ទំនប់ដូនទ្រី ជាអាងស្តុកទឹកដ៏ធំមួយទៀត ក្នុងចំណោមអាងស្តុកជាច្រេីននៅខេត្តបាត់ដំបង ពោរពេញដោយសក្កានុពលកសិកម្ម អាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មរដូវវស្សាចំនួន ៣៣០០០ហិកតា និងរដូវប្រាំងចំនួន ៤៥០០ហិកតា គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងចូលរួមចំណែកនៅក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។
សូមទស្សនាព័ត៌មានពិស្ដារ៖
នៅក្នុងឱកាសនៃការចុះពិនិត្យវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍គោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្ត មបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការអភិវឌ្ឍន៍តំបន់ភ្នំខ្នងផ្សារ ជាចំណង ដៃថ្មីមួយទៀត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍តំបន់ ការពារធម្មជាតិរលាក់កងជើង ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សូមទស្សនាព័ត៌មានពិស្ដារ៖
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ៖
សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចនិងសមុទ្រចិនខាងត្បូង បានវិវត្តទៅ ជាព្យុះទី២៧ឈ្មោះ កូតូ (Koto) T2527 ហើយមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុ ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រ កម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះកូតូ នេះ ទទួលរង ឥទ្ធិពលកម្រិត ១០% នៅចន្លោះរវាងចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ។
សូមទស្សនាព័ត៌មានពិស្ដារ៖
មានសំណង់ខ្លះ នៅពេលដែលវាចាប់ផ្តើមសាងសង់ គឺវាបានហួសពីអត្ថន័យនៃហេដ្ឋារចនាសម្ព័ន្ធធម្មតា តែវាបានក្លាយទៅជា និមិត្តរូបយុទ្ធសាស្ត្រ ជាសេចក្តីប្រកាសអំពីចក្ខុវិស័យជាតិ។ ស្ពានឆ្លងសមុទ្រហនខ្វាយ(កោះដំឡូង)ផ្គួបនិងកំពង់ផែ ផងនោះ គឺជាភស្តុតាងដ៏ច្បាស់លាស់សម្រាប់ចក្ខុវិស័យនោះ។
សូមទស្សនាព័ត៌មានពិស្ដារ៖
អាជ្ញាធរជាតិអប្សរាកំពុងអនុវត្តន៍គម្រោងការងារទេសចរណ៍ថ្មីៗ ដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវដែលមកលេងតំបន់អង្គរឱ្យបានយូរ។ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា អាជ្ញាធរជាតិអប្សរាមានគម្រោងទេសចរណ៍ថ្មីៗបន្ថែមទៀតជាបន្តបន្ទាប់ ដើម្បីទាក់ទាញនិងពន្យារពេលរបស់ភ្ញៀវដែលមកទស្សនាឱ្យស្នាក់នៅតំបន់អង្គរបានយូរ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ តំណាងឱ្យក្រសួងការពារជាតិកម្ពុជា និងជាសហប្រធានក្រុមការងារជំនាញស្តីពីសន្តិសុខសាយប័រជាមួយសហប្រធានអូស្ត្រាលី សម្រាប់ជុំទី៣ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ បានរៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារជំនាញស្តីពី សន្តិសុខសាយប័រ លើកទី១៣ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារអង្គរសេនជូរី រីសត& ក្នុងខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ។
សូមទស្សនាព័ត៌មានពិស្ដារ៖
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រសួងការបរទេសកម្ពុជា បង្ហាញលទ្ធផលស៊ើបអង្កេតបឋមលើការបាញ់ប្រហារដោយកងកម្លាំងថៃ លើជនស៊ីវិលកម្ពុជានៅភូមិព្រៃចាន់ ជូនអង្គទូត និងតំណាងអង្គការអន្តរជាតិពាក់ព័ន្ធប្រចាំកម្ពុជា
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅបុគ្គល អ៊ុំ សំអាន និងបក្សពួក ថា បើមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយ
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ លើកទី០២ អាណត្តិទី៤ ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងនៅ ក្រុងច្បារមន នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណជា ២៩០នាក់ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្ដម ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋភាគច្រើន បានលើកសំណើ និងសំណូមពរដោយផ្ទាល់មាត់ ផ្តោតលើការស្ថាបនា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដូចជាអំពូលភ្លើងបំភ្លឺផ្លូវជាដើម ខណៈបញ្ហាទាក់ទិននិងសន្តិសុខសុវត្ថិភាពផ្សេងៗ ស្ទើតែគ្មានក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌសែនសុខ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះឡើយ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជៀន ធាន អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជននៃតំបន់ស្វយ័តស៊ីចាង សាធារណរដ្ឋប្រជាមានិតចិន បានសន្យាថានឹងជំរុញអ្នកវិនិយោគ និងអ្នកទេសចរពីខេត្តស៊ីចាង មកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ឆ្នាំ២០២៥ បានកំណត់ថាជាឆ្នាំ ”ទេសចរណ៍កម្ពុជា-ចិន”។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រសួងបរិស្ថានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីនិងខេត្តទូទាំងប្រទេស ចូលរួមពង្រឹងការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បដិសេធ និងថ្កោលទោសចំពោះការផ្សាយរបាយការណ៍មិនពិត គ្មានវិជ្ជាជីវៈ និងគ្មានមូលដ្ឋានច្បាស់លាស់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW)។
កម្ពុជាបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ។
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