គម្រោងរេដបូក (REDD+) បានជួយបង្កើតការងារដល់កសិករជាច្រើនគ្រួសារក្នុងការបង្កើតមុខរបរសម្រាប់ការរកប្រាក់ចំណូលបន្ថែមក្នុងគ្រួសារ ក្នុងនេះដូចជាការចិញ្ចឹមមាន់ ចិញ្ចឹមត្រី ចិញ្ចឹមជ្រូក ចិញ្ចឹមគោ និងការដាំបន្លែជាច្រើនមុខ ដែលមិនត្រឹមបង្កើតការងារដល់ពលរដ្ឋតាមភូមិឃុំទេ តែនៅជួយឱ្យជីវភាពល្អប្រសើរមិនចាំបាច់អាស្រ័យលើការចូលព្រៃកាប់បំផ្លាញព្រៃឈើ និងក៏ចូលព្រៃចាប់សត្វព្រៃដូចមុនទៀតឡើយ។
សូមទស្សនាព័ត៌មានពិស្ដារ៖
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងបញ្ជាក់ថា មិនអាចយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស មកអនុវត្ដក្នុងជម្លោះព្រំដែនកម្ពុជាថៃនោះទេ ព្រោះករណីនេះ ហួសពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយ គឺត្រូវទៅដល់ICJ តុលាការយុត្ដិធម៌អន្ដរជាតិ ឬវេទិការអន្ដរជាតិដទៃទៀត
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ បានអនុម័តសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_F2UP6jK5F0
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាស្ថាបនិកនៃកិច្ចចរចាស្វែងរកសុខសន្តិភាពសម្រាប់កម្ពុជា បានរំលឹកឡើងវិញពីប្រវត្តិនៃការចរចាជាមួយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាច្រើនដង មុននឹងឈានចូលដល់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ដែលបានដោះស្រាយជម្លោះនៅកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/otkdJx2D1So
បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ដែលបានប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី រួចមក, ឯកឧត្តម នាយឧត្តសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិអញ្ជើញវិលនិវត្តន៍មកដល់កម្ពុជាវិញ នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៥នេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LA509CH8dyM
បរិមាណស្រូវនាំចេញ ក្រៅផ្លូវការទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ សរុបមានចំនួន ២,៤៧៩,៧២៣តោន រួមទាំងស្រូវឆ្លងកាត់។ ក្នុងនោះ តម្លៃស្រូវសើមនៅស្រែជាមធ្យម ស្រូវអ៉ីអ៊ែរ៥០៤០៤ តម្លៃ៦៩០រៀលក្នុង១គីឡូក្រាម ស្រូវអូអឹម៥៤៥១ តម្លៃ៧០០រៀល ក្នុង១គីឡូក្រាម ចំណូលសរុប ៥២៤,១០៨,៥១៩ដុល្លារ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឆ្លើយតបតំណាងអាជីវករផ្សារគីឡូម៉ែត្រលេខ៩ ដែលស្នើឱ្យអាជ្ញាធរចុះពិនិត្យករណី មានបុគ្គលម្នាក់ អះអាងថាខ្លួនជាប្រធានផ្សារគីឡូម៉ែត្រលេខ៩ ហើយដើរប្រមូលយកលុយ ឬភាស៊ី ពីអាជីវករយ៉ាងអាណាធិបតេយ្យ បង្កការលំបាក និងការថ្នក់ចិត្តដល់អាជីវករ ត្រូវបានឯកឧត្តម ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ស្នើឱ្យអភិបាលខណ្ឌ និងអធិការខណ្ឌប្ញស្សីកែវចុះពិនិត្យ និងបញ្ជាឱ្យចាត់វិធានការផ្លូវច្បាប់ ឬឃាត់ខ្លួនប្រសិនបើរកឃើញថា បានប្រព្រឹត្តទង្វើនេះពិតប្រាកដមែន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DAmpOAyGz-A
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំសហការីទៅត្រួតពិនិត្យស្ថានភាពផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ ដែលរងការខូចខាតប្រវែងជាង ៥០០ម៉ែត្រ ដោយសារជំនន់ទឹកភ្លៀង នៅក្នុងរដូវវស្សាឆ្នាំ២០២៥ កន្លងទៅនេះ នៅតំបន់អូរពពេល ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/tOvGPE-CpVM
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រណាចក្រកម្ពុជា នឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេស ម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសខា បានចាត់អោយលោកស្រី ម៉េង គឹមហួយ សមាជិកា គណៈកម្មា ធិការសាខា បាននាំយកអំណោយសាខា ទៅសួរសុខ ទុក្ខ គ្រួសារក្រីក្រដែលមានជីវភាពខ្វះខាតចំនួន ៣៧ គ្រួសារ ដែលពួតគាត់រស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក។
សូមទស្សនាព័ត៌មានពិស្ដារ៖
អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សម្តេចមហារដ្ឋសភា-ធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសហុងគ្រី ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ និងបន្តអញ្ជើញចូលរួមវេទិកាសន្តិភាពប៉ារីស លើកទី៨ នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។
សូមទស្សនាព័ត៌មានពិស្ដារ៖
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារពិសេសជូនបងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែន ជាពិសេសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖https://youtu.be/unKyMHBMTzE
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានបំផុសគំនិតឱ្យពលរដ្ឋខេត្តព្រៃវែង រួមគ្នាដាំ និងថែរក្សាព្រៃឈើ ដើម្បីចូលរួមក្នុងសកម្មភាពឆ្ពោះទៅរកពិភពលោក ដែលកាន់តែបៃតង មានសុខភាពល្អ និងកាន់តែមានសុខដុមរមនា។ក្នុងឱកាសប្រារព្ធពិធីដាំដើមឈើអបអរសាទរ «ពិធីបុណ្យរុក្ខទិវា» នៅបរិវេណទួលព័ន្ធតាឡី បឹងស្នេហ៍ ស្ថិតនៅក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃ២២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា តាមរយៈការបំពេញសេចក្តីត្រូវការរបស់មនុស្ស បានធ្វើឱ្យមានការកាប់ព្រៃឈើជាច្រើន ដើម្បីរៀបចំលំនៅឋាន ការទាញផលជាសេដ្ឋកិច្ច និងការកែលម្អដែនដីនគរូបនីយកម្ម បានគំរាមកំហែងដល់ធនធានធម្មជាតិដែលបង្កហេតុនាំឱ្យអាកាសធាតុប្រែប្រួលយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យបាត់បង់ជីវៈចម្រុះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5_-N9NdTJms
អាជ្ញាធរជាតិអប្សរា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២៥ ដែលមានសិក្ខាកាម ជាមន្រ្តី-បុគ្គលិកមកពីនាយកដ្ឋានក្រោមចំណុះនៃអាជ្ញាធរជាតិអប្សរា ចូលរួមសរុបចំនួន៨០នាក់ នៅនាយកដ្ឋានសណ្តាប់ធ្នាប់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pR0wQFIiyQo
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