យោងលិខិតចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ស្តីពីផែនការសក្តានុពលទឹកសម្រាប់ស្រោចស្រព ការបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២៥-២០២៦ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ តាមប្រព័ន្ធធារាសាស្រ្តចារឹក និងប្រព័ន្ធធារាសាស្រ្តទួលគូ រដ្ឋបាលស្រុកកណ្តៀង សូមធ្វើការណែនាំដល់ បងប្អូនប្រជាកសិករទាំងអស់ ក្នុងភូមិសាស្ត្រស្រុកកណ្តៀង ដែលបាននឹងកំពុងបង្កបង្កើនផលស្រូវប្រដេញទឹក និងស្រូវរដូវប្រាំង សម្រាប់ឆ្នាំ២០២៥-២០២៦។
សូមទស្សនាព័ត៌មានពិស្ដារ៖
សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ក្នុងរយៈ ពេល១១ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញ១១ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករជាង ៨០ម៉ឺនតោន ទទួលចំណូល ៥២៦លានដុល្លារ និងនាំចេញស្រូវជាង ៦លានតោន បានចំណូល ១ ៤០៨លានដុល្លារ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងសមភាគីវៀតណាម នឹងធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឡេ ហើយជុង រដ្ឋមន្ត្រីការបរទេស នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ដើម្បីធ្វើជា សហប្រធាន នៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពីថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប។
សូមទស្សនាព័ត៌មានពិស្ដារ៖
អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់ក្រសួង/ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងសាធារណៈជនទាំងអស់ ឱ្យបានជ្រាបថា ដើម្បីចូលរួមអបអរសារទរ ខួប៣៣ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធី “បុណ្យរំលឹកគុណអង្គរ” លើកទី៥ នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃ ទី១៤-១៦ ខែធ្នូ ឆ្នាំ២០២៥។ សម្រាប់ពិធីបើកពិធីបុណ្យដ៏មានអត្ថន័យនេះ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥ ចាប់ពីម៉ោង ០៦៖៣០នាទីព្រឹកតទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖
ជុំវិញករណីមានត្រីងាប់ជាច្រើនក្នុងទឹកអូរមួយកន្លែង ឈ្មោះអូរឫស្សី ដែលមានទីតាំងក្នុងភូមិសាស្ត្រឃុំជៀប ស្រុកទឹកផុស កាលពីថ្ងៃទី ៣ ខែធ្នូឆ្នាំ២០២៥ កន្លងទៅនេះ ត្រូវបានគេសង្ស័យថាបណ្ដាលមកពីក្រុមហ៊ុនរុករករ៉ែលោហៈមួយកន្លែងក្នុងភូមិសាស្ត្រខាងលើនេះ ។ករណីនេះផងដែរនៅរសៀលថ្ងៃទី ៤ខែឆ្នាំដដែលព័ត៌មានទទួលបានថាមានឆ្កែនិងសត្វគោក៍ មានងាប់ដោយសារការពុលទឹកនេះផងដែរ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្ត កំពង់ស្ពឺ បានរៀបចំ វេទិការពិភាក្សាយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រីឆ្នាំ២០២៥ ក្រោមប្រធានបទ រួមគ្នាបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថលលើស្ត្រី និងក្មេងស្រី ក្រោមអធិបតីភាពលោកជំទាវ ចន យឿន សមាជិកាក្រុមប្រឹក្សាខេត្តជាប្រធាន គ.ក.ស.ក ខេត្ត និងជាប្រធានកិត្តិយសក្រុមការងារ GBVថ្នាក់ខេត្ត និងលោកស្រី គា សុភូ អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ព្រះរាជអាជ្ញារង ចៅក្រមនៃសាលាដំបូងខេត្ត លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត តំណាងមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំង៣ លោក លោកស្រី អភិបាលរងក្រុង/ស្រុកទាំង៩ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សា បងប្អូនជនមានពិការភាព សមាជិក សមាជិកាសរុបប្រមាណជា ៣០០នាក់ ពិធីនេះដែរប្រារព្ធធ្វើនៅសាលាប្រជុំសាលាខេត្តកំពង់ស្ពឺ។
សូមទស្សនាព័ត៌មានពិស្ដារ៖
នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅខណ្ឌព្រែកព្នៅនាព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ មានប្រជាពលរដ្ឋជាច្រើនបានលើកជាសំណើ និងសំណូមពរពាក់ព័ន្ធទៅនឹងស្នើសុំធ្វើផ្លូវនិងប្រព័ន្ធលូមេ ខណៈមួយចំនួនទៀតស្នើពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ដើម្បីឆ្លើយតប ទៅនឹងតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ បានចុះហត្ថលេខាលើ MoU រវាងអង្គភាព CMAC និងអង្គការ APOPO ដើម្បីអនុវត្តន៍គម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស ដែលមានថវិកាគាំទ្រគម្រោងចំនួន ២៨១.៤៩០,៣៥ ដុល្លាអាម៉េរិក សម្រាប់រយៈពេល ១ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ និងមានផែនការបោស សម្អាតផ្ទៃដីចំនួន៧.៥៦០.០០០ម៉ែត្រក្រឡា ក្នុងខេត្តគោលដៅខេត្តសៀមរាបនិងខេត្តព្រះវិហារ។
សូមទស្សនាព័ត៌មានពិស្ដារ៖
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ៖
សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពយោធិនខ្មែរ១៨ រូបដែលប្រទេសថៃបន្តឃុំខ្លួន
“ការលើកស្ទួយធុរកិច្ចស្រ្តីឲ្យកើនឡើង នឹងធ្វើឲ្យសេដ្ឋកិច្ចជាតិកើនឡើងផងដែរ ព្រោះស្រ្តីជាកម្លាំង ចលករដ៏សំខាន់មួយនៅក្នុងសង្គម។” នេះគឺជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី ១ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី» នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងចែកស្បៀង ស្រូវពូជ ជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នាពេលកន្លងមក នៅក្នុងភូមិសាស្ត្រស្រុកសន្ទុក ចំនួន ៤០៨គ្រួសារ និងក្រុងស្ទឹងសែនចំនួន ៩៧៤ គ្រួសារ ខេត្តកំពង់ធំ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរដោយលោកទី ថាវី អភិបាលរងស្រុកសណ្តាន់ នៅថ្ងៃទី០៣ ខែធ្នូ នេះ បានដឹកនាំកងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី និងកងកម្លាំងចម្រុះ ដែលមានមន្ត្រីស្ថាប័នជំនាញរដ្ឋបាលព្រៃឈើ ទៅវាយកំទេចឡធ្យូងខុសច្បាប់ នៅឃុំមានរិទ្ធ និងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ ថៃមកលើកម្ពុជា អំពីករណីផ្ទុះមីននៅតំបន់ហួយតាម៉ារៀ ក្នុងគោលបំណងបំភ័ន្តសហគមន៍អន្តរជាតិ និងលាក់កំបាំងនូវមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួនចូលមកដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ បានចាត់ចែងឱ្យក្រុមបាញ់ថ្នាំមូសរបស់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅតាមខណ្ឌ ចុះបាញ់ថ្នាំមូស នៅតាមសង្កាត់ ភូមិ និងសាលារៀនក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋទូទាំងរាជធានី ដើម្បីសុខមាលភាពប្រជាពលរដ្ឋ ពិសេសបង្ការទប់ស្កាត់ជំងឺគ្រុនឈាម។
សូមទស្សនាព័ត៌មានពិស្ដារ៖
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