​ប្តី​តាម​ទាន់​​ពេល​ប្រពន្ធ​នាំ​សហាយ​ចូល ដេក​ក្នុងផ្ទះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2014 ក+ ក-

ភ្នំពេញ​៖​ស្ត្រី​វ័យ​២៨​ឆ្នាំ​ម្នាក់​ត្រូវ​ប្តី​តាម​ទាន់​ខណៈ​កំពុង​ដេក​ជាមួយ​សា​ហាយ​ក្នុង​បន្ទប់​ផ្ទះ ជួល​កាលពី​វេលា​ម៉ោង​១២​និង​៣០​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៤ ខែតុលា បង្ក​ឲ្យ​មាន ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង។​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា បុរស​ជា​ប្ដី​ម្នាក់​បាន​តាម​ទាន់​ភរិយា​របស់​កំពុង​ដេករួមរ័ក​ជាមួយ​ប្រុស​សហាយ​ក្នុង​បន្ទប់​ជួល ខណៈ​ប្តី​មិន​នៅ​ចេញទៅ​ធ្វើ​ការបាត់​បង្កឱ្យមាន​ការ​ផ្អើល​នៅ​ចំណុច​ផ្ទះជួល ស្ថិត​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​ប្រភព​បន្តថា ស្ដ្រី​ដែល​ក្បត់ចិត្ត​ប្តី​ឈ្មោះ ភឿន ធីតា អាយុ​២៨​ឆ្នាំ ជា​មេផ្ទះ​មានកូន​ប្រុស​ស្រី​ពីរ​នាក់ ឯ​បុរស​ជាស​ហាយ​ឈ្មោះ កឹម ប៊ុន​កាត អាយុ​២៦​ឆ្នាំ មុខរបរ​មេ​កន្ទុយលេខ និង​ជា​និស្សិត​។​ចំណែក​បុរស​ជា​ប្ដី​វិញ​មានឈ្មោះ ហ៊ុន ឈុន​ហាវ អាយុ​៣១​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី​វេន​យប់​។ គ្រួសារ​នេះ និង​បុរស​លួច​ឆក់​ប្រពន្ធ​គេ​នោះ​រស់នៅ​ភូមិ​កើតហេតុ​ជាមួយគ្នា​។​

អ្នកជិតខាង​បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគាត់​តែង​លួចខ្សឹប​ប្រាប់​ឱ្យ​បុរស​ជា​ប្តី​គាត់​ដឹងថា ប្រពន្ធ​របស់គាត់​តែងតែ​ណាត់​ប្រុស​មក​ដេក​នៅ​ជាមួយគ្នា​ប្រហែល​៤​ខែ​មកហើយ​។​មុនដំបូង​គាត់​មិនទាន់​ជឿ​គេ​ភ្លាមៗ​ទេ ប៉ុន្ដែ​ក្រោយមក​គាត់​សំគាល់​ឃើញថា​ប្រពន្ធ​របស់គាត់​មាន​អាកប្បកិរិយា​ប្លែកៗ​ដូច​អ្វីដែល​អ្នកជិតខាង​បាន​ប្រាប់​មែន ។​

ប្រភព​បន្តថា លុះ​មកដល់ពេលនេះ​គាត់​ទ្រាំ​មិនបាន​ព្រោះ​គេ​ចេះតែ​និយាយ​ពេញៗ​មាត់ ញឹកញាប់​ពេក ទើប​គាត់​បានចាប់ផ្ដើម​ដាក់​ក​ម្លាំ​ង​ឱ្យ​អ្នករត់ម៉ូតូឌុប​៣​នាក់​តាមដាន​ដាក់​វេន​គ្នា​ជា​បី​វេន មាន​ពេលព្រឹក​ពេល​ល្ងាច និង​ពេលយប់​។ លុះ​រហូតមកដល់​យប់​កើតហេតុ​នេះ ក្រោយ​ពេលដែល​គាត់​ចេញទៅ​រត់​តាក់ស៊ី​ដូច​សព្វមួយដង​ស្រាប់តែ​អ្នកតាមដាន​បាន​ទូរស័ព្ទ​ប្រាប់​គាត់​ថា ពេលនេះ​ប្រុស​សហាយ​របស់​ស្ដ្រី​ជា​ប្រពន្ធ​ខ្លួន​បាន​ចូលដេក​ជាមួយ​ប្រពន្ធ​ខ្លួន ។​

ប្រភព​បន្តទៀតថា នៅពេល​ដឹងថា​ប្រពន្ធ​កំពុង​រួមរ័ក​ជាមួយ​សា​ហាយ​យ៉ាង​សប្បាយ​នោះ​គាត់​បាន ហៅ​នគរបាល​និង​បងប្អូន​ជា​ក្រុមគ្រួសារ​ទាំងសងខាង​រួមទាំង​អ្នកកាសែត​ផង នោះ​ឱ្យជួយ​ដឹងឮ​និង​ធ្វើជា​សាក្សី​ឱ្យ​គាត់​ដើម្បីឱ្យ​ដំណើរការ​លែងលះគ្នា​តាម​នីតិវិធី​

​បុរស​ជា​ប្តី​បាន​ប្រាប់ថា ដោយសារ​ផ្ទះ​របស់គាត់​កំពុងដំណើរការ​សាងសង់ ទើប​គាត់​មក​ជួល​បន្ទប់ ស្នាក់នៅ​ជា​បណ្ដោះអាសន្ន​តែ​នៅ​ក្នុងភូមិ​ជាមួយគ្នា​ស្រាប់តែ​ប្រពន្ធ​ហាក់​មានឱកាស​ក្នុងការ​ផិតក្បត់​នៅពេល​រូបគាត់​ចេញទៅ​រត់​តាក់ស៊ី​វេន​យប់ ហើយ​រឿងនេះ​គាត់​ត្រូវ​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ រដ្ឋា​

​ស្ត្រី​ជា​ប្រពន្ធ​ដែល​ក្បត់ចិត្ត​ប្តី​