នគរបាល​ស្រុក​ស្ទឹងត្រង់​ដុតបំផ្លាញ​ដើម​កញ្ឆា​៣៥១​ដើម​នៅ​បឹង​កូន​ចែម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2016 ក+ ក-

​ខេត្តកំពង់ចាម​៖​កំលាំង​អធិការនគរបាល​ស្រុក​ស្ទឹងត្រង់​បាន​ស្រាវជ្រាវ​រកឃើញ​ពលរដ្ឋ​លួច​ដាំ​ដំណាំ​កញ្ឆា​នៅ​ចំណុច​បឹង​កូន​ចែម ស្ថិតក្នុង​ភូមិ​ព្រែក​ស្ដី ឃុំ​ព្រះ​អណ្ដូង​ចំនួន​៣៥១​ដើម​។ ករណីនេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា ក្នុងការ​ស្រាវជ្រាវ និង​ដុតបំផ្លាញ​ដំណាំ​កញ្ឆា​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ ឃី ជាន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ខ្ពប​តា​ងួន ឃុំ​ខ្ពប​តា​ងួន​។ ជាមួយគ្នា​នោះ​សម​ត្ថិ​កច្ច​បាន​បង្កើត​គណៈកម្មាកា​រ​ដុតបំផ្លាញ​ចោល​នៅ​ហ្នឹង​កន្លែង​តែម្តង​។ ទោះជា​យ៉ាងណា​ករណីនេះ​សមត្ថកិច្ច​កំពុង​ចាត់ការ​តាម​នីតិវិធី​៕

b7067d8b7c02af18e00641e650c7f2dc5c79e94cc322d236ec661ca884c44e031946e296fbabedb1f032e593013c4b79