All posts by មេគង្គ ប៉ុស្តិ៍

ជាងគំនូរពិការទទួលបានផ្ទះមួយខ្នងពីសម្ដេចនិងភរិយា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្ដល់ថវិកាចំនួន ៣ លានររៀល និងផ្ទះមួយខ្នងដល់ប្អូនប្រុស សល់ សុខចាន់ គូគំនូរនៅវត្តភ្នំ។ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ប្រមុខរដ្ឋាភិបាល តែងយកចិត្តទុកដាក់ចំពោះសុខទុក្ខ បងប្អូនមានពិការភាព ខណៈអាជ្ញាធរមិនបានធ្វើទុក្ខ បុកម្នេញ ប្អូនប្រុសពិការ ដែលមានទេពកុសល្យគូរូប តាមទីតាំងសាធារណៈ ប្តូរយកកម្រៃផ្គត់ផ្គង់ជីវភាព ដូចជាការផ្សាយព័ត៌មានមួយចំនួនឡើយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/nc_sp942kXU

សម្តេចធិបតី ផ្ដាំទៅក្រុមប្រឆាំងនៅក្រៅប្រទេសកុំឲ្យយកករណីឃាតកម្ម លោក លឹម គឹមយ៉ា ធ្វើនយោបាយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅក្រុមប្រឆាំងនៅក្រៅប្រទេសកុំឲ្យយកករណីឃាតកម្មលើលោក លឹម គឹមយ៉ា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្រ្គោះជាតិ ធ្វើជាអាជីវកម្មនយោបាយ។ រាជរដ្ឋាភិបាល គ្មានហេតុផលអ្វីត្រូវទៅធ្វើឃាតលោក លឹម គឹមយ៉ានោះឡើយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/gZWxGh1ZH00

សម្តេចធិបតីអះអាងថារាជរដ្ឋាភិបាលបានទម្លាក់ថវិកាបន្ថែមដើម្បីដោះស្រាយការធ្លាក់ថ្លៃស្រូវរបស់កសិករ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៏ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់បំផុតចំពោះវិស័យកសិកម្ម និងសន្តិសុខស្បៀង សម្រាប់កសិករ។ រាជរដ្ឋាភិបាល បានសម្រេចបញ្ចេញថវិកាជាង៤០ លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីជួយទប់ស្កាត់ការធ្លាក់ថ្លៃស្រូវរបស់កសិករ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yhi1EGx6mAo

សម្តេចធិបតី អះអាងថារាជរដ្ឋាភិបាលមិនដែលទុកបងប្អូនអតីតយុទ្ធជនចោលទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា មិនដែលទុកបងប្អូនអតីតយុទ្ធជន និងគ្រួសារជូនអតីតយុទ្ធជនចោលនោះឡើយ មានតែបន្តយកចិត្តទុកដាក់ ផ្តល់អត្ថប្រយោជន៍ពីការគាំពារបន្តទៀត។ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា នឹងបន្តយកចិត្តទុកដាក់ខ្ពស់ និងជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sQ0mZBubLQQ

សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាកំណល់លើក កម្ពស់ទំនាក់ទំនងនយោបាយ

កម្ពុជា-ប៉ាគីស្ថានគួរតែចាប់យកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាកំណល់លើក កម្ពស់ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរបន្ថែមទៀត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FyMN_4Onfy4

បាញ់ប្លន់ម៉ូតូពីបុរសម្នាក់បានសម្រេច រយះពេល១១ថ្ងៃ សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជាបន្តបន្ទាប់បាន៣នាក់


ក្រុមជនសង្ស័យដែលបានធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូពី បុរសម្នាក់ អតីត កម្លាំងសណ្ដាប់ធ្នាប់ សាលាខណ្ឌដង្កោ បានសម្រេចកាលពីព្រឹកថ្ងៃទី៨ខែមករាឆ្នាំ២០២៥ នៅសង្កាត់ព្រៃស ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌនគរបាលខណ្ឌដង្កោសហការជាមួយនឹងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញធ្វើការស្រាវជ្រាវនិងចាប់បានជនសង្ស័យទាំង៣កាលពី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yyBN5YEXea4

កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការ នគរបាលជាតិឆ្មក់បង្រ្កាបទីតាំងអនឡាញមួយកន្លែង ដោយឃាត់ជនជាតិបរទេសជាង៣០០នាក់

កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការនគរបាល ជាតិ បានដឹកនាំកម្លាំងចម្រុះ ឆ្មក់បង្ក្រាបទីតាំង ល្បែងអនឡាញមួយកន្លែងឃាត់មនុស្សប្រុសស្រីជាង៣០០នាក់ កំពុងប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២៥ ម្ដុំផ្សារដីថ្មីផ្លូវដីថ្មីភូមិដំណាក់ធំ២សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/oZ741DqHxYw

