All posts by មេគង្គ ប៉ុស្តិ៍

ទម្លាប់សាមញ្ញៗប៉ុន្តែមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាព

បងប្អូនមានដឹងឬទេថា មានទម្លាប់ដ៏សាមញ្ញមួយដែលផ្តល់ផលប្រយោជន៍សម្រាប់សុខភាពរបស់យើង។ តើទម្លាប់នេះជាទម្លាប់អ្វី?

សូមស្ដាប់ការបកស្រាយពី វេជ្ជបណ្ឌិត ប៉ុន ម៉ារីណា៖

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ជនជាតិថៃដែលនិយាយប៉ះពាល់ដល់កម្ពុជា ដកពាក្យដែលថា កុំយកថៃទៅប្រៀបធៀបជាមួយកម្ពុជា និង ថា កម្ពុជាធ្វើស៊ីហ្គេមដោយប្រើលុយចិន

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ជនជាតិថៃដែលនិយាយប៉ះពាល់ដល់កម្ពុជា ដកពាក្យដែលថា កុំយកថៃទៅប្រៀបធៀបជាមួយកម្ពុជា និង ថា កម្ពុជាធ្វើស៊ីហ្គេមដោយប្រើលុយចិន។

កម្ពុជា បន្តវាយបកថៃក្នុងកិច្ចប្រជុំស្តីពី មីនអន្តរជាតិ(Video inside)

កម្ពុជា បន្តវាយបកថៃក្នុងកិច្ចប្រជុំស្តីពី មីនអន្តរជាតិដោយចោទជាសំណួរថាក្នុងប្រវត្តិ អនុសញ្ញាអូតាវ៉ា តើប្រទេសណា ដែលធ្លាប់ប្រើកម្លាំងយោធាវាយប្រហារប្រទេសជិតខាងដោយមូលហេតុឧប្បត្តិហេតុផ្ទុះមីន ដោយមិនទាន់ស៊ើបអង្កេត និងផ្ទៀងផ្ទាត់ច្បាស់លាស់? ។

កាកបាទក្រហមកម្ពុជា ចាំបាច់បង្កើនសកម្មភាពចម្រុះវិស័យដល់មន្ត្រីសាខា-អនុសាខា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា កាកបាទ ក្រហមកម្ពុជា ចាំបាច់ត្រូវតែបង្កើនទ្វេដងនូវសកម្មភាពចម្រុះវិស័យដែល ពង្រឹងភាពធន់សហគមន៍ ដែលក្នុងនោះសាខា-អនុសាខានីមួយៗ ត្រូវតែយកចិត្តទុកដាក់ក្នុងការកសាងសមត្ថភាពជំនាញដល់មន្ត្រីសាខា-អនុសាខា ជាពិសេសអ្នកស្ម័គ្រចិត្ត ដែលជាប្រតិបត្តិករនៅតាមសហគមន៍ ត្រូវតែយកចិត្តទុកដាក់ក្នុងការកសាងសមត្ថភាពជំនាញដល់មន្ត្រីសាខា-អនុសាខា។

សូមទស្សនាព័ត៌មានពិស្ដារ៖

សេចក្តីណែនាំស្តីពីការប្រើប្រាស់ទឹកស្រោចស្រពនៅរដូវប្រាំងក្នុងស្រុកកណ្តៀង

យោងលិខិតចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ស្តីពីផែនការសក្តានុពលទឹកសម្រាប់ស្រោចស្រព ការបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២៥-២០២៦ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ តាមប្រព័ន្ធធារាសាស្រ្តចារឹក និងប្រព័ន្ធធារាសាស្រ្តទួលគូ រដ្ឋបាលស្រុកកណ្តៀង សូមធ្វើការណែនាំដល់ បងប្អូនប្រជាកសិករទាំងអស់ ក្នុងភូមិសាស្ត្រស្រុកកណ្តៀង ដែលបាននឹងកំពុងបង្កបង្កើនផលស្រូវប្រដេញទឹក និងស្រូវរដូវប្រាំង សម្រាប់ឆ្នាំ២០២៥-២០២៦។

សូមទស្សនាព័ត៌មានពិស្ដារ៖

រយៈពេល១១ខែកម្ពុជាបាននាំចេញអង្ករចំនួន៨សែនតោន

សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ក្នុងរយៈ ពេល១១ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញ១១ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករជាង ៨០ម៉ឺនតោន ទទួលចំណូល ៥២៦លានដុល្លារ និងនាំចេញស្រូវជាង ៦លានតោន បានចំណូល ១ ៤០៨លានដុល្លារ។

សូមទស្សនាព័ត៌មានពិស្ដារ៖

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងសមភាគីវៀតណាម នឹងធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឡេ ហើយជុង រដ្ឋមន្ត្រីការបរទេស នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ដើម្បីធ្វើជា សហប្រធាន នៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពីថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប។

