ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជានិយាយប្រៀបធៀបថា នៅឆ្នាំ២០២៥នេះ ថៃបានប្រើលេសឈ្លានពានកម្ពុជា ស្រដៀងការឈ្លានពានកម្ពុជាកាលពីឆ្នាំ១៩៤១។
All posts by មេគង្គ ប៉ុស្តិ៍
អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលទីតាំងទទួលអំណោយសប្បុរសធម៌ Eat More
នារសៀលថ្ងៃទី១៧ធ្នូ ឆ្នាំ២០២៥ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញអមដំណើរដោយអភិបាលរងរាជធានីនិងមន្ត្រីសាលារាជធានីភ្នំពេញនិងអាជ្ញាធរដែនដី បានអញ្ជើញទៅពិនិត្យមើលទីតាំងទទួលអំណោយសប្បុរសធម៌ ទីតាំងEat More នៅតំបន់អភិវឌ្ឍន៌បឹងកក់ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញជាកន្លែងទទួលអំណោយពីសប្បុរសជនពីគ្រប់ទិសទីបន្ទាប់ពីទាហានសៀមឈ្លានពានបូរណៈភាពទឹកដីកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖
ស្រ្តីមានផ្ទៃពោះនិងកុមារនៃគ្រួសារភៀសសឹកនិងវីរកងទ័ព ទទួលបានការយកចិត្តទុកដាក់ពីមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប
មូលនិធិគន្ធបុប្ផាកម្ពុជាបានឱ្យ ដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ថា ស្រ្តីមានផ្ទៃពោះ និងកុមារនៃគ្រួសារជនភៀសសឹក និងគ្រួសារវីរកងកម្លាំងកម្ពុជា បាន និងកំពុងទទួលបានការថែទាំ និងយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះ, ស្រ្តីមានផ្ទៃពោះ និងកុមារ មកពីគ្រួសារកំពុងភៀសសឹក ពីការឈ្លានពានរបស់ប្រទេសថៃ និងគ្រួសារវីរកងកម្លាំង ដែលកំពុងទប់ស្កាត់ការឈ្លានពានរបស់ថៃចំនួន ២៩៥ នាក់ ក្នុងនោះមានស្រ្តីមានផ្ទៃពោះជិតសម្រាល និង សម្រាលរួចចំនួន ៨៧ នាក់ និងកុមារចំនួន ២០៦នាក់។
សូមទស្សនាព័ត៌មានពិស្ដារ៖
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំចលនាដាំបន្លែបង្ការដើម្បីយកទៅផ្គត់ផ្គង់សមរភូមិមុខ
លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះ បានអញ្ជើញចូលជាអធិបតីក្នុងកម្មវិធី ចលនា “យើងរួមគ្នាដើម្បីជាតិ” ស្ថិតនៅសាលាបឋមសិក្សាភ្នំពេញថ្មី រាជធានីភ្នំពេញ ដោយមានការចូលរួមពីសមាជិកសមាជិកាកាយឫទ្ធិនារីកម្ពុជា និងគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមដំាំបន្លែបង្ការនៅក្នុងបរិវេនសាលារៀន។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រុមអ្នកជំនាញកូរ៉េ-កម្ពុជា បញ្ចប់គម្រោងជួសជុលប្រាសាទជម
ទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានសហការជាមួយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទជម នៃក្រុមប្រាសាទព្រះពិធូរ ដែលចាប់ផ្តើមពីឆ្នាំ២០១៩មក។ គិតត្រឹមខែធ្នូ គម្រោងបានជួសជុលរួចជាស្ថាពរ។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា» គិតត្រឹមព្រឹកថ្ងៃពុធទី១៧ ខែធ្នូ ឆ្នាំ២០២៥
សូមអញ្ជើញទស្សនាខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា» គិតត្រឹមព្រឹកថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃ បានបើកការវាយប្រហារមុន មកលើកងទ័ព និងជនស៊ីវិលកម្ពុជា» ពេលរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥(video inside)
- បច្ចុប្បន្នភាព
ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃ បានបើកការវាយប្រហារមុន មកលើកងទ័ព និងជនស៊ីវិលកម្ពុជា» ពេលរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំដឹកជញ្ជូនអំណោយមនុស្សធម៌មកខេត្តព្រះវិហារ
អំណោយមនុស្សធម៌ជាច្រើនមុខ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំវេចខ្ចប់ ដឹកជញ្ជូនមកគោលដៅ សមរភូមិជួរមុខ ទិសខេត្តព្រះវិហារ ចាប់តាំងពីថ្ងៃទី១៣ធ្នូ រហូតដល់ព្រឹកថ្ងៃអង្គារ៍ទី១៦ខែធ្នូ២០២៥នេះ ជាបន្តបន្ទាប់ចំនួន៩រថយន្តធំ និងតូចរួចហើយ ។ ក្រោយពីផ្ទុះការឈ្លានពានជាថ្មីដោយយោធាថៃ ចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជា ជាលើកទី២ កាលពីថ្ងៃទី៧ខែធ្នូ រហូតដល់ថ្ងៃនេះនៅមិនទាន់បញ្ឈប់សកម្មភាពនៅឡើយ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ប្រជាពលរដ្ឋភៀសសឹកតាមបណ្ដាវត្តចំនួន៤ក្នុងស្រុកបន្ទាយស្រីទទួលបានអំណោយពីសម្ដេចព្រះព្រហ្ម ពិន សែម
ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅតាមបណ្ដាវត្តចំនួន៤ មាន១ពាន់៨០៤គ្រួសារនៅស្រុកបន្ទាយស្រី ទទួលបានអំណោយពីសម្ដេចព្រះព្រហ្មរតនមុនី ពិន សែមប្រធានថេរសភានៃព្រះពុទ្ធសាសនាកម្ពុជា និងលោក សុខ ថុល អភិបាលរងខេត្តសៀមរាប នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បាននិមន្ត និងអញ្ជើញចុះជួបសួរសុខទុក្ខនិងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋភៀសសឹកមកពីតំបន់មានសង្គ្រាមព្រំដែន កម្ពុជា-ថៃ មកស្នាក់នៅតាមបណ្ដាវត្តចំនួន៤ ចំនួន១៨០៤គ្រួសារ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សូមទស្សនាព័ត៌មានពិស្ដារ៖
ថៃកំពុងប្រើសង្គ្រាមចំនួន២មកលើកម្ពុជាក្នុងបំណងបំបាក់ស្មារតីនិងកម្លាំងសាមគ្គីជាតិខ្មែរ
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា យោធាថៃបាននឹងកំពុងប្រើប្រាស់សង្គ្រាមចំនួន២ ដើម្បីឈ្លានពានទឹកដីរបស់ កម្ពុជា។ ឯកឧត្តមអ្នកនាំពាក្យពាក្យ បានពន្យល់ថាសង្គ្រាមទី១ គឺថៃកំពុងប្រើប្រាស់សង្គ្រាមប្រដាប់អាវុធគ្រប់ប្រភេទ មានទាំងអាវុធធុនធ្ងន់ កាំភ្លើងធំ យន្តហោះទំលាក់គ្រាប់បែក ដ្រូនទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម និងផ្សែងពុលជាដើម វាយប្រហារ និងឈ្លានពានកម្ពុជា ដោយគ្មានរើសគោលដៅ។
សូមទស្សនាព័ត៌មានពិស្ដារ៖
សម្តេចតេជោ ហ៊ុន សែន បដិសេធចំពោះការផ្សាយរបស់សារព័ត៌មានថៃដែលថា កម្ពុជាមានទាហានរុស្ស៉ី និងជនបរទេស ជួយប្រយុទ្ធប្រឆាំងការឈ្លានពានរបស់ថៃ (video inside)
សម្តេចតេជោ ហ៊ុន សែន បដិសេធចំពោះការផ្សាយរបស់សារព័ត៌មានថៃដែលថា កម្ពុជាមានទាហានរុស្ស៉ី និងជនបរទេស ជួយប្រយុទ្ធប្រឆាំងការឈ្លានពានរបស់ថៃ
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖
ក្រសួងមហាផ្ទៃច្រានចោលការប្រឌិតព័ត៌មានមូលបង្កាច់សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនពលរដ្ឋថៃដាក់ពន្ធនាគារ
ក្រសួងមហាផ្ទៃច្រានចោលការប្រឌិតព័ត៌មានមូលបង្កាច់សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនពលរដ្ឋថៃដាក់ពន្ធនាគារ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការឈ្លានពានរបស់ថៃ(video inside)
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីថ្លែងការណ៍
ថ្កោលទោសការឈ្លានពានរបស់ថៃ
ឯកឧត្តម គន់ គីម អញ្ជើញចែកអំណោយពលរដ្ឋភៀសសឹក
នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមចែកអំណោយរបស់សប្បុរសជនជូនប្រជាពលរដ្ឋភៀសសឹកជម្លៀសមកពីព្រំដែនចំនួនជាង៣០០គ្រួសារ និងកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តគោកឃ្មុំ ស្ថិតក្នុងឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
សូមទស្សនាព័ត៌មានពិស្ដារ៖
រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយប្រគល់ជូនវីរៈកងទ័ពជួរមុខនិងពលរដ្ឋភៀសនៅខេត្តឧត្ដរមានជ័យ
រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយរបស់សប្បុរសជននៅរាជធានីភ្នំពេញជាសម្ភារៈ បរិក្ខារ គ្រឿងឧបភោគ បរិភោគ ចំនួន៦៤មុខ មកប្រគល់ជូនវីរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ដែលរងផលប៉ះពាល់ចំនួន៤ ស្រុក ស្មើ២៤ឃុំចំនួន១២០៩៤គ្រួសារ ស្មើជាង៤ម៉ឺននាក់ ស្ថិតនៅទីតាំងកន្លែងសុវត្ថិភាព ខេត្ដឧត្ដមានជ័យ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ខណៈមហិច្ឆតាឈ្លានពានរបស់ថៃលើប្រទេសកម្ពុជា កំពុងបន្ដយ៉ាងគឃ្លើនទាំងបំពាន លើដែនអធិបតេយ្យកម្ពុជា បម្ដងហើយម្ដងទៀត ។
សូមទស្សនាព័ត៌មានពិស្ដារ៖


