គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល​៨​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ បាន​កើតឡើង​ចំនួន ៥​លើក បណ្ដាល​ឲ្យ​មាន មនុស្ស​ស្លាប់បាត់​បង់ជីវិត ១​នាក់ រងរបួស​ធ្ងន់​៧​នាក់ និង​ស្រាល ១​នាក់​។ នេះ​បើ​យោងតាម​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ​។​
​ប្រភព​ដដែល​បន្តថា គ្រោះថ្នាក់​ចរាចរណ៍ ទាំង​៥​លើក​នោះ បាន​បណ្ដាល​ឲ្យ​ខូចខាត​ម៉ូតូ ៣​គ្រឿង​, រថយន្ត​តូច ៤​គ្រឿង និង​រថយន្ត​ធំ ១​គ្រឿង​។ មូលហេតុ​បណ្ដាលមកពី បើកបរ​លឿន ២​លើក​, មិន​គោរព​សិទ្ធិ ២​លើក និង​បត់​គ្រោះថ្នាក់ ១​លើក​។​
​លទ្ធផល​ត្រួតពិនិត្យ ការអនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក មាន​មធ្យោបាយ ចូល​គោលដៅ ៤២.៩០០​គ្រឿង (​ម៉ូតូ ៦២​ភាគរយ​), មធ្យោបាយ​ល្មើស ៨.៩៤៦​គ្រឿង (​ម៉ូតូ ៦៩​ភាករយ​), អប់រំ ៤.៨០៦​គ្រឿង ស្មើនឹង ៥៤​ភាគរយ​, ពិន័យ ៤.១៤០​គ្រឿង (​បង់ប្រាក់ ៨៨​ភាគរយ​) និង​អប់រំ​ឲ្យ ពាក់មួក​សុវត្ថិភាព ១.៧០៨​នាក់​៕

f3c304c6-8848-486d-9da5-687bdbdc455b