សេចក្ដីថ្លែងការណ៍ ស្ដីពី«បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាព័ត៌មានពិស្ដារ៖
សេចក្ដីថ្លែងការណ៍ ស្ដីពី«បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាព័ត៌មានពិស្ដារ៖
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានដាក់សំណើរជាលើកទី២ ទៅភាគីថៃតាមរយៈកំណត់ទូតចុះថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ ដើម្បីសុំបើកកិច្ចប្រជុំពិសេសគណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC) នៅក្នុងសប្តាហ៍ទី២ ឬទី៣ នៃខែមករាដដែលក្នុងខេត្តសៀមរាប។
សូមទស្សនាព័ត៌មានពិស្ដារ៖
អំណោយសប្បុរសធម៌ជាសាច់ជ្រូក សាច់គោស្រស់ចំនួន៦តោននិងគ្រឿងឧបភោគ បរិភោគចំនួន៣១មុខរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ផ្ដល់តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដឹកយកមកប្រគល់ជូនដល់ដៃ វីរកងទ័ពជួមុខចំនួន៣គោលដៅដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រុំដែនកម្ពុជា-ថៃ យ៉ាងរឹងមាំង នៅទិសខេត្ដព្រះវិហារ ក្នុងស្មារតីខ្មែរជួយខ្មែរ និងដើម្បីចូលរួមចំណែកសម្រាលបន្ទុករបស់អាជ្ញាធរ ក្នុងគ្រាមានអាសន្ន ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកអគ្គរាជទូតវិសាមញ្ញអារ៉ាប៊ីសាអូឌីត បានបញ្ជាក់នៅចំពោះមុខសម្ដេចតេជោថា នៅក្នុងឆ្នាំ២០២៦នេះ អ្នកវិនិយោគរបស់អារ៉ាប់ប៊ីសាអូឌីត នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកនូវឱកាសវិនិយោគផ្សេងៗ តាមរយៈសភាពាណិជ្ជកម្មរបស់អារ៉ាប់ប៊ីសាអូឌីត។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្តម ចូ សូយ័រ (Jo Scheuer) អ្នកសម្រប សម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការសហ ប្រជាជាតិ ក្នុងការគាំទ្រ ដល់តម្រូវការមនុស្សធម៌ ការការពារ និងកិច្ចខិតខំប្រឹងប្រែង ក្នុងគោលបំណងលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពមនុស្ស។
សូមទស្សនាព័ត៌មានពិស្ដារ៖
សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
គម្រោងវិនិយោគចំនួន៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៥៊។
នៅក្នុងឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្ស ចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បានចំនួន ១៦ ២៦១លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតបានចំនួន ២ ១៥២ករណី មានជាអាទ៍បទល្មើសព្រៃឈើចំនួន ៧៥១ករណី បទល្មើសសត្វព្រៃចំនួន ៧៣៧ករណី បទល្មើសកាប់រុករានទន្រ្ទានដីរដ្ឋចំនួន ៣៣៤ករណី បទល្មើសនេសាទចំនួន ៣២២ករណី និងបទល្មើសធនធានរ៉ែចំនួន ១៥ករណី។ ជាមួយគ្នានេះ មន្រ្តីនគរបាលតយុត្តិធម៌ នៃក្រសួងបរិស្ថាន បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១៣៣ករណី និងបញ្ជូនជនស្ស័យទៅតុលាការ ចំនួន ៩៥នាក់។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានលើកឡើងថា “សង្គ្រាមឈ្លានពានរបស់ប្រទេសថៃបានធ្វើឱ្យកុមារជាច្រើនបាត់បង់ឱកាសសិក្សារៀនសូត្រ” ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តម និងសហការីអញ្ជើញជួបចំណេះសំណាលសួរសុខទុក្ខគ្រួសារជនភៀសសឹក និងគ្រួសារវីរៈកងទ័ពនៅស្រុកស្ទោង កាលពីចុងសប្តាហ៏កន្លងទៅ។
សូមទស្សនាព័ត៌មានពិស្ដារ៖
នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកអំណោយរបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និងបងប្អូនកម្មករនិយោជិត ប្រគល់ជូនឯកឧត្ដម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យជាថ្មីម្តងទៀត ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង និងផ្តល់ជូនកងទ័ព។
សូមទស្សនាព័ត៌មានពិស្ដារ៖
ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងលោក FAN Manjiang ភារធារីនៃស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនជនភៀសសឹក និងផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលកម្មវិធីផ្សព្វផ្សាយនេះបានទទួលការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖
សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ចុចបើកLink ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/oEoR-62-Zyg
សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាព ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាព ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅរសៀលថ្ងៃសៅរ៍ ១៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។