អ្នកនាំពាក្យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអំពើឈ្លានពានគួរឱ្យស្អប់ខ្ពើម និងការរំលោភបំពានលើ អធិបតេយ្យភាពកម្ពុជា ដោយប្រទេសថៃ
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖
អ្នកនាំពាក្យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអំពើឈ្លានពានគួរឱ្យស្អប់ខ្ពើម និងការរំលោភបំពានលើ អធិបតេយ្យភាពកម្ពុជា ដោយប្រទេសថៃ
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៩៣៣គ្រួសារ ដោយផ្តោតលើមុខសញ្ញាដែលលំបាកបំផុត ដូចជា ចាស់ជរាគ្មានទីពឹង ស្ត្រីម៉េម៉ាយមានកូនច្រើន កុមារកំព្រា ជនមានពិការភាព អ្នកផ្ទុកមេរោគអេដស៍ គ្រួសារក្រីក្រទីទ័ល គ្រួសារមានវិបត្តិភ័យផ្សេងៗ ដែលភាគច្រើនជាបងប្អូនជនជាតិដើមភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរី ក្នុងនោះក្រុងសែនមនោរម្យ ៣២៧គ្រួសារ, ស្រុកកោះញែក ២០៣គ្រួសារ ស្រុកកែវសីមា ១៨៩គ្រួសារ, ស្រុកអូររាំង ៨៦គ្រួសារ និងស្រុកពេជ្រាដា ១២៨ គ្រួសារ។
សូមទស្សនាព័ត៌មានពិស្ដារ៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នឹងហោះហើរត្រង់ពី Kolkata សាធារណរដ្ឋឥណ្ឌា មកកាន់ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមកិច្ចសហការដ៏រីករាយរវាង រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រសួងបរិស្ថាន តាមរយៈក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយនិង មន្ទីរបរិស្ថានខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរកឃើញ រោងចក្រកាត់ដេរ Perfect Vision Fashion (Cambodia) Co., Ltd ស្ថិននៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ បានដុតកម្ទេចក្រណាត់ និងប្រេងម៉ាស៊ូត លាយជាមួយអុស សម្រាប់ក្នុងឡ និងបានបញ្ចេញផ្សែងខ្មៅនិងក្លិនឈ្ងៀម ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
សូមទស្សនាព័ត៌មានពិស្ដារ៖
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ និងស្នើឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖https://youtu.be/Bl-fyjKM3X4
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
សូមទស្សនាព័ត៌មានពិស្ដារ៖
ពលរដ្ឋខ្មែរម្នាក់ ស្លាប់ដោយការបាញ់រះពីទាហានថៃ នៅភូមិព្រៃចាន់
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥, បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូ ធុរជន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានគោរពជម្រាបជូនសម្តេចបវរធិបតី ថា ក្នុងដំណើរទស្សនកិច្ចលើកទី៥នេះ មានការចូលរួមពីសមាជិកសមាគមទាំងថ្មី ទាំងចាស់ចំនួន ៣០ ក្រុមហ៊ុន។
សូមទស្សនាព័ត៌មានពិស្ដារ៖
នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ស្វែងយល់ពីជីវភាពរស់នៅ និងពិនិត្យការទទួលបានអណ្ដូងទឹកថ្មី ចំនួន ២១អណ្ដូងបន្ថែមទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ក្រុមគ្រួសារអតីតយុទ្ធជនប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រោយពីបានបើកសម្ពោធដាក់ឱ្យដំណើរការចាប់តាំង ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២មក សួនរុក្ខជាតិអង្គរ ឬដែលគេស្គាល់ជាភាសាអង់គ្លេសថា Angkor Botanical Garden ត្រូវបានអាជ្ញាធរជាតិអប្សរាខិតខំយកចិត្តទុកដាក់ក្នុងការថែទាំ អភិវឌ្ឍន៍ និងបង្កើនភាពទាក់ទាញជាបន្តបន្ទាប់ ហើយបានប្រែ ក្លាយជាគោលដៅទេសចរណ៍បន្ថែមដ៏ពេញនិយម សម្រាប់ការទស្សនាក្រៅពីប្រាង្គប្រាសាទនានា។
បើកឱ្យចូលទស្សនាដោយឥតបង់ថ្លៃសម្រាប់សាធារ ណជនទូទៅ មិនថាក្មេងចាស់ប្រុសស្រី បរទេសឬខ្មែរ ក្នុងគោលដៅចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងគិតគូរដល់សុខមាលភាពរបស់ប្រជាជន និងទេសចរ ឱ្យមានកន្លែងបៃតងដ៏ធំទូលំ ទូលាយ ខ្យល់អាកាសបរិសុទ្ធដកដង្ហើម សម្រាប់ជាកន្លែងដើរកំសាន្ត ហាត់ប្រាណ និងទទួលបាននូវចំណេះដឹងពីធម្មជាតិ និងជីវសាស្រ្តចម្រុះនៃប្រទេសកម្ពុជា។
ក្រោមចក្ខុវិស័យដឹកនាំដ៏ច្បាស់លាស់របស់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងរយៈពេល ០៣ ឆ្នាំមកនេះ សួនដែលមានលក្ខណៈធម្មជាតិនេះ បានលាតសន្ធឹងលើផ្ទៃដីជិត ២០០ ហិកតា ក្នុងតំបន់រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក និងមានទំហំធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា បានឆក់យកបេះដូងភ្ញៀវជាតិ និងអន្តរជាតិ ចំនួនប្រមាណ ៦០ ម៉ឺននាក់ឱ្យមកដើរគយគន់ ទស្សនា និងសិក្សាស្វែងយល់ពីប្រភេទរុក្ខជាតិ និងសត្វដ៏សម្បូរបែបរបស់ប្រទេសយើង៕
សូមទស្សនាព័ត៌មានពិស្ដារ៖
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្តេជ្ញាបន្តសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព ថៃ-កម្ពុជា
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Cho Hyun រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ២០២៥។
សូមទស្សនាព័ត៌មានពិស្ដារ៖

ជនជាតិដើមភាគតិចពូនង បានបន្តរក្សាប្រពៃណីទំនៀម ទម្លាប់របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន នៅទឹកដីភាគឦសានប្រទេសកម្ពុជា។ ចំការវិលជុំរបស់ជនជាតិដើមភាគតិចពូនង នៅលើកំពូលភ្នំ និងជម្រាលភ្នំបាននឹងកំពុងប្រែក្លាយជាពណ៌មាស យ៉ាងស្រស់ស្អាត ដែលកំពុងត្រៀមប្រមូលផល ក្រោយដាំដុះដោយដៃ រយៈពេលជាង៥ខែ កន្លងកន្លងមក។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រសួងការពារជាតិ ប្រកាសបដិសេធការចោទប្រកាន់របស់ថៃ ថាកម្ពុជាដាក់គ្រាប់មីនថ្មី និងបណ្តាលឱ្យយោធាថៃ ជាន់ផ្ទុះនិងរងរបួសធ្ងន់ ព្រមទាំងបានអំពាវនាវឱ្យថៃ ចៀសវៀងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថា ជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖
រាជរដ្ឋាភិបាលកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃ ថា កម្ពុជាបានដាក់មិនថ្មីនៅតាមព្រំដែនជាមួយប្រទេសថៃ៖
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖https://youtu.be/OxqsDki8Suo