រាជធានីភ្នំពេញ៖កម្លាំងសមត្ថកិច្ចនគរបាលកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ បានបង្ក្រាបបទល្មើសគ្រឿងញៀន និងបានឃាត់ខ្លួនជនសង្ស័យស្រី-ប្រុសចំនួន២៥នាក់។ ការឃាត់ខ្លួននោះគឺនៅ៨ទីតាំងផ្សេងគ្នានៅតាមបណញតាខេត្តក្នុងប្រទេសកម្ពុជា។
យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សមត្ថកិច្ចបានបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ ៨ករណី ឃាត់ មនុស្ស ២៥នាក់ (ស្រី៦នាក់)មុខសញ្ញាជួញដូរ ១២នាក់ មុខសញ្ញាប្រើប្រាស់ ១៣នាក់ និងវត្ថុតាង រួមមាន គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន(ice) ១,៨៣ក្រាម, ៥កញ្ចប់ និង ២កញ្ចប់តូច កេតាមីន (ketamine)៤,៨៣ក្រាម អ៊ិស្ដាស៊ី(ecstasy) ២,៤៧ក្រាម។
ទីតាំងបង្ក្រាបរួមមាន ទី១.កណ្ដាល បង្រា្កប ២ករណី ឃាត់ខ្លួន ៥នាក់(ប្រុស) មេតំហ្វេតាមីន(ice) ៥កញ្ចប់ និង២កញ្ចប់តូច, ទី២. កំពង់ឆ្នាំង បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន(ice) ០,៧១ក្រាម, ទី៣. ស្ទឹងត្រែង បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ស្រី១នាក់) មេតំហ្វេតាមីន(ice) ០,៤ក្រាម, ទី៤. សៀមរាប បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ស្រី១នាក់) មេតំហ្វេតាមីន(ice)០,២ក្រាម, ទី៥. បាត់ដំបង បង្រា្កប ១ករណី ឃាត់ខ្លួន ១២នាក់(ស្រី៤នាក់) (ketamine) ៤,៨៣ក្រាម អ៊ិស្ដាស៊ី (ecstasy) ២,៤៧ក្រាម, ទី៦. កំពត បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន(ice) ០,៥២ក្រាម, ទី៧. កំពង់ស្ពឺ បង្រា្កប ១ករណី (ដីការ) ឃាត់ខ្លួន ១នាក់ (ប្រុស) និងទី៨. កំពង់ចាម បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) ដុតបំផ្លាញកញ្ឆាចំនួន ៣៥១ដើម៕