យុវជន​២​នាក់​ស្លាប់​ភ្លាមៗ​ដោយសារ​ជិះ​ម៉ូតូ​​លឿន​បុក​គូទ​រថយន្ត​ចត​ស្ងៀម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2014 ក+ ក-

​កណ្តាល​៖ យុវជន​ពីរ​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​កាលពី​ម៉ោងជាង​៩ ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៤ ដោយសារ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​គូទ​រថយន្ត​ស្រា​បៀរ​ពីក្រោយ​ចត​ស្ងៀម​លើ​ចិញ្ចើមផ្លូវ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​ភូមិ​ជ្រៃ​មង្គល ឃុំ​ដំណាក់​អម្ពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

ប៉ូលីស​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១BH-១៣៤១ អ្នកបើក​ពុំ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ និង​មាន​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ បាន វ៉ាន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​រកា​កោះ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មុខរបរ​កម្មករ បាន​បើកបរ ក្នុងទិសដៅ ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ បាន​ជ្រុល​ទៅបុក គូទ​រថយន្ត​មួយគ្រឿង ម៉ាក FUSO ពណ៌​ក្រហម ពាក់​ស្លាក​លេខ​កំពង់ចាម ៣A-០២១០ ជា​រថយន្ត​ដឹក​ស្រា​បៀរ បណ្តាល​ឲ្យ​បោក​ផ្ទប់​ទៅនឹង​រថយន្ត ស្លាប់​ទាំងពីរ​នាក់​ភ្លាមៗ​នៅ​នឹង កន្លែង កើតហេតុ​។ ចំណែកឯ​អ្នកបើកបរ​រថយន្ត ដែល​ពុំ​ត្រូវបាន​ស្គាល់ឈ្មោះ ឃើញ​សភាព​បែបនេះ បាន​រត់​គេចខ្លួនបាត់​តែម្តង​។​

​ក្រោយពេល​កើតហេតុ នគរបាល​បាន​ដឹក​សាកសព យកទៅ​តម្កល់ទុក ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​យកទៅ​ធ្វើ បុណ្យ​តាមប្រពៃណី​៕

Untitled-1