គ្មាន​ដំណោះស្រាយ​ការទាមទារ​របស់​កម្ម​ករ​រោងចក្រ XING TAI ដែល​អូស បន្លាយ​ជាង​មួយ​សប្ដាហ៍​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 October, 2014 ក+ ក-

ភ្នំពេញ​៖​គិត​មកដល់​ថ្ងៃទី​២៨ ខែតុលា​នេះ អស់​រយៈពេល​ជាង​មួយ​សប្ដាហ៍​កន្លងមក ហើយ​ដែល​ក្រុម កម្មករ​រោងចក្រ​កាត់ដេរ​សី​ង​តា​យ​ហ្គា​មិន (XING TAI GARMENT ) បាន​បន្តធ្វើ​បាតុកម្ម​ទា​ម​ទារ​លក្ខ ខណ្ឌ​ការងារ ៣៤​ចំណុច ប៉ុន្តែ​មិនទាន់មាន​ដំណោះស្រាយ​ឡើយ​។​

ប្រភពព័ត៌មាន​បារាយ​ការណ៍​ថា ក្រុមកម្មករ​បម្រើការ​រោងចក្រ​កាត់ដេរ​សី​ង​តា​យ​ហ្គា មិន (XING TAI GARMENT ) ប្រមាណ​ជិត​មួយ​ពាន់​នាក់ មាន​ទីតាំង​ជាប់​ផ្លូវ​ណ​ត្ស​ប្រី​ដ​ស្ថិត ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ គិត​មកដល់​ថ្ងៃទី​២៨ ខែតុលា​នេះ បាន​បន្តធ្វើ​បាតុកម្ម​ទា​ម​ទារ​លក្ខខណ្ឌ​ការងារ ៣៤​ចំណុច អស់​រយៈពេល​ជាង​មួយ​សប្ដាហ៍​មកហើយ តែ​ភាគី​ចាង​រោងចក្រ​មិន​ចេញមុខ​ដោះស្រាយ នៅឡើយ​។​

គួ​រំលឹកថា គោលដៅ​នៃ​ការស្នើសុំ​របស់​ក្រុមកម្មករ​ទាំងអស់​គឺ​ការស្នើសុំ​ឲ្យ​មានការ​ផ្ដល់ប្រាក់​ថ្លៃ​បាយ ថ្ងៃត្រង់​ចំនួន ៤០០០ រៀល ក្នុង​មួយថ្ងៃ និង​ថ្លៃ​បាយ​បន្ថែម​ម៉ោង​ពេល​ល្ងាច​ចំនួន ២០០០ រៀល ព្រម ទាំង​ថ្លៃឈ្នួល​ធ្វើដំណើរ និង​ស្នាក់នៅ​ចំនួន​១០ ដុល្លារ ប្រាក់​លើកទឹកចិត្ត ១៥ ដុល្លារ ក្នុង​មួយខែ និង​លុយ​ព្រីម ៥​ដុល្លារ​ប្រចាំខែ​ទៀតផង​។​

ប្រធាន​សហព័ន្ធ​សហជីព​សហប្រតិបត្តិកា​រ​ដើម្បី​កម្ពុជា លោក អ៊ូ សុខ​ហេង ដែល​កំពុង​ដឹកនាំ​កម្មករ​ធ្វើបាតុកម្ម បាន​ប្រាប់​ឲ្យ​ដឹងថា បាតុកម្ម​បានធ្វើ​ឡើង​ដោយសារតែ​មានការ​រំលោភ​បំពាន​សិទ្ធិ​ការងារ និង​ការកេងប្រវ័ញ្ច​ពលកម្ម​ពី​សំណាក់​លោក​ថៅកែ​ក្រុមហ៊ុន​។​លោក​ថា កម្មករ​បានធ្វើ​ការតវ៉ា​អស់​រយៈពេល​ជាង​មួយ​សប្ដាហ៍​កន្លងមកហើយ គឺ​ចាប់ផ្ដើម​តាំងពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៤ មកដល់​ថ្ងៃនេះ មិនទាន់មាន​ដំណោះស្រាយ​ជូន​កម្មករ​មួយ​ចំណុច​ណា​ឡើយ​។​លោក​ថា នៅ​ថ្ងៃ​ម្សិលមិញ​ឃើញ​ខាង​មន្ត្រី​មកពី​ក្រសួង​ការងារ ចុះ​មកជួប​ជាមួយ​ខាង​ក្រុមហ៊ុន​ដែរ តែ​គ្មាន​ដំណោះស្រាយ​អ្វី​ឡើយ​៕​Untitled-1