All posts by មេគង្គ ប៉ុស្តិ៍

មគ្គុទ្ទេសក៍ទេសចរណ៍មួយរូបដែលត្រូវបានឃាត់ខ្លួនគឺមិន​ពាក់ព័ន្ធនយោបាយទេ

អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការឃាត់ខ្លួនមគ្គុទ្ទេសក៍ទេសចរណ៍មួយរូប គឺអនុវត្តត្រឹមត្រូវតាមនិតីវិធីច្បាប់ ដោយមិនជាប់ពាក់ព័ន្ធរឿងនយោបាយនោះទេ។

សូមទស្សនាព័ត៌មានពិស្ដារ៖

អាជ្ញាធរជាតិអប្សរា ជួសជុលរានហានខាងមុខប្រាសាទបន្ទាយសំរ៉ែជ្រុងខាងលិចឆៀងខាងត្បូង

ចាប់តាំងពីដើមឆ្នាំ២០២៥មក ក្រុមអ្នកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានជួសជុលរានហានខាងមុខប្រាសាទបន្ទាយសំរ៉ែ នៅជ្រុងខាងលិចឆៀងខាងត្បូង ដើម្បីពង្រឹងរចនាសម្ពន្ធនៃរានហាននេះឱ្យរឹងមាំឡើងវិញ។

សូមទស្សនាព័ត៌មានពិស្ដារ៖

អតីតមេទ័ពនៃចលនាតស៊ូនៅព្រំដែនកម្ពុជា-ថៃ និយាយរឿងព្រំដែនចំណុចភូមិព្រៃចាន់និងភូមិជោគជ័យ

លោក ញឹក ប៊ុនឆៃ អតីតអ្នកតស៊ូខ្មែរកាលសម័យសង្គ្រាមផ្ទៃក្នុងខ្មែរយើងនាទសវត្សន៍១៩៧៥ដល់១៩៩៣ ជាសាក្សីរស់ម្នាក់ក្នុងចំណោមសាក្សីរស់ជាច្រើននាក់ផ្សេងទៀតក្នុងនោះរួមមានទាំងមន្ត្រី អង្គការអន្តរជាតិនានាកាលពីជំនាន់នោះបាននិយាយដូចៗគ្នាថា ភូមិព្រៃចាន់និងភូមិជោគជ័យពិតជានៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងពិតប្រាកដ។

សូមទស្សនាព័ត៌មានពិស្ដារ៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញមកបញ្ជាក់ជូនជនរួមជាតិថា កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ដែលនឹងធ្វើអោយបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ(video inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញមកបញ្ជាក់ជូនជនរួមជាតិថា កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ដែលនឹងធ្វើអោយបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ

សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

រដ្ឋសភា ​អនុម័តទាំងស្រុង​​សេចក្តីព្រាងច្បាប់ចំនួន៥

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រទី១៧ ខែតុលាឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/KDQB6WBQ064

កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានគ្រោះមហន្តរាយលើកទី១៣បញ្ចប់ទៅដោយជោគជ័យ

រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់តួនាទីជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ និងភាពជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានគ្រោះមហន្តរាយ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ទៅដោយផ្លែផ្កា និងជោគជ័យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DGli80dhov0

សេចក្តីប្រកាសព័ត៌មានស្តីពីករណីជំងឺផ្តាសាយបក្សីលើកុមារីអាយុ៣ឆ្នាំ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ មានអ្នក ជំងឺផ្តាសាយបក្សីមួយករណីទៀត កើតលើកុមារីអាយុ ៣ឆ្នាំ ដែលបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ដោយ វិទ្យាស្ថានជាតិសុខភាពសាធារណៈ និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។

សូមទស្សនាព័ត៌មានពិស្ដារ៖

សេចក្តីប្រកាសព័ត៌មានរបស់កងយោធភូមិភាគទី៥

យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ សូមបញ្ជាក់ថា មានការផ្សព្វផ្សាយ ព័ត៌មាននិងបណ្តាញសង្គមមួយចំនួនដែលផ្សាយថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ។ សកម្មភាពនៃការឈូស ឆាយនេះគឺនៅក្នុងផ្នែកនៃដីថៃ។ កងកម្លាំងកម្ពុជាដែលកំពុងឈរជើងនៅតំបន់នេះ ការពារ យ៉ាងម៉ឺងម៉ាត់នូវបូរណភាពទឹកដីកម្ពុជា។

