All posts by មេគង្គ ប៉ុស្តិ៍

អាជ្ញាធរខេត្តកំពង់ធំ ចែកអំណោយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់

ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងចែកស្បៀង ស្រូវពូជ ជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នាពេលកន្លងមក នៅក្នុងភូមិសាស្ត្រស្រុកសន្ទុក ចំនួន ៤០៨គ្រួសារ និងក្រុងស្ទឹងសែនចំនួន ៩៧៤ គ្រួសារ ខេត្តកំពង់ធំ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំអាជ្ញាធរដែនដីនិងកងកម្លាំងចម្រុះវាយកំទេចឡធ្យូងខុសច្បាប់

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរដោយលោកទី ថាវី អភិបាលរងស្រុកសណ្តាន់ នៅថ្ងៃទី០៣ ខែធ្នូ នេះ បានដឹកនាំកងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី និងកងកម្លាំងចម្រុះ ដែលមានមន្ត្រីស្ថាប័នជំនាញរដ្ឋបាលព្រៃឈើ ទៅវាយកំទេចឡធ្យូងខុសច្បាប់ នៅឃុំមានរិទ្ធ និងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ក្រសួងការពារជាតិកម្ពុជា បដិសេធ និងច្រានចោលទាំង ស្រុង ចំពោះការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ ថៃករណីផ្ទុះមីននៅតំបន់ហួយតាម៉ារៀ(Video inside)

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ ថៃមកលើកម្ពុជា អំពីករណីផ្ទុះមីននៅតំបន់ហួយតាម៉ារៀ ក្នុងគោលបំណងបំភ័ន្តសហគមន៍អន្តរជាតិ និងលាក់កំបាំងនូវមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួនចូលមកដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។

មន្ត្រីសុខាភិបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំមូសនៅតាម ភូមិ សង្កាត់និងសាលារៀនទូទាំងរាជធានី

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ បានចាត់ចែងឱ្យក្រុមបាញ់ថ្នាំមូសរបស់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅតាមខណ្ឌ ចុះបាញ់ថ្នាំមូស នៅតាមសង្កាត់ ភូមិ និងសាលារៀនក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋទូទាំងរាជធានី ដើម្បីសុខមាលភាពប្រជាពលរដ្ឋ ពិសេសបង្ការទប់ស្កាត់ជំងឺគ្រុនឈាម។

សូមទស្សនាព័ត៌មានពិស្ដារ៖

ក្រុមប្រតិបត្តិករទេសចរណ៍ប្រកួតកីឡាវាយកូន ហ្គោលជំរុញវិស័យទេសចរណ៍តំបន់ឆ្នេរ

ក្រុមប្រតិបត្តិករទេសចរណ៍ដែលប្រកបរបរក្នុងវិស័យទេសចរណ៍ បានរៀបចំកីឡាប្រកួតវាយកូនហ្គោល Golden Coast Open ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៨ និង ២៩ ខែវិច្ឆិកា នៅទីលានវាយកូនហ្គោល Dara Sakor Golf Resort ខេត្តកោះកុង ក្នុងបំណងដើម្បីជំរុញ និងផ្សព្វផ្សាយ វិស័យទេសចរណ៍នៅតំបន់ឆ្នេរ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃថាកម្ពុជាបានដាក់មីនថ្មី

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានច្រានចោលការចោទប្រកាន់របស់ថៃ ថាជាមីនដែលបានដាក់ដោយកម្ពុជា”។ ការបញ្ជាក់ របស់លោកជំទាវអ្នកនៃពាក្យ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ព្រឹកមិញនេះ នៅក្នុងផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ បានចេញផ្សាយថា “មានករណីផ្ទុះមីនចំនួនមួយគ្រាប់ នៅតំបន់ហួយតាម៉ារៀ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល និងបានចោទប្រកាន់ថាជាមីនដែលបានដាក់ដោយកម្ពុជា”។

សូមទស្សនាព័ត៌មានពិស្ដារ៖

អាជ្ញាធរមីនកម្ពុជា ឆ្លើយតបទៅនឹងអត្ថបទសារព័ត៌មានរបស់ Nikkei Asia(video inside)

អាជ្ញាធរមីនកម្ពុជា ឆ្លើយតបទៅនឹងអត្ថបទសារព័ត៌មានរបស់ Nikkei Asia ទាក់ទងនឹងការចោទប្រកាន់អំពីបញ្ហាមីននៅតំបន់ព្រំដែនដោយរដ្ឋមន្ត្រីការបរទេសថៃ ថា គ្មានមូលដ្ឋាន ធ្វើដោយឯកតោភាគី និងផ្ទុយពីការពិត

សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

ក្រុមការងារអភិរក្សជាតិនិងអន្តរជាតិ រួមគ្នាលើកកម្ពស់ការអភិរក្សសត្វក្រៀល

ក្រុមអ្នកកត់ត្រារកឃើញសត្វក្រៀលចំនួន ២១៤ក្បាល ក្រោយធ្វើការជំរឿននៅទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥នេះ។ ចំនួនកើនឡើងប្រមាណ៣៧ភាគរយ បើធៀបនឹងលទ្ធផលឆ្នាំ២០២២ បន្ទាប់ពីភាគីដៃគូពាក់ព័ន្ធបន្តរួមគ្នាអភិរក្ស និងការពារទីជម្រក។

សូមទស្សនាព័ត៌មានពិស្ដារ៖

អតីតយុទ្ធជនពិការដោយសារសង្គ្រាមនៅស្រុកកំពង់ស្វាយទទួលបានផ្ទះថ្មី

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជា ការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជនពិការដោយសារសង្គ្រាម ដែលគាត់មានដី តែគ្មានផ្ទះរស់នៅ ស្ថិតនៅភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សូមទស្សនាព័ត៌មានពិស្ដារ៖

អ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទ

ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថាអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បានចាប់ផ្តើមចុះពិនិត្យតាមការដ្ឋានសំខាន់ៗដើម្បីត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ មុនកិច្ចប្រជុំផ្លូវការ។

សូមទស្សនាព័ត៌មានពិស្ដារ៖

បទយកការណ៍ស្ដីពីសមិទ្ធិផលទំនប់អាងទឹកដូនទ្រី លើទឹកដីខេត្តបាត់ដំបង

បទយកការណ៍ស្ដីពីសមិទ្ធិផលទំនប់អាងទឹកដូនទ្រី លើទឹកដីខេត្តបាត់ដំបង

វឌ្ឍនភាពថ្មី នៃមុខមាត់សហគមន៍ទេសចរណ៍កំពង់ភ្លុក

បទយកការណ៍ពិសេស ស្ដីពីវឌ្ឍនភាពថ្មី នៃមុខមាត់ថ្មី សហគមន៍ទេសចរណ៍កំពង់ភ្លុក ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

អាជ្ញាធរនិងអង្គការដៃគូ ជ្រើសរើសពលរដ្ឋ៣០០គ្រួសារនៅកំពង់ភ្លុកជាគ្រួសារគំរូផ្នែកបរិស្ថាន

រដ្ឋបាលស្រុកប្រាសាទបាគង សហការជាមួយអង្គការមូលនិធិទំពាំងស្នងឫស្សី (NGO2) និង Ocean Recovery Alliance បានជ្រើសរើសពលរដ្ឋចំនួន ៣០០គ្រួសារ នៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ភ្លុក ដើម្បីជំរុញឱ្យក្លាយជាគ្រួសារគំរូផ្នែកបរិស្ថាន។

សូមទស្សនាព័ត៌មានពិស្ដារ៖

ព្រះមហាក្សត្រ យាងចូលរួមកម្មវិធីបណ្ឌិត្យសភាវិទ្យាសាស្រ្តនៅទីក្រុងប៉ារីស

ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងចូលរួមកម្មវិធីបណ្ឌិត្យសភាវិទ្យាសាស្រ្ត នៅទីក្រុងប៉ារីស ប្រទេសបារាំងនាព្រឹកថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥។ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី ១ ខែធ្នូ ដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៥ ដើម្បីយាងចូលរួមកិច្ចប្រជុំនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ទំនប់ដូនទ្រី សម្រេចការសាងសង់បាន១០០ភាគរយហើយ

ទំនប់ដូនទ្រី ជាអាងស្តុកទឹកដ៏ធំមួយទៀត ក្នុងចំណោមអាងស្តុកជាច្រេីននៅខេត្តបាត់ដំបង ពោរពេញដោយសក្កានុពលកសិកម្ម អាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មរដូវវស្សាចំនួន ៣៣០០០ហិកតា និងរដូវប្រាំងចំនួន ៤៥០០ហិកតា គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងចូលរួមចំណែកនៅក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។

សូមទស្សនាព័ត៌មានពិស្ដារ៖