ភ្នំពេញ៖ ប្រធានសមាគមរោងចក្រ កាត់ដេរកម្ពុជា (GMAC) លោក វ៉ាន់ ស៊ូអៀង បានមើលឃើញថា រោងចក្រនឹងត្រូវបិទទ្វារដោយឈរលើហេតុផលថា ការកុម្ម៉ង់ទំទិញមានការ ធ្លាក់ចុះ។
ការថ្លែងរបស់ប្រធានសមាគម GMACនេះធ្វើឡើង ក្រោយពីបានបព្ចាប់ជំនួបពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងមហាផ្ទៃ។
លោក វ៉ាន់ ស៊ូអៀង បានថ្លែងបញ្ជាក់ថា ការលើកឡើងរបស់លោកមិនមែនជាការបិទ សេរីភាពមិនឲ្យមានការទាមទារតំឡើងប្រាក់ខែនោះទេ ប៉ុន្តែការទាមទារគួរតែ ធ្វើឡើងក្នុងរូបភាពមួយសមរម្យបានហើយ។ សម្រាប់លោក វ៉ាន់ ស៊ូអៀង ការទាមទារដំឡើងប្រាក់ខែ គ្មានប្រទេសណាទារឡើងខ្ពស់ដូចកម្ពុជានោះទេ លោកបារម្ភថា ការបិទរោងចក្រ ត្រូវតែមានបិទហើយ។ ខ្ញុំបារម្ភទៀតថា បិទរោងចក្រទៅអត់មានលុយបើកឲ្យកម្មករទៀត ពីព្រោះការកុម្ម៉ង់ទិញឥឡូវវអស់ហើយ។ ដូច្នេះហើយខ្ញុំសូមឲ្យកម្មករនិងសហជីពបានយល់។ ជាពិសេសសហជីពត្រូវពន្យល់កម្មករឲ្យបានយល់។
លោក វ៉ាន់ ស៊ូអៀង បន្តថា ប្រសិនបើកម្មករមិនពេញចិត្តធ្វើការដោយសារប្រាក់ខែនៅមាន កម្រិតកម្មករអាចរកការងារផ្សេងធ្វើបានពោល គឺរោងចក្រមិនបានចាប់បង្ខំនរណាម្នាក់ឲ្យ មកធ្វើការនោះទេ។ ប្រតិកម្មរបស់លោក វ៉ាន់ ស៊ូអៀង ប្រធាន GMAC នាពេលនេះ បានធ្វើឡើង ខណៈពេលដែលក្រុមសហជីពមួយចំនួន បាននឹងកំពុងធ្វើយុទ្ធនាការ ទាមទារតំឡើងប្រាក់ឈ្នួលប្រចាំខែក្នុងវិស័យវាយនភណ្ឌ ចំនួន ១៧៧ដុល្លារ។
ក្នុងន័យនេះលោក វ៉ាន់ សូអៀង ចង់សំដៅដល់កម្មករនិងសហជីព កុំឱ្យព្រមានប្រើហិង្សា ឬធ្វើបាតុកម្មមិនមកធ្វើការ៕
លោក វ៉ាន់ ស៊ូអៀង ប្រធានGMAC