All posts by មេគង្គ ប៉ុស្តិ៍

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំកែរលម្អហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាពក្នុងទីរួមខេត្ត

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យមើលការរៀបចំកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព ក្នុងទីរួមខេត្ត ដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ និងលើកកម្ពស់វិស័យទេសចរណ៍ ដែលជាកត្តាមួយយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ។

សូមទស្សនាព័ត៌មានពិស្ដារ៖

៩ខែ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង(video inside)

៩ខែ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧.៨ពាន់លានដុល្លារ

សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖https://youtu.be/VyqD_GxHfzo

សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍៦ចំណុចដើម្បីធ្វើកំណែទម្រង់ស្ថាប័នរដ្ឋសភា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវអនុសាសន៍ចំនួន ៦ចំណុច ដើម្បីបន្តកែល្អ និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពការងារ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ពិសេសការទទួលបានជោគជ័យនៅក្នុងគោលដៅធ្វើកំណែទម្រង់និងការអភិវឌ្ឍស្ថាប័នខាងលើ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ycrqUAeBVvA

គណៈប្រតិភូសភាម៉ាឡេស៊ីវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៅកម្ពុជា

គណៈប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយឯកឧត្តមបណ្ឌិត Mohd Hatta សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៅកម្ពុជា។ ការវាតម្លៃរបស់គណៈប្រតិភូសហព័ន្ធសភាសន្តិភាពពិភពលោកនៃសភាម៉ាឡេស៊ី ធ្វើឡើងនាព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/TKFC74Ke7LE

ប្រជាជនរងគ្រោះដោយទឹកជំនន់នៅស្រុកសេសាននិងស្រុកថាឡាបរីវ៉ាត់ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ឆ្លើយតបទៅនឹងសំណើរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង នៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនប្រជាជនរងគ្រោះដោយទឹកជំនន់ចំនួន ១.០១៩គ្រួសារ រស់នៅក្នុងភូមិចំនួន២២ ឃុំចំនួន៩ នៃស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RQvJcTqWRu4

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងខេត្តត្បូងឃ្មុំនិងខេត្តកំពង់ធំ

បន្ទាប់ពីរយៈពេល២សប្តាហ៍នៃដំណាច់ខែកញ្ញា កម្ពុជាទទួលឥទ្ធិពលព្យុះជាបន្តបន្ទាប់រហូតបង្កជាជំនន់ទឹកភ្លៀង, នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពទីទួលសុវត្ថិភាពដែលប្រជាពលរដ្ឋរស់នៅជាប់ទន្លេមេគង្គ ក្នុងឃុំជីរោទ៍១ និងឃីទន្លេបិទ បានជម្លៀសកាលពីក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cQod0paPMv0

គណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ផ្សព្វផ្សាយច្បាប់ជលផល

នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ រួមជាមួយលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានដឹក នាំសហការី ទៅផ្សព្វផ្សាយច្បាប់ស្ដីពីជលផល ក្នុងរដូវបើកនេសាទ និងពង្រឹងវិធានការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់  ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់ទួលធម្មដែ ឃុំក្រសាំង ខ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីប្រជានេសាទ និងកងកម្លាំងចម្រុះបង្ក្រាបបទល្មើសធនធានធម្មជាតិផងដែរ ។

សូមទស្សនាព័ត៌មានពិស្ដារ៖

អភិបាលរាជធានីភ្នំពេញចុះពិនិត្យប្រឡាយនៅសង្កាត់ចោមចៅទី៣និងសង្កាត់កាកាបទី២

នារសៀលថ្ងៃទី២ ខែតុលាឆ្នាំ២០២៥ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះពិនិត្យប្រឡាយនៅភូមិចាក់ជ្រូក សង្កាត់ចោមចៅទី៣ និងបន្តពិនិត្យមើលប្រឡាយចំការឪឡឹក ក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ដើម្បីជំរុញឱ្យ អាជ្ញាធរខណ្ឌពោធិសែនជ័យ ធ្វើការ ស្តារប្រឡាយ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនាភូមិដ្ឋានប្រជាពលរដ្ឋនៅតំបន់នេះ។

