈនេះសម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