All posts by មេគង្គ ប៉ុស្តិ៍

សម្តេចតេជោ បញ្ជាក់ថា កម្ពុជា-វៀតណាម គួរបន្តពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរប្រជាជននិងប្រជាជនតាមវិស័យទេសចរណ៍

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ហ៊ុយតាំងឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fA2USE-SeGE

អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីគម្រោងបណ្តុះបណ្តាលអ្នកជំនាញតោននិងបាញ់ថ្នាំរថយន្ត

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន HONDA CARS HAKATA CO., LTD បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក KOSHIRO MUTO នាយកប្រតិបត្តិនៃក្រុមហ៊ុន HONDA CARS HAKATA CO., LTD។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SfdftlinHUE

សម្ដេចធិបតី លើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគក្នុងស្រុកស្វែងរក បណ្ដាក់ទុនឱ្យបានច្រើននៅតំបន់ព្រំដែន

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគក្នុងស្រុក ស្វែងរកឱកាស និងលទ្ធភាពបណ្ដាក់ទុនឱ្យបានច្រើនបន្ថែមទៀតនៅតំបន់ព្រំដែន។ ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា អនុញ្ញាតឱ្យសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាចូលជួបសម្ដែងការគួរ សម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7eeRKCphz6o

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២

(ខេត្តពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការបង្កបង្កើនផលស្រូវនៅរដូវប្រាំង លើកទី២ ខណៈដែរការបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករយើង បានកើនរហូតដល់ ៥៨,៧៧០ហិកតា លើសផែនការការប្រើប្រាស់ទឹកជាច្រើន។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា យោងតាមផែនការសក្តានុពលទឹក សម្រាប់ស្រោចស្រពលើការងារបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២៤-២០២៥ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកជូនប្រជាកសិករ ក្នុងឆ្នាំ២០២៥នេះ បានត្រឹមតែ២ម៉ឺនហិកតាប៉ុណ្ណោះ។ ប៉ុន្តែផ្អែកតាមការចុះពិនិត្យជាក់ស្តែងកន្លងមក របស់ថ្នាក់ដឹកនាំខេត្ត និងការវាយតម្លៃរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ការបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករយើង បានកើនរហូតដល់៥៨,៧៧០ហិកតា លើសផែនការការប្រើប្រាស់ទឹកជាច្រើន។ ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមជូនដំណឹងដល់បងប្អូនប្រជាកសិករទាំងអស់ក្នុងខេត្ត ដែលកំពុងបង្កបង្កើនផល ស្រូវរដូវប្រាំងឆ្នាំ២០២៥ ថា

សូមបងប្អូនប្រជាកសិករទាំងអស់ ផ្អាកការបង្កបង្កើនផលដំណាំស្រូវរដូវ ប្រាំង លើកទី២ ជាបណ្តោះ អាសន្ន បន្ទាប់ពីបងប្អូនប្រមូលផលរួចរាល់ នៅក្នុងអំឡុងខែមករា ឆ្នាំ២០២៥ ខាងមុខ។

ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់គ្មានប្រភពទឹក ត្រូវត្រៀមលក្ខណៈស្តុកទឹកក្នុងស្រះ អណ្តូង ប្រឡាយ ដែលអាចស្តុកទឹក សម្រាប់ទុកប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់សត្វពាហនៈជាដើម។

ក្នុងករណីបងប្អូនប្រជាកសិករនៅតែអនុវត្ត មិនទទួលយកការជូនដំណឹងរបស់រដ្ឋបាលខេត្តទេនោះ បងប្អូនប្រជាពលរដ្ឋ នឹងខាតបង់ទាំងសម្ភារៈ ថវិកា និងពេលវេលាជាក់ជាមិនខានឡើយ។

ករណីដែលប្រជាកសិករយើង នៅតែបន្តការបង្កបង្កើនផលស្រូវរដូវប្រាំង លើកទី២ ទៀតនោះ បងប្អូនអាចនឹងជួបប្រទះការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ ជាដើម ។