មន្ត្រីជំនាញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា៖ ក្នុងឱកាសនៃការចុះពិនិត្យនោះ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌពោធិសែនជ័យ  ជីកស្តារប្រឡាយក្នុង

ភូមិចាក់ជ្រូក និងស្តារប្រឡាយ ក្នុងភូមិចំការឪឡឹក ក្នុងសង្កាត់ចោមចៅទី៣ និងក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ សំដៅធ្វើយ៉ាងណារំដោះទឹក កុំឱ្យលិចលង់នៅតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពិសេសនៅតំបន់ដងនង្គល។ ជាមួយគ្នានោះ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធារណការរាជធានីភ្នំពេញចុះពិនិត្យនិងសិក្សាបន្ថែម ដើម្បីដាក់លូប្រអប់ នៅចំណុចផ្លូវឆ្លងកាត់។ ក្រោយការសិក្សាបានលម្អិតហើយ នៅរដូវប្រាំងខាងមុខនេះ ការដ្ឋានដាក់លូប្រអប់នេះនឹងចាប់ផ្តើមការដ្ឋានតែម្តង៕

សូមទស្សនាព័ត៌មានពិស្ដារ៖

លិខិតមិត្តអ្នកអាន «ខ្មែរធ្វើបាន ៖ សាមគ្គីជាកម្លាំង!»

(សៀមរាប)៖ «បុព្វហេតុ ធំជាងអ្វីទាំងអស់»។ បុព្វហេតុ ជាកត្តាកំណត់ក្នុងការប្រមូលកម្លាំង។ អ្វីក៏ដោយ បើមានបុព្វហេតុច្បាស់លាស់ ហើយបុព្វហេតុនោះ គឺជាប្រយោជន៍រួម ជាពិសេសនៅគ្រប់ផលប្រយោជន៍របស់ប្រទេសជាតិ នោះច្បាស់ណាស់ ឆន្ទៈ ស្មារតី ការលះបង់ និងសាមគ្គីភាព កើតឡើងឯកឯង ព្រមគ្នា ស្រុះគ្នា ហើយមានសម្ទុះដ៏ខ្លាំងក្លា។ ខ្មែរយើង ធ្លាប់រួមគ្នាដណ្តើមឯករាជ្យពីអាណានិគមបារាំង។ ខ្មែរ ហ៊ានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិចេញពីសង្គ្រាមស៊ីវិល ការទម្លាក់គ្រាប់បែក និងអំពើប្រល័យពូជសាសន៍។ ខ្មែរធ្លាប់យកឈ្នះលើពួកចោរសៀមនៅតុលាការអន្តរជាតិ ICJ និងនៅឆ្នាំ២០១០។ ខ្មែរ ធ្លាប់យកឈ្នះលើជំងឺសកល កូវីដ-១៩។ ខ្មែរ បានរួមគ្នាកសាងប្រទេសដ៏អស្ចារ្យរហូតមានគេច្រណែននឹងការរីកចម្រើនដ៏លឿនរបស់កម្ពុជា។ នេះហើយហៅថា «កម្លាំងជាតិ»។ នេះហើយជាសក្ខីភាព«ខ្មែរធ្វើបាន»។

ខ្ញុំមានជំនឿដ៏មុតមាំថា គ្មានកម្លាំងអ្វីទប់ស្កាត់ការរះឡើងរបស់កម្ពុជានោះទេ។ យើងមានថ្នាក់ដឹកនាំល្អ គឺជាសំណាងរបស់យើង ជាសំណាងរបស់ប្រជាជន និងប្រទេសជាតិយើង។ យើងត្រូវតែរួមគ្នា ដោយជឿជាក់គ្នា ដើម្បីជម្នះការលំបាកនៅគ្រប់កាលៈទេសៈ ឱ្យបានជាដាច់ខាត។ អ្វីដែលខ្ញុំចង់និយាយបន្តទៀត សម្រាប់ការត្រិះរិះពិចារណា មានដូចតទៅ៖