សូមទស្សនាព័ត៌មានពិស្ដារ៖

ជប៉ុន ចិន អង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍ ប្រកាសជាផ្លូវការជួយពលរដ្ឋកម្ពុជារងគ្រោះតំបន់ព្រំដែន និងសង់ផ្ទះសម្បែង

ជប៉ុន ចិន អង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍ ប្រកាសជាផ្លូវការជួយពលរដ្ឋកម្ពុជារងគ្រោះតំបន់ព្រំដែន និងសង់ផ្ទះសម្បែង

សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

ផ្សារផលិតផលខ្មែរស្រុកបារាយណ៍ ជួយលើកកំពស់ផលិតផលក្នុងស្រុក

ឯកឧត្តមបណ្ឌិត សួង ណយ ប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាននិងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្សារផលិតផលខ្មែរស្រុកបារាយណ៍ របស់សហគមន៍កសិកម្មបល្ល័ង្កសេដ្ឋាភី ស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង្កស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។

សូមទស្សនាព័ត៌មានពិស្ដារ៖

https://youtu.be/eCt_wh_BDwY

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចែកអំណោយជូនប្រជាជនងាយរងគ្រោះនៅខេត្តកំពង់ស្ពឺ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំ ណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៣២៩ គ្រួសារ មកពីភូមិចំនួន៤០០ ឃុំ/សង្កាត់ចំនួន២៧ ក្រុង/ស្រុកចំនួន៤ ខេត្តកំពង់ស្ពឺ ក្នុងនោះមកពីស្រុកឱរ៉ាល់ចំនួន ៣១៦គ្រួសារ, ស្រុកថ្ពង ៣៣៤គ្រួសារ, ក្រុងឧដ្ដុង្គម៉ែជ័យ ៣១១គ្រួសារ និងស្រុកសាមគ្គីមុនីជ័យ ៣៦៨គ្រួសារ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/z2AwOlR48fQ

សម្តេចធិបតី បញ្ជាក់ថាកម្ពុជាមិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមកធ្វើជួយបង្ក្រាបឧក្រិដ្ឋកម្មអនឡាញឡើយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ។ ទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញ នៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០២៤ កាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ ស្ទើរគ្រប់វិស័យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XsYorOH1ugQ

សម្តេចធិបតី ជំរុញឲ្យបន្តផ្តោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធកាន់តែធន់នឹងការប្រែប្រួលអាកាសធាតុ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងក្នុងពិធីបើកកិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្ត រាយ លើកទី ១៣ និង សន្និសីទនៃភាគីអាត់ម៊ែរ (AADMER) លើកទី ១៤ និង កិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៥ ថា គ្រោះមហន្តរាយគ្រប់ទម្រង់ បង្កើតឱ្យមានបញ្ហាប្រឈមឥតឈប់ឈរ ដល់ប្រជាជាតិទាំងអស់ ព្រោះគ្រោះមហន្តរាយ ទោះតូចក្តី ធំក្តី តែងបន្សល់ទុកនូវកម្មវិបាកយ៉ាងធ្ងន់ធ្ងរ ដល់ មនុស្ស និង សង្គម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/T1zsa_Cql5c

ប្រជាពលរដ្ឋនៅតាមតំបន់ទេទឹកពុះ ទទួលបានភ្លើងសូឡាដាក់តាមផ្ទះ

អំពូលសូឡា(ភ្លើងទេវតា) ចំនួន៥ឈុតដំបូង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានប្រគល់ជូនគ្រួសារប្រជាពលរដ្ឋ ក្នុងតំបន់ការពារធម្មជាតិកោដូន្តី ស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងបរិស្ថាន ចុះជួបសំណេះសំណាលនិងតម្លើងអំពូលសូឡា ជូនប្រជាពលរដ្ឋចំនួន៥គ្រួសារ ស្មើ៥ខ្នងផ្ទះ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងពង្រឹងការពារនិងអភិរក្សធនធានធម្មជាតិ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស

ព្យុះទី២៣ឈ្មោះ ណាត្រី(Nakri) T2523 ដែលមានទីតាំងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច នៅតែមានឥទ្ធិពលខ្សោយមកលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអានដាមម៉ែន សមុទ្រ កម្ពុជា អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

សូមទស្សនាព័ត៌មានពិស្ដារ៖