អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់មន្រ្តីជំនាញ ជំរុញដល់កសិករ ដាំដុះប្រភេទដំណាំ ដែលសមស្របតាមទីផ្សារ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ចៀសវាងការនាំចូលពីក្រៅប្រទេស
សូមទស្សនាព័ត៌មានពិស្ដារ៖
អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់មន្រ្តីជំនាញ ជំរុញដល់កសិករ ដាំដុះប្រភេទដំណាំ ដែលសមស្របតាមទីផ្សារ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ចៀសវាងការនាំចូលពីក្រៅប្រទេស
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងជាប្រធានក្រុមការងារចំពោះកិច្ច បានថ្លែងថា កន្លែងណាដែលអាជា្ញធរមូលដ្ឋាន និងរដ្ឋបាលខេត្ត កំណត់ថា ជាតំបន់មានសុវត្ថិភាពដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចត្រឡប់ទៅវិញបាន ទើបក្រុមការងារចុះវាយតម្លៃ ដើម្បីឈានទៅធ្វើការស្តារឡើងវិញ។
សូមទស្សនាព័ត៌មានពិស្ដារ៖
អង្គការមូលនិធិប្រាសាទពិភពលោក ឬ Wold Monuments Fund ហៅកាត់ថា WMF កំពុងបន្តកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីជួសជុលជ្រុងខាងលិចប្រាសាទភ្នំបាខែង ដោយរំពឹងថានឹងបញ្ចប់គម្រោងទាំងស្រុងនៅក្នុងឆ្នាំ២០២៩។ លោក ជីវ ភិរម្យ ប្រធានបច្ចេកទេសគម្រោងជួសជុលប្រាសាទភ្នំបាខែង នៃអង្គការ WMF បានឱ្យដឹងថា គម្រោងជួសជុលជ្រុងខាងលិច បានចាប់ផ្តើមដំណើរការពីឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៩។
សូមទស្សនាព័ត៌មានពិស្ដារ៖
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ៖
របបខ្យល់មូសុងឦសានបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ កំពុងដំណើរការទៅមុខយ៉ាងរលូន។ គម្រោងនេះ ជាទីពេញចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ដោយ ក្រុមការងារគម្រោង ក្រុមការងារការដ្ឋាន និងអាជ្ញាធរខេត្តកណ្តាលបានរួមគ្នាឱ្យលេចចេញលទ្ធផលដោយអន្លើរៗ និងសម្រេចវឌ្ឍនភាពជារួមប្រមាណ ១៥,៥០%ហើយ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥។
សូមទស្សនាព័ត៌មានពិស្ដារ៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារពិសេសមួយជូនចំពោះបងប្អូនជនរួមជាតិ ដោយអំពាវនាវឲ្យខ្មែរគ្រប់រូបរួបរួមសាមគ្គីភាព និងឯកភាពជាតិ ដើម្បីឆ្លើយតបនឹងស្ថានការណ៍លំបាកដែលប្រទេសជាតិកំពុងប្រឈមមុខ ពិសេសក្នុងបរិបទនៃសង្គ្រាមឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដី។
សូមទស្សនាព័ត៌មានពិស្ដារ៖
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន «កម្ពុជាស្នើទៅភាគីថៃ ២ចំណុច ដើម្បីពន្លឿនការអនុវត្តការងារលើដីជាក់ស្តែងដែលបានឯកភាពគ្នានាពេលកន្លងមក។
សេចក្តីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅព្រឹកថ្ងៃពុធ ១១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានជម្រុញសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដីភូមិ ឃុំ ស្រុក ចាត់វិធានការស្រាវជ្រាវវែករកមុខសញ្ញាជនល្មើស ដែលលួចកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅតំបន់អូតាលោក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្នុងឱកាសដែលកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំមួយផ្នែក ត្រូវបានទទួលបទបញ្ជាក្នុងការទៅបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ព្រំដែនកម្ពុជា-ថៃនាពេលកន្លងទៅ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ណែនាំឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បន្តខិតខំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ឱ្យអស់លទ្ធភាពដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀត អំពីអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែមនៃអនុសញ្ញា និងលិខិតុបករណ៍អន្តរជាតិផ្សេងៗទៀតពាក់ព័ន្ធការគោរពសិទ្ធិមនុស្ស ព្រមទាំងបទបញ្ញត្តិទាំងឡាយរបស់ច្បាប់ជាតិជាធរមាន ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីកំពុងបំពេញតួនាទី ជាអ្នកគ្រប់គ្រងកន្លែងឃាត់ខ្លួន និងឃុំខ្លួនជនដែលត្រូវបានដកហូតសេរីភាព។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសដាក់ឲ្យដំណើការជាផ្លូវការ នូវក្រុមសហបង្កើតធុរកិច្ច ហៅកាត់ថា BCTដើម្បីរួមបញ្ចូលនូវគំនិតល្អៗ ក្នុងគោលបំណងជំរុញការវិនិយោគបន្ថែម ដោយក្រុមហ៊ុនជប៉ុននៅកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖
សេចក្តីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅព្រឹកថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី ៩រដ្ឋសភា និងឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការ និងជាស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប រួមជាមួយឯកឧត្តម លោកជំទាវលេខាធិការ សមាជិក សមាជិកាគណៈកម្មការ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចប្រធានរដ្ឋសភា និងគណៈកម្មការទី៩ ព្រមទាំងមូលនិធិសប្បុរសធម៌ ប៊ែលធី (BELTEI Charity) ដើម្បីប្រគល់ជូនវីរៈកងទ័ពជួរមុខ ពលរដ្ឋភៀសសឹកក្រុមគ្រូពេទ្យ និងសាលារៀនបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាព វត្តបាត់ថ្កៅ ខេត្តឧត្តរមានជ័យ។
សូមទស្សនាព័ត៌មានពិស្ដារ៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមទស្សនាព័ត៌មានពិស្ដារ៖
បន្ទាប់ពីមានការបង្ហោះពីរូបសំណាកព្រះពោធិសត្វលោកេស្វរៈ រង្វង់មូលខេត្តឧត្តរមានជ័យ ដែលជាសមិទ្ធផលថ្មីមួយ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលកំពុងលេចធ្លោត្រដែត បន្ទាប់ពីសង្គ្រាមឈ្លានពានសៀម កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៦ របស់ផេកផ្លូវការ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ត ឃើញថាមានបុគ្គល និង សាធារណជនមួយចំនួនបានយករូបភាពទាំងនោះមកបង្ហោះបន្តសរសេររិះគន់ និងខ្លះចូលបញ្ចេញមតិថាមិនគួរណាយករូប ព្រះពុទ្ធមកធ្លាក់ដាក់នៅជើងព្រះវិស្ណុ ឬព្រះនរាយណ៍ ជាទេពព្រហ្មញ្ញសាសនា ដែលជាការប្រមាថ និងធ្វើឱ្យអាប់ឱនដល់ព្រះ ពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋជាដើម។
សូមទស្សនាព័ត៌មានពិស្ដារ៖