សូមទស្សនាព័ត៌មានពិស្ដារ៖

សេចក្តីជូនដំណឹងស្តីពីការរៀបចំពិធីបើក“បុណ្យរំលឹកគុណអង្គរ”លើកទី៥ ឆ្នាំ២០២៥

អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់ក្រសួង/ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងសាធារណៈជនទាំងអស់ ឱ្យបានជ្រាបថា ដើម្បីចូលរួមអបអរសារទរ ខួប៣៣ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធី “បុណ្យរំលឹកគុណអង្គរ” លើកទី៥ នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃ ទី១៤-១៦ ខែធ្នូ ឆ្នាំ២០២៥។ សម្រាប់ពិធីបើកពិធីបុណ្យដ៏មានអត្ថន័យនេះ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥ ចាប់ពីម៉ោង ០៦៖៣០នាទីព្រឹកតទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សូមទស្សនាព័ត៌មានពិស្ដារ៖

មិនមែនត្រឹមតែត្រីទេ! សត្វពាហនៈជាច្រើនក្បាល របស់ប្រជាកសិករស្រុកទឹកផុសក៏បានងាប់ដោយសារការពុលទឹកអូរដែរ

ជុំវិញករណីមានត្រីងាប់ជាច្រើនក្នុងទឹកអូរមួយកន្លែង ឈ្មោះអូរឫស្សី ដែលមានទីតាំងក្នុងភូមិសាស្ត្រឃុំជៀប ស្រុកទឹកផុស កាលពីថ្ងៃទី ៣ ខែធ្នូឆ្នាំ២០២៥ កន្លងទៅនេះ ត្រូវបានគេសង្ស័យថាបណ្ដាលមកពីក្រុមហ៊ុនរុករករ៉ែលោហៈមួយកន្លែងក្នុងភូមិសាស្ត្រខាងលើនេះ ។ករណីនេះផងដែរនៅរសៀលថ្ងៃទី ៤ខែឆ្នាំដដែលព័ត៌មានទទួលបានថាមានឆ្កែនិងសត្វគោក៍ មានងាប់ដោយសារការពុលទឹកនេះផងដែរ។

សូមទស្សនាព័ត៌មានពិស្ដារ៖

វេទិកាពិភាក្សាយុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី

‎ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្ត កំពង់ស្ពឺ បានរៀបចំ វេទិការពិភាក្សាយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រីឆ្នាំ២០២៥ ក្រោមប្រធានបទ រួមគ្នាបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថលលើស្ត្រី និងក្មេងស្រី ក្រោមអធិបតីភាពលោកជំទាវ ចន យឿន សមាជិកាក្រុមប្រឹក្សាខេត្តជាប្រធាន គ.ក.ស.ក ខេត្ត និងជាប្រធានកិត្តិយសក្រុមការងារ GBVថ្នាក់ខេត្ត និងលោកស្រី គា សុភូ អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ព្រះរាជអាជ្ញារង ចៅក្រមនៃសាលាដំបូងខេត្ត លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត តំណាងមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំង៣ លោក លោកស្រី អភិបាលរងក្រុង/ស្រុកទាំង៩ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សា បងប្អូនជនមានពិការភាព សមាជិក សមាជិកាសរុបប្រមាណជា ៣០០នាក់ ពិធីនេះដែរប្រារព្ធធ្វើនៅសាលាប្រជុំសាលាខេត្តកំពង់ស្ពឺ។

សូមទស្សនាព័ត៌មានពិស្ដារ៖

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅខណ្ឌព្រែកព្នៅ

នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅខណ្ឌព្រែកព្នៅនាព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ មានប្រជាពលរដ្ឋជាច្រើនបានលើកជាសំណើ និងសំណូមពរពាក់ព័ន្ធទៅនឹងស្នើសុំធ្វើផ្លូវនិងប្រព័ន្ធលូមេ ខណៈមួយចំនួនទៀតស្នើពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ដើម្បីឆ្លើយតប ទៅនឹងតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

សូមទស្សនាព័ត៌មានពិស្ដារ៖

CMAC និង APOPO ចុះកិច្ចសហការលើគម្រោងសមាហរណកម្មកណ្តុរហិតមីននិងសុនខស្រាវជ្រាវ

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ បានចុះហត្ថលេខាលើ MoU រវាងអង្គភាព CMAC និងអង្គការ APOPO ដើម្បីអនុវត្តន៍គម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស ដែលមានថវិកាគាំទ្រគម្រោងចំនួន ២៨១.៤៩០,៣៥ ដុល្លាអាម៉េរិក សម្រាប់រយៈពេល ១ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ និងមានផែនការបោស សម្អាតផ្ទៃដីចំនួន៧.៥៦០.០០០ម៉ែត្រក្រឡា ក្នុងខេត្តគោលដៅខេត្តសៀមរាបនិងខេត្តព្រះវិហារ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ៖
សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។

សូមទស្សនាព័ត៌មានពិស្ដារ៖

អ្នកនាំពាក្យក្រសួងការបរទេស ចេញសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពយោធិនខ្មែរ១៨ រូបដែលថៃបន្តឃុំខ្លួន

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពយោធិនខ្មែរ១៨ រូបដែលប្រទេសថៃបន្តឃុំខ្លួន

ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង

“ការលើកស្ទួយធុរកិច្ចស្រ្តីឲ្យកើនឡើង នឹងធ្វើឲ្យសេដ្ឋកិច្ចជាតិកើនឡើងផងដែរ ព្រោះស្រ្តីជាកម្លាំង ចលករដ៏សំខាន់មួយនៅក្នុងសង្គម។” នេះគឺជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី ១ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី» នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ។

សូមទស្សនាព័ត៌មានពិស្ដារ៖