ទទួលបានសេចក្តីជូនដំណឹងនេះ សូម លោក-លោកស្រី ប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងបងប្អូនប្រជាកសិករទូទាំងខេត្ត ត្រូវចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់ចែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
https://youtu.be/UdVddKFFw6A

រដ្ឋបាលរាជធានីភ្នំពេញ សំរេចប្រគល់ដីនៅក្នុងសង្កាត់គោករកាកសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត

រដ្ឋបាលរាជធានីភ្នំពេញ បានសំរេចប្រគល់ដីទំហំជាង៤៣០០ម៉ែត្រការ៉េ នៅក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅ កសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដើម្បីអោយសមាគម បានបំពេញការងារកាន់តែល្អប្រសើរមួយកំរិតថែមទៀត។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញខណៈលោកនិងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និ បាតអាណត្តិទី៣របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ធ្នូនេះ នៅមជ្ឈមណ្ឌលមន្និបាតនិងពិព័រណ៍កោះពេជ្រ ខណ្ឌ ចំការមន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RMjHUA3efsg

រាជរដ្ឋាភិបាលនឹងនៅតែបន្តការគាំទ្របេសកកម្មរបស់ CDRI ដើម្បីលើកស្ទួយវិស័យស្រាវជ្រាវនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី អេវ៉ា មីស្លីវីក (Eva Mysliwiec) ស្ថាបនិក, អតីតសមាជិកក្រុមប្រឹក្សាភិបាល និងជាអតីតនាយិកាប្រតិបត្តិនៃវិទ្យាសា្ថនបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងគណៈគ្រប់គ្រង ចូលជួបសម្ដែងការគួរសម និងគោរពរាយការណ៍អំពីវឌ្ឍនភាព និងផែនការយុទ្ធសាស្ត្រថ្មីរបស់ CDRI។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/gaTDmjbY3Rg

អ្នកជំនាញបញ្ជាក់ថា ការភ្ជួររាស់ដីយូរទៅធ្វើឱ្យការថយចុះជីវជាតិដី

អ្នកស្រី សៀង ស្រីមុំ មន្ត្រីសម្របសម្រួលមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កសិកម្មអភិរក្សកម្ពុជា នៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម ក្រសួងងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា តាំងតែពីដើមរៀងមកកសិករបានកំណត់ថា ត្រូវតែធ្វើការភ្ជួររាស់ដីទើបអាចធ្វើការដាំដុះបាន បើសិនជាមិនភ្ជួរទេដីប្រាកដជារឹង និងមិនអាចដាំដុះបានឡើយ តែនៅពេលដែលពួកគាត់ភ្ជួររាស់យូរៗទៅឃើញថា ការថយចុះនូវជីវជាតិដីក៏មានការកើនឡើងដោយសារការបាត់បង់ទម្រង់របស់ដី ដែលបណ្តាលមកពីការភ្ជួររាស់ច្រើនពេក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6dfzbpFwXi4

ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃរៀបចំផែនការ អភិវឌ្ឍន៍វិស័យកីឡា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សហការជាមួយអង្គភាពពាក់ព័ន្ធ សិក្សាពិនិត្យរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកីឡា ដោយសារវិស័យនេះត្រូវការការវិនិយោគច្រើន និងចំណាយពេលយូរដើម្បីទទួលបានលទ្ធផល ទាំងដែលលទ្ធផលនោះអាចនឹងសម ឬមិនសមប្រកបតាមគោលដៅកំណត់ក៏ថាបាន ខណៈស្ថានភាពពិភពលោកក៏មានការប្រឈមប្រែប្រួលដែលទាមទារឱ្យមានភាពបត់បែនគ្រប់ផែនការ រួមទាំងផែនការក្នុងវិស័យកីឡានេះដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5wqPcxdD11I

កម្ពុជា-វៀតណាម ប្តេជ្ញារួមគ្នាពង្រឹងទំនាក់ទំនងជាអ្នកជិតខាងល្អ

កម្ពុជា-វៀតណាម ប្តេជ្ញាចិត្តរួមគ្នាក្នុងស្មារតី «ពង្រឹងទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសសម្ដេចតេតេជោជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកឧត្តម ឡេ ហាយជុង (Le Haoi Trung) សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0VZgv36uT68

