The Penthouse Residence បញ្ចុះបឋមសិលា​សាងសង់​អគារ​ខុនដូ​ទំនើប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 March, 2016 ក+ ក-

ភ្នំពេញ​៖ ​គ្រា​ដែល​សំណង់​អគារ​ខុន​ដូ​កំពុងមាន​ការរីកចម្រើន​ក្នុងប្រទេស​កម្ពុជា ហើយ​កំពុង​ទទួលបាន​ការពេញនិយម​ពី​អតិថិជននោះ The Penthouse Residence បាន​ក៏​ចាប់ផ្តើម​គម្រោង​របស់ខ្លួន​ក្នុង​ទីផ្សារ​កម្ពុជា​ផងដែរ​។ ដើម្បី​អបអរសាទ​ការលក់​គម្រោង​ខុន​ដូ The Penthouse Residence នៅ​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៦​នេះ​បាន​រៀបចំ​ពិធី​ក្រុង​ពាលី​បញ្ចុះបឋមសិលា​សាងសង់​អគារ​ខុន​ដូ មាន​ទីតាំង​ស្ថិតនៅ​ខាងមុខ​ផ្សារ​ទំនើប​អ៊ី​អន​និង​សណ្ឋាគារ​សូ​ហ្វ៊ី​តែ​ល អគារ​លេខ​83B ផ្លូវ​សុធារស​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចំការមន។​

The Penthouse Residence បាន​នាំមក​នូវ​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​មួយ ដែល​ដាក់បញ្ចូល​គ្នា​ទាំង​លំនៅដ្ឋាន និង​អគារ​ពាណិជ្ជកម្ម នៅតាម​បណ្តោយ​ផ្លូវ​សុធារស ក្រុងភ្នំពេញ​។ The Penthouse Residence មិនមែនជា​គម្រោង​ដំបូង​របស់ ឧកញ៉ា លី ហុង នោះទេ​។​

ស្នាដៃ​ដ៏​ប្រកបដោយ​ភាពជោគជ័យ និង​គួរអោយ​ស្ញប់ស្ញែង​ជាច្រើន​ដែល​លោក​បានសម្រេច​កន្លងមក​មានដូចជា សណ្ឋាគារ​លំដាប់​ផ្កាយ​៥ អង្គរ​ផា​លេស និង បុរី​អង្គរ​ផា​លេស ក្នុង​ក្រុង​សៀមរាប​។ The Penthouse Residence ត្រូវបាន​សាងសង់​ទ្បើង ដើម្បី​បំពេញ​បំណងប្រាថ្នា​របស់​អតិថិជន ដែលជា​រចនាប័ទ្ម​ជីវិត​ដ៏​ប្រណីត ជាមួយនឹង​ភាពងាយស្រួល​គ្រប់​តំបន់​នៃ រាជធានី​ភ្នំពេញ​។ The Penthouse Residence មាន​ទីតាំង​ស្ថិតនៅ​ខាងមុខ​ផ្សារ​ទំនើប​អ៊ី​អន​និង​សណ្ឋាគារ​សូ​ហ្វ៊ី​តែ​ល អគារ​លេខ​83B ផ្លូវ​សុធារស​ដែលជា​បេះដូង​នៃ​រាជធានី​ភ្នំពេញ ដែល​ពោរពេញ​ដោយ​ភាពងាយស្រួល និង​រស់នៅក្នុង​ភាព​ស៊ីវីល័យ​។ នៅ​ជុំវិញ The Penthouse Residence មាន​សាលារៀន មន្ទីរពេទ្យ ស្ថានទូត អគារ​ពាណិជ្ជកម្ម​ជាច្រើន និង​ជា​កន្លែង​ប្រកបដោយ​ផាសុកភាព និង​សុវត្ថិភាព​បំផុត​ក្នុង​ការរស់នៅ​។​

​អគារ​ទាំងមូល​បំពាក់​ដោយ​កញ្ចក់​ថ្លា ដែល​អាចឱ្យ​អ្នកទស្សនា​ពី​ទេសភាព​ទីក្រុង​ភ្នំពេញ​ទាំ​ស្រុង​ដូចជា​៖ ព្រះបរមរាជវាំង ទន្លេសាប ទន្លេមេគង្គ ទន្លេចតុមុខ និង​វិមានឯករាជ្យ​ដែលជា​ទីតាំង​ដ៏​ល្អ​បំផុត​ក្នុង​ទីក្រុង​នៃ​ប្រទេស​កម្ពុជា​។ លក្ខណៈពិសេស​របស់​អា​គារ​the Penthouse Residence គឺមាន​៣៦​ជាន់ មាន​អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ សូ​ណា ស្កា​យ​បារ មាននៅ​ជាន់​ទី ៣៦ និង​មាន​សន្តិសុខ​២៤​ម៉ោង​។ អ្វីដែល​ពិសេស​បំផុត​មួយទៀត​គឺ មាន​ភោជនីយដ្ឋាន​វិល​ដំបូង​គេ​នៅ​កម្ពុជា ដោយ​ផ្តល់ជូន​អតិថិជន​ទស្សនា​ទេសភាព​បាន ៣៦០​ដឺ​ក្រេ​ក្នុង​ទីក្រុង និង​អាច​វិល​បាន​មួយ​ជុំ​ក្នុង​រយៈពេល​មួយ​ម៉ោង​។​

