នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញចូលរួមកិច្ចប្រជុំពិសេសលើកទី២គណៈកម្មាធិការព្រំដែនទូទៅ(GBC) កម្ពុជា-ថៃ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5r_xhMR3_OE
គម្រោងព្រែកជីកហ្វូណនតេជោ មិនមានការប្រែប្រួលទេ និងកំពុងដំណើរការតាមកាលបរិច្ឆេទ នៃដំណាក់ កាលនីមួយៗ។ តាមផែនការនឹងចាប់ផ្តើមជីកនៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ ២០២៥ ខាងមុខ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹក ជញ្ជូន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
សូមទស្សនាព័ត៌មានពិស្ដារ៖
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃមន្ទីរពេទ្យ បង្អែកស្វាយជ្រំ ១ខ្នង ៣ជាន់ មាន១៥បន្ទប់ ស្ថិតនៅឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលជាជំនួយដ៏ថ្លៃថ្លារបស់សប្បុរសជន នៃមូលនិធិថែទាំសុខភាពមាតានិងទារក និងរ៉ូតារីក្លិប អ៊ីនធើណេសិនណល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំរបស់លោក ឌីខេ លី តាមរយៈលោកឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកស្វាយជ្រំ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/v8CRR5waEe4
វីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក ត្រូវបានប្រារព្ធពិធីផ្សព្វផ្សាយ ក្រោមអធិបតី ភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yOLGs4dSbKg
អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការឃាត់ខ្លួនមគ្គុទ្ទេសក៍ទេសចរណ៍មួយរូប គឺអនុវត្តត្រឹមត្រូវតាមនិតីវិធីច្បាប់ ដោយមិនជាប់ពាក់ព័ន្ធរឿងនយោបាយនោះទេ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ចាប់តាំងពីដើមឆ្នាំ២០២៥មក ក្រុមអ្នកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានជួសជុលរានហានខាងមុខប្រាសាទបន្ទាយសំរ៉ែ នៅជ្រុងខាងលិចឆៀងខាងត្បូង ដើម្បីពង្រឹងរចនាសម្ពន្ធនៃរានហាននេះឱ្យរឹងមាំឡើងវិញ។
សូមទស្សនាព័ត៌មានពិស្ដារ៖
លោក ញឹក ប៊ុនឆៃ អតីតអ្នកតស៊ូខ្មែរកាលសម័យសង្គ្រាមផ្ទៃក្នុងខ្មែរយើងនាទសវត្សន៍១៩៧៥ដល់១៩៩៣ ជាសាក្សីរស់ម្នាក់ក្នុងចំណោមសាក្សីរស់ជាច្រើននាក់ផ្សេងទៀតក្នុងនោះរួមមានទាំងមន្ត្រី អង្គការអន្តរជាតិនានាកាលពីជំនាន់នោះបាននិយាយដូចៗគ្នាថា ភូមិព្រៃចាន់និងភូមិជោគជ័យពិតជានៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងពិតប្រាកដ។
សូមទស្សនាព័ត៌មានពិស្ដារ៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញមកបញ្ជាក់ជូនជនរួមជាតិថា កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ដែលនឹងធ្វើអោយបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រទី១៧ ខែតុលាឆ្នាំ២០២៥។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/KDQB6WBQ064
រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់តួនាទីជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ និងភាពជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានគ្រោះមហន្តរាយ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ទៅដោយផ្លែផ្កា និងជោគជ័យ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DGli80dhov0
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ មានអ្នក ជំងឺផ្តាសាយបក្សីមួយករណីទៀត កើតលើកុមារីអាយុ ៣ឆ្នាំ ដែលបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ដោយ វិទ្យាស្ថានជាតិសុខភាពសាធារណៈ និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។
សូមទស្សនាព័ត៌មានពិស្ដារ៖
យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ សូមបញ្ជាក់ថា មានការផ្សព្វផ្សាយ ព័ត៌មាននិងបណ្តាញសង្គមមួយចំនួនដែលផ្សាយថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ។ សកម្មភាពនៃការឈូស ឆាយនេះគឺនៅក្នុងផ្នែកនៃដីថៃ។ កងកម្លាំងកម្ពុជាដែលកំពុងឈរជើងនៅតំបន់នេះ ការពារ យ៉ាងម៉ឺងម៉ាត់នូវបូរណភាពទឹកដីកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖
ជប៉ុន ចិន អង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍ ប្រកាសជាផ្លូវការជួយពលរដ្ឋកម្ពុជារងគ្រោះតំបន់ព្រំដែន និងសង់ផ្ទះសម្បែង
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖
ឯកឧត្តមបណ្ឌិត សួង ណយ ប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាននិងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្សារផលិតផលខ្មែរស្រុកបារាយណ៍ របស់សហគមន៍កសិកម្មបល្ល័ង្កសេដ្ឋាភី ស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង្កស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។
សូមទស្សនាព័ត៌មានពិស្ដារ៖
https://youtu.be/eCt_wh_BDwY
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំ ណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៣២៩ គ្រួសារ មកពីភូមិចំនួន៤០០ ឃុំ/សង្កាត់ចំនួន២៧ ក្រុង/ស្រុកចំនួន៤ ខេត្តកំពង់ស្ពឺ ក្នុងនោះមកពីស្រុកឱរ៉ាល់ចំនួន ៣១៦គ្រួសារ, ស្រុកថ្ពង ៣៣៤គ្រួសារ, ក្រុងឧដ្ដុង្គម៉ែជ័យ ៣១១គ្រួសារ និងស្រុកសាមគ្គីមុនីជ័យ ៣៦៨គ្រួសារ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/z2AwOlR48fQ
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