ភ្នំពេញ៖ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានលើកឡើងនៅក្នុងកិច្ចប្រជុំសភាកាលថ្ងៃទី២ខែតុលាពីការចាយលុយដុល្លារអាមេរិកដោយសេរីមានផលប៉ះពាល់យ៉ាងធ្ងន់ ធ្ងរដល់សេដ្ឋកិច្ចជាតិ។
អ្នកវិភាគសេដ្ឋកិច្ចមិនបានបដិសេធចំពោះផលប៉ះពាល់នៃការចាយលុយដុល្លារអាមេរិកនេះទេ តែបានបង្ហាញបន្ថែមពីផលប្រយោជន៍នៃការចាយលុយបរទេសនេះទៅវិញ។
អ្នកសេដ្ឋកិច្ចបាននិយាយថា ពេលនេះកម្ពុជាមិនទាន់អាចបញ្ឈប់ការចាយលុយដុល្លារភា្លមៗបាននៅឡើយទេគឺត្រូវការពេលវេលាមួយសម ស្រប។ ស្រដៀងគ្នានឹងគំនិតនេះដែរលោក សុន ឆ័យ អនុប្រធានគណៈ កម្មការទី២ នៃរដ្ឋសភាបញ្ជាក់ថា ទោះបីមិនអាចបញ្ឈប់ភ្លាមៗបានមែនតែគេអាចរកវិធីកាត់បន្ថយបណ្តើរៗរហូតអាចបញ្ឈប់ទាំងស្រុងបាន។
នៅប្រទេសកម្ពុជា លុយដុល្លារអាមេរិកដែលប្រជាពលរដ្ឋទូទៅកំពុងចាយ វាយយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជាទាំងទីក្រុងនិងជនបទ៕ ជំនិត
ក្រដាសប្រាក់១០០ដុល្លារ របស់សហរដ្ឋអាមេរិក