The Penthouse Residence ជា​អគារ​លំនៅដ្ឋាន​ខ្ពស់​ដំបូង​គេ​ដែល​ត្រូវបាន​រចនា​ឡើង​ក្នុង​បទដ្ឋាន​ខ្ពស់បំផុត​កម្រិត​អន្ដរជាតិ​លំដាប់​ផ្កាយ​៥​។ អ្វី​ដែលជា​បំណង​របស់​វិនិយោគិន​ចំពោះ​គម្រោង​ស្ថាបត្យកម្ម​នេះ ត្រូវបាន​បង្កើត​នូវ​ការអភិវឌ្ឍ​ខុន​ដូ​ប្រណីត​ជា​លើកដំបូង​ក្នុងប្រទេស​កម្ពុជា​។ ជា​កន្លែង​ស្នាក់នៅ​ប្រកបដោយ​កិត្យានុភាព និង​ស័ក្តិ​សមជា​គេហដ្ឋាន​លំដាប់​កំពូល​ពិតៗ​។​លំនៅដ្ឋាន​នីមួយៗ​មាន​លក្ខណៈ​ប្លែកៗ​ពីគ្នា​ដោយមាន​ការ​រចនា​បែប​លក្ខណៈ​សិល្បៈ​ពិសេស​នោះ​មាន​បរិយាកាស​ខ្យល់​ដង្ហើម​បរិសុទ្ធ​ជាមួយនឹង​ជំនោរ​ទន្លេ និង​ទេសភាព​ស្រស់ត្រកាល​ក្នុង​ទីក្រុង​ដែល​ធ្វើឱ្យ The Penthouse Residence ក្លាយជា​ទិសដៅ​ដែល​មនុស្ស​ចង់​រស់នៅ​ច្រើន​បំផុត​ក្នុង​រាជធានី​ភ្នំ​ពេ​។​

The Penthouse Residence មាន​បន្ទប់​៥​ជម្រើស​សម្រាប់​អតិថិជន 1. Comfort Bedroom 2. Suite 1 + Bedroom 3. Embassy 2 bedrooms 4. President 3 bedrooms 5. Richmond Penthouses អ្វីដែល​គួរអោយកត់សំគាល់​បំផុត​នោះ ក្នុង​រយៈពេល​ត្រឹមតែ ប្រាំ​សប្តាហ៍​ដំបូង គម្រោង ThePenthouse Residence បានទទួល​ការចាប់អារម្មណ៍​ពី​អតិថិជន​សម្បើម​ខុសប្លែក​ពី​ធម្មតា ហើយ​បាន​លក់​អស់ ៥០% ហើយ​ក៏មាន​អតិថិជន​ជាច្រើន​ទៀត​កំពុងធ្វើការ​ពិចារណា​ក​ក់​ទិញ​ជា​បន្តបន្ទាប់​ផងដែរ​។​

បើ​យោងតាម​សន្ទុះ​នៃ​ការលក់​ខាងលើនេះ The Penthouse Residence នឹង​លក់​អស់ ១០០% នាពេល​ឆាប់ៗ​ខាងមុខនេះ​។ ប្រាក់​កក់​ដំបូង​ត្រឹមតែ​១០០០​ដុល្លារ​តែប៉ុណ្ណោះ អ្នកនឹង​អាច​ក្លាយជា​ម្ចាស់​ខុន​ដូ​លំដាប់​ពិភពលោក​។ សម្រាប់​ព័ត៌មាន​លំអិត​សូម​អញ្ជើញ​មក​ទស្សនា​ផ្ទាល់​នៅ Office Show Room The Penthouse Residence រឺ​ទូរស័ព្ទ​មក​លេខ (……………)ជីវិត​ដ៏​ប្រណីត​របស់លោក​អ្នក គឺជា​តម្រូវការ​របស់​យើងខ្ញុំ​៕

11720582_1691316094440287_204467634_n1624430_1691316084440288_24803112_n11667014_1691316154440281_1668914386_n12212000_1691316174440279_124040923_n