១- អ្វីជាកម្លាំង? កម្លាំងដែលធំបំផុត គឺភាពជឿជាក់លើបុព្វហេតុ។ កម្លាំងម្យ៉ាងទៀត គឺចេញពីសាមគ្គីគ្នា ដែលប្រៀបដូចជា«ចង្កឹះ១បាច់»។ ចង្កឹះ១បាច់នៅទីនេះ ប្រៀបបានជាកម្លាំងសាមគ្គី លើសពីបុគ្គល តែជា«កម្លាំងស្ថាប័ន»។

២- អ្វីជាកម្លាំងស្ថាប័ន? ស្ថាប័នជាបណ្តុំនៃកម្លាំង ដែលរួមបញ្ចូលគ្រប់សមាសភាព សមត្ថភាព ប្រាជ្ញា បទពិសោធន៍ ទេពកោសល្យ ច្បាប់ បរិយាកាស និងវប្បធម៌។ នេះហើយហៅថា កម្លាំងស្ថាប័ន ដែលលើសពីចង្កឹះ១ដើម។ នេះហើយ «សាមគ្គីជាតិ»។

៣- អ្វីជាការដឹកនាំ? គឺការនាំឱ្យគេធ្វើ។ ពិតណាស់សិល្បៈនៃការដឹកនាំ គឺមិនដូចគ្នាទេ សូម្បីតែប្រព័ន្ធនយោបាយនៃបណ្តាប្រទេសនីមួយៗ ក៏មិនដូចគ្នាដែរ។ មានទិដ្ឋភាព២នៅក្នុងសិល្បៈនៃការដឹកនាំ (management style or leadership style)។ ទី១. បើសម្រេចយកការដឹកនាំបែបបុគ្គលឬបែបចង្អៀត នោះច្បាស់ណាស់ ដំណើរការងារនឹងប្រឈមនូវស្ថានការណ៍៖ ទូលផង អូសផង រែកផង និងពន់ផង ហើយវាពិតជាធ្ងន់ណាស់។ ទី២. បើសម្រេចយកការដឹកនាំបែបទូលាយ ឬបែបស្ថាប័ន គឺម្នាក់ៗពីចាប់ពីលើ មកដល់ក្រោម នឹងមានកាតព្វកិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួន ស្របតាមបេសកកម្មនិងចក្ខុវិស័យរបស់ស្ថាប័ន ហើយក៏បម្រើឱ្យគោលបំណងរបស់ថ្នាក់ដឹកនាំផងដែរ។

៤- ចង់សម្រេចការធំ ត្រូវប្រើមនុស្សឱ្យដូចជាប្រើមេទ័ព កុំប្រើមនុស្សជាលក្ខណៈជាជំនួយការ។ មេទ័ព គឺជាអ្នកក្លាហាន។ គ្មានអ្នកក្លាហានណា ដែលព្រមឱ្យក្បាលឱ្យគេសម្លាប់ ដោយគ្មានឥស្សរភាពនោះទេ។ គ្រប់ស្ថានការណ៍ ត្រូវតែប្រើមនុស្ស៣ប្រភេទគឺ៖ អ្នកចេះ អ្នកស្មោះត្រង់ និង អ្នកក្លាហាន។

៥- អ្វីជាតម្លៃស្នូលនៃសាមគ្គី ភាព ៖ គឺការជឿជាក់គ្នា ការទុកចិត្តគ្នា ការឱ្យតម្លៃគ្នា សមធម៌ និងយុត្តិធម៌។ បើគ្មានធាតុទាំងអស់នេះជាស្នូលទេ ពាក្យសាមគ្គីបានត្រឹមតែការដង្ហោយហៅ ហើយបង្កើតបានត្រឹមភាពស្ទាក់ស្ទើរ និងមន្ទិល។ «ការជឿជាក់ បង្កើតកម្លាំងសាមគ្គី! សាមគ្គី គឺពង្រឹងភាពជឿជាក់ ដើម្បីដណ្តើមជ័យជម្នះ»។