ព័ត៌មានថ្មីសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤

មាតិកាព័ត៌មាន៖

– ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវបានប្រទះឃើញស្លា-ប់នៅស្តុបណតប្រ៊ីតសង្ស័យករណីឃាតកម្ម

– ករណីប្រើកាំបិតផ្គាក់កាប់ប្រហារជនរងគ្រោះស្ទើស្លាប់នៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4G0NJ4kL0tk

លោកតាវ័យជរាម្នាក់ឯងគ្មានទីពឹង ដង្ហោយរកជំនួយគ្រាន់បានបន្តជីវិត

លោកតាឈ្មោះ ប៉ែន ប៉ុន អាយុជាង៩០ឆ្នាំ រស់នៅក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ គ្មានកូនចៅរស់នៅម្នាក់ឯងក្នុងខ្ទមតូច ដង្ហោយរកជំនួយគ្រាន់បានរស់នៅសម្រាប់ជីវិតចុងក្រោយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/WOuG5Y16YEU

បណ្តាញកសិអេកូឡូស៊ីកម្ពុជាដឹកនាំអ្នកសារព័ត៌មានធ្វើទស្សនកិច្ចសិក្សានៅខេត្តព្រះវិហារនិងខេត្តកំពង់ចាម

រយៈពេល២ថ្ងៃ គឺថ្ងៃទី២១ និងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ បណ្តាញកសិអេកូឡូស៊ីនៅកម្ពុជាបានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មានក្នុងស្រុកលើការអនុវត្តកសិអេកូឡូស៊ីនៅខេត្តព្រះវិហារ និងខេត្តកំពង់ចាម ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីគោលការណ៍ និងការអនុវត្តកសិអេកូឡូស៊ីដល់អ្នកសារព័ត៌មាន ក្នុងទិសដៅជួយជំរុញការផ្សព្វផ្សាយពីការអនុវត្តកសិអេកូឡូស៊ីដល់កសិករ និងអ្នកពាក់ព័ន្ធ ដោយបានបង្ហាញពីករណីជោគជ័យក្នុងការគាំទ្រការអនុវត្តកសិអេកូឡូស៊ីនៅខេត្តទាំងពីរនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_y0ZL2tH3Ok

ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ

ថ្លែងក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅបរិវេណវិទ្យាល័យមេសាង ស្រុកមេសាង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានគូសបញ្ជាក់ថា ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9onn0TYhiU0

ប្រព័ន្ធគាំពារសង្គមគ្រោងបញ្ចេញប្រាក់បន្ថែមទៀត ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់សិស្សក្រីក្រ

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ មានប្រសាសន៍ថា ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ តទៅ រាជរដ្ឋាភិបាលតាមរយៈប្រព័ន្ធគាំពារសង្គម គ្រោងបញ្ចេញថវិកាប្រមាណ ២៧ លានដុល្លារអាម៉េរិក ដើម្បីបើកផ្តល់ជូនសិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់បឋម និងមធ្យមសិក្សា ដែលជាសមាជិកគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ ក្រីក្រ១ និងក្រីក្រ ២, បើតាមការប៉ាន់ស្មានដំបូងមានប្រមាណ ៤៥ ម៉ឺននាក់នៅទូទាំងប្រទេស។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/b3mMRP11i5U

សម្តេចធិបតី បញ្ជាក់ថាដរាបណាគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស ភាសាខ្មែរនៅតែជាភាសាជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យដឹងថា ដរាបណាគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិក្នុងកម្មវិធីអប់រំរបស់ខ្មែរ ហើយជំរុញថា ជនជាតិខ្មែរ ត្រូវតែរៀនភាសាខ្មែរ។ ការបញ្ជាក់របស់សម្តេចធិបតី ធ្វើឡើងនៅក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/TNwrEgqWuJs