រាជធានីភ្នំពេញ៖នាយកបេទ្បាជាតិរបបសន្តិសុខសង្គម លោក អ៊ុក សមវិទ្យា បានបញ្ជាក់ថា ក្នុងអំទ្បុងឆ្នាំ២០១៦នេះ កម្មករនិយោជិតប្រមាណជាចំនួន៣៦ម៉ឺននាក់ដែលបានកំពុងធ្វើការ ក្នុងគោលដៅចំនួនបី គឺទីក្រុងភ្នំពេញ ខេត្តកណ្តាល និងកំពង់ស្ពឺនឹងទទួលបានការធានារ៉ាបរងគាំពារសុខភាពពីការអនុវត្តសន្តិសុខសង្គមផ្នែកថែទាំសុខភាព។
លោក អ៊ុក សមវិទ្យា បានថ្លែងឲ្យដឹងថា ផ្នែកថែទាំសុខភាព ឬធានារ៉ាប់រងសុខភាពសង្គមនេះគឺជាជំហានទី២ បន្ទាប់ពីផ្នែកហានិភ័យការងារនៃប្រព័ន្ធសន្តិសុខសង្គម ដែលជាផ្នែកមួយដល់សំខាន់ដល់កម្មករនិយោជិក។ លោកបន្តថា ការធានារ៉ាបរងសុខភាព ដល់កម្មករនិយោជិកនេះ នឹងជំរុញឲ្យពួកគាត់ទៅរកពេទ្យ នៅពេលដែលពួកគេមានជំងឺឈឺស្កាត់ល្មមៗ ឬធ្ងន់ ដោយមិននៅទ្រាំដូចពេល ដែលមិនទាន់មានធានារ៉ាប់រងសុខភាពទេ។ មួយវិញទៀតនៅពេលដែលកម្មករ មានសុខភាពល្អ នោះផលិតកម្មក៏អាចច្រើនជាងមុនផងដែរ៕