ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពលោក ឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៅព្រឹកថ្ងៃ ទី១៤សីហា ដើម្បីពិនិត្យនិងសម្រេចលើសំណើចុះថ្ងៃទី៨សីហា របស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាស្នើសុំពិនិត្យធម្មនុញ្ញភាពលើវិសោធនកម្មប្រការ ៦ថ្មីនៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ចុះថ្ងៃទី១៣សីហាក៏បានបង្ហាញថា នៅថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង ៩ ព្រឹកក្រុមប្រឹក្សាធម្មនុញ្ញក៏នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យនិងសម្រេចអំពីចុតហ្មាយទូលថ្វាយព្រះមហាក្សត្រនូវមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញស្តីពី សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ៧៦ នៃមាត្រាទាំងឡាយពីជំពូកទី១៥ថ្មីដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