សៀមរាប ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥
សំណេរដោយ ៖ កូនកសិករ

សេចក្តីណែនាំពីការត្រៀមអន្តរាគមន៍ក្នុងពេលទឹកជំនន់ទន្លេមេគង្គនៅខេត្តក្រចេះកំពុងបន្តហក់ឡើង

រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនដល់មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងបង ប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ មេត្តាជ្រាបថា គិតត្រឹមវេលាម៉ោង ៧:០០នាទីព្រឹក នាថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៥ ទឹកមានកម្ពស់ ២១,៦៦ម៉ែត្រ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ទឹកកខ្វក់ប្រមាណ១៤លានម៉ែត្រគូបត្រូវបានទប់ស្កាត់មិនឱ្យបំពុលប្រភពទឹកសាធារណៈ

ក្រសួងបរិស្ថានបានចាត់វិធានការទប់ស្កាត់ទឹកកខ្វក់បានចំនួន ១៣ ៧០៩ ៤៩៤ ម៉ែត្រគូប មិនឱ្យបំពុលតំបន់ទឹកសាធារណៈនៅកម្ពុជា គិតចាប់តាំងពីខែមករា ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៥។ គ្រាន់តែក្នុងខែកញ្ញា ឆ្នាំ២០២៥ ទឹកកខ្វក់ចេញពីក្រុម និងរោងចក្រ ចំនួនជិត ២លានម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យបញ្ចេញទៅបំពុលប្រភពទឹកស្អាតនានានៅតាមរាជធានី-ខេត្ត។

សូមទស្សនាព័ត៌មានពិស្ដារ៖

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងទទួលបានការកោតសរសើរចំពោះការធានាស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ

ក្នុងពិធីបិទសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៦ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការនៃកាកបាទក្រហមកម្ពុជា បានមានប្រសាសន៏កោត សរសើរ និងក្ដីមោទនភាពចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលមានភាពលេចធ្លោជាងគេ លើការធានាបានស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ សម្រាប់ការគាំទ្របេសកមកម្មរបស់កាកបាទក្រហមកម្ពុជា ខេត្ត ព្រៃវែង។ បើតាមលោកជំទាវអគ្គលេខាធិការភាពលេចធ្លោនេះ បានដើរស្របគ្នានឹងផែនការកាកបាទ ក្រហមកម្ពុជា ដែលដាក់គោលដៅ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ធ្វើយ៉ាងណាឱ្យគ្រប់សាខាកាកបាទក្រហមទូទាំងប្រទេស ក្លាយជាអង្គភាពមានការទទួលខុសត្រូវ និងម្ចាស់ការខាងហិរញ្ញវត្ថុ ដើម្បីគាំទ្រសកម្មភាពបម្រើសង្គម ពិសេសការជួយពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OxlqTHkdZkI

អាជ្ញាធរជាតិអប្សរារៀបចំវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលអប់រំបេតិកភណ្ឌ»

នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលអប់រំបេតិកភណ្ឌ ដោយមានអ្នកចូលរួមសរុប ៣០នាក់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/WZ_w_PzJ3Qk

សិស្សនិទ្ទេសA ក្នុងខេត្តកំពង់ស្ពឺ ទទួលបានកុំព្យួទ័រម្នាក់១គ្រឿងពីរដ្ឋមន្ត្រីមុខងារសាធារណៈ

‎កាលពីព្រឹកថ្ងៃ០១ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉នស្ម័គ្រចិត្ត និងអបអរសាទរចំពោះសិស្សនិទ្ទេស A ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២៤~២០២៥ នាសម័យប្រឡង ២៨ សីហា ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cp-2aFxrMeM

រាជរដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ច (video inside)

រាជរដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ច នៅខេត្តព្រះសីហនុ កើនដល់ចំនួន ៣៩២គម្រោង ក្រោមទុនវិនិយោគ ៧,៨ប៊ីលានដុល្លារ

សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖https://youtu.be/-1ebQgBGF0A