ពិធីប្រកាសសមាសភាពប្រធានក្រុមការងារយុវជនគណបក្សក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ នា វិមាន ៧មករា , ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពប្រធានក្រុមការងារយុវជនគណបក្សក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល។


នាឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានផ្តល់បទអន្តរាគមន៍ពាក់ព័ន្ធនឹងការពង្រឹងការងារសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំង និងបន្សាបនូវព័ត៌មានប្រឌិត បំភ្លើស បំភ្លៃ ពីសំណាក់ក្រុមជ្រុលនិយម ជាមួយនឹងការពង្រឹងការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីភាពវិជ្ជមានអំពីកម្ពុជា មានជាអាទិ៍ សកម្មភាពថ្នាក់ដឹកនាំ ការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា ព្រមទាំងតំបន់ទេសចរណ៍នានារបស់កម្ពុជា ផងដែរ ។


សូមបញ្ជាក់ជូនថា ឯកឧត្តម ប្រាក់ សុខយូរ ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្រេចចាត់តាំងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងបានរៀបចំពិធីប្រកាសនាពេលនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Co-vDKejI0Q

អាជ្ញាធរខេត្តព្រះវិហារនិងចំប៉ាសាក់ឡាវ ពិនិត្យលទ្ធភាពសាងសង់ស្ពាននិងផ្លូវ តភ្ជាប់ខេត្តទាំងពីរ

កម្ពុជា និងខេត្តចំប៉ាសាក់ឡាវ ត្រូវគេដឹងថា គឺជាខេត្តដែលស្ថិតនៅភាគខាងជើង នៃប្រទេស ដែលមានព្រំដែនរួមស្របគ្នា និងជាមិត្តភូមិផង របងជាមួយ តាំងពីយូរយារណាស់មកហើយ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zaQN1DHFFrs

ឯកឧត្តមអភិសន្តិបណ្ឌិតនិងប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម វាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាង ក្រសួងនគរបាលវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្លាស់ប្ដូរយោបល់ដោយវាយតម្លៃជាវិជ្ជមានចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។ នេះបើតាមលទ្ធផលជំនួប នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកប្រធានស្ថានតំណាង ត្រូវចប់អាណត្តិបេសកកម្មនៅកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4POhEGRZaLA

រដ្ឋសភាម៉ាឡេស៊ី រង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយសភារាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា

ឯកឧត្តម Tan Sri Dato Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថារដ្ឋសភាម៉ាឡេស៊ី ទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rMSgIVtuHlI

មនុស្ស២នាក់រងរបួសដោយសារផ្ទុះម៉ីនតោននៅបាត់ដំបង

មនុស្ស២នាក់រងរបួសធ្ងន់ស្រាលក្នុងករណីផ្ទុះម៉ីនសល់ពីរសម័យសង្គ្រាមនៅវេលាម៉ោង៣និង៣៣នាទីថ្ងៃទី១៧ខែមករាឆ្នាំ២០២៥ត្រង់ចំនុចភូមិកូនភ្នុំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/nKJl80x5A0I

គម្រោងសង្គ្រោះទារករបស់មន្ទីរពេទ្យកុមារអង្គរ ទូទាំងខេត្តព្រះវិហារ បានកាត់បន្ថយអត្រាមរណភាពទារក

លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានបង្ហាញវឌ្ឍនភាព ពីការអនុវត្តគម្រោងសង្គ្រោះទារករបស់មន្ទីរពេទ្យកុមារអង្គរ នៅទូទាំងខេត្តព្រះវិហារ ទទួលបានជោគជ័យ ដោយបានកាត់បន្ថយអត្រាស្លាប់របស់ទារក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/r6Ljkj9YiGs

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំរៀបចំដំណើរបេសកកម្មទៅកាន់ប្រទេសឡាវ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ នាវិមាន៧មករា, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារចំពោះកិច្ចរៀបចំកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជា និងសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រ្មមការងារចំពោះកិច្ច ដើម្បីពិនិត្យរៀបចំផែនការការងារសម្រាប់ដំណើរបេសកកម្មទៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពិភាក្សាលើខ្លឹមសារសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជា និងសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ ។


សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត តំណាងយុវជនគណបក្សថ្នាក់កណ្តាល នឹងដឹកនាំគណៈប្រតិភូក្រុមការងារចំពោះកិច្ច បំពេញបេសកកម្មនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាពេលខាងមុខ ដើម្បីជួបពិភាក្សាផ្ទាល់ជាមួយសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ ក្នុងការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងស្តីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជា និងសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YX6IktZ4aIA

តំបន់ប្រតិបត្តិការសឹករងកំពង់ធំនាំយកគ្រឿងឧបភោគបរិភោគជូនកងកម្លាំងចម្រុះការពារបទល្មើសធនធានធម្មជាតិ

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង  អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន និងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ដែលជាជំនួយឧបត្ថម្ភ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលតំបន់ជាំក្របី និងភ្នំប្រង់ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ ក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pWaglz6jL3s