ភ្នំពេញ៖ នៅឆ្នាំ២០១៤នេះ មន្ត្រីយោធានៃកងយោពលខេមរភូមិន្ទចំនួន ២៨រូប ដែលត្រូវដល់អាយុ ដាក់ ឲ្យចូលនិវត្តន៍រួមមានចាប់ពីថ្នាក់នាយឧត្តមសេនីយ៍ផ្កាយបួនចំនួន៣រូប, ឧត្តមសេនីយ៍ឯកផ្កាយបីចំនួន៤រូប ,ឧត្តមសេនីយ៍ទោ ៦រូប និងឧត្តមសេនីយ៍ត្រីផ្កាយមួយចំនួន១៥រូប។
លិខិតជូនដំណឹងរបស់អគ្គនាយកដ្ឋានយោធសេវា នៃក្រសួងការពារ ជាតិដែល « មេគង្គប៉ុស្តិ៍»ទទួលបាននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤នេះបានឲ្យដឹងថា មន្ត្រីយោធាដែលដល់អាយុចូលនិវត្តន៍តាមកំណត់ច្បាប់រួមមានថ្នាក់នាយឧត្តមសេនីយ៍ ផ្កាយបួន ចំនួន០៣រូប ៖
ទី១-លោកនាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង ទួលបន្ទុកទិសទី៣ ទី២-លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង និងជានាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី និងទី៣-លោកនាយឧត្តមសេនីយ៍ អ៊ុង សំខាន់ អគ្គមេបញ្ជាការរង។
ថ្នាក់ឧត្តមសេនីយ៍ឯក ផ្កាយបី មានចំនួន០៤រូប៖ ទី១-លោកឧត្តមសេនីយ៍ឯក ម៉ៅ សុវណ្ណ អនុប្រធានក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ទី២-លោកឧត្តមសេនីយ៍ឯក ប៊ូ ម៉ឺន នាយរងសេនាធិការចម្រុះ ទី៣-លោកឧត្តមសេនីយ៍ឯក អ៊ុក ជឿន នាយរងសេនាធិការចម្រុះ និងទី៤-លោកឧត្តមសេនីយ៍ឯក ប៉ែន ហត នាយរងសេនាធិការចម្រុះ។
ថ្នាក់ឧត្តមសេនីយ៍ទោ ផ្កាយពីរ មានចំនួន ០៦រូប៖ ទី១-លោកឧត្តមសេនីយ៍ទោ ទួន ចែម ប្រធានក្រុមស្រាវជ្រាវ នយោបាយ អប់រំចិត្តសាស្ត្រ ទី២-លោកឧត្តមសេនីយ៍ទោ មាស រ៉េន នាយរងសេនាធិការចម្រុះ ទី៣-លោកឧត្តមសេនីយ៍ទោ ចាន់ សុភាវុធ សមាជិកក្រុមការងារ ស្រាវជ្រាវជំនាញយោធា ទី៤-លោកឧត្តមសេនីយ៍ទោ សុខ សាវុធ សមាជិកក្រុមការងារ ស្រាវជ្រាវភស្តុភារ បច្ចេកទេស ទី៥-លោកឧត្តមសេនីយ៍ទោ វង សារ៉ន សមាជិកក្រុមការងារ ស្រាវជ្រាវជំនាញយោធា និងទី៦-លោកឧត្តមសេនីយ៍ទោ អ៊ុង ជំនោរ សមាជិកក្រុមការងារ ស្រាវជ្រាវនយោបាយអប់រំ។
ថ្នាក់ឧត្តមសេនីយ៍ត្រី ផ្កាយមួយ មានចំនួន ១៥រូប៖ ទី១-លោកឧត្តមសេនីយ៍ត្រី ឥន្ធ សីហៈ ទី២-លោកឧត្តមសេនីយ៍ត្រី ហង្ស សារិទ្ធ ទី៣-លោកឧត្តមសេនីយ៍ត្រី សោម ណារិន ទី៤-លោកឧត្តមសេនីយ៍ត្រី ប៉ែន សាវឿន ទី៥-លោកឧត្តមសេនីយ៍ត្រី វ៉ែន សុកប ទី៦-លោកឧត្តមសេនីយ៍ត្រី សូត្រ ស៊ុយ ទី៧-លោកឧត្តមសេនីយ៍ត្រី អ៊ុក សុផាន ទី៨-លោកឧត្តមសេនីយ៍ត្រី ឡាក់ ប៊ុនសុង ទី៩-លោកឧត្តមសេនីយ៍ត្រី ថាប់ ប៊ុន ទី១០-លោកឧត្តមសេនីយ៍ត្រី គង់ សិទ្ធ ទី១១-លោកឧត្តមសេនីយ៍ត្រី ធន់ វឿន ទី១២-លោកឧត្តមសេនីយ៍ត្រី រាល ម៉ាលី ទី១៣-លោកឧត្តមសេនីយ៍ត្រី គឹម សំអុល ទី១៤-លោកឧត្តមសេនីយ៍ត្រី ឃាង សាវ៉ន និងទី១៥-លោកឧត្តមសេនីយ៍ត្រី ពេជ្រ ចាយ៕ជំនិត