អភិបាលខេត្ត​កោះកុង​ចែក​ប័ណ្ណសរសើរ និង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​៤២២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 March, 2016 ក+ ក-

​ខេត្តកោះកុង​៖​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​សាខា​ខេត្តកោះកុង​នៅ​រសៀល​ថ្ងៃទី​២០​ខែមីនា ឆ្នាំ​២០១៦​នេះ​បាន​ចែក​ប័ណ្ណសរសើរ​និង​អាហារូបករណ៍​ថ្នាក់​បញ្ញា​ប​ត្រ​.​បរិញ្ញាបត្ររង​និង​ថ្នាក់មធ្យមសិក្សា​បច្ចេកទេស​កម្រិត​១.២.៣​ក្រោម​ការឧបត្ថម្ភ​ទ្រទ្រង់​ការសិក្សា​អាហារូបករណ៍​១០០%​ជូន​ដល់​សិស្ស​និង​និស្សិត​ក្រីក្រ​និង​សិស្ស​រៀន​ពូកែ​ចំនួន​៤២២​នាក់​(​ស្រី​ចំនួន​២០០​នាក់​)​។​
​ពិធី​ចែក​ប័ណ្ណសរសើរ និង​អាហារ​រូបករណ៍​ដល់​សិស្ស​និស្សិត​ក្រីក្រ​នេះ​បាន​ប្រ​ព្រឹ​តទៅ​ក្រោម​អធិបតីភាព​លោក ប៊ុន លើ​ត អភិបាលខេត្ត​នៃ​គណៈ​អភិបាលខេត្ត អភិបាលរង​ខេត្ត​.​លោក ជឹម មុន នាយក​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​វីវៈ​ខេត្តកោះកុង លោក ស៊ីសុវត្ថិ ឫទ្ធី​រ៉ាវ​ង្ស អនុប្រធាន​មជ្ឈមណ្ឌល​វិជ្ជាជីវៈ​ព្រមទាំង​សមាជិក​សមាជិកា​ក្រោម​ឱវាទ និង​ប្រធាន​មន្ទីរ​គ្រប់​បណ្តា​អង្គភាព​ជុំវិញ​ខេត្ត​លោកគ្រូ អ្នកគ្រូ និង​និស្សិត សិស្ស​ចំនួន​៤២២​នាក់​។
​ក្នុងឱកាស​ចែក​ប័ណ្ណសរសើរ និង​អាហារ​រូបករណ៍​នាពេលនេះ​លោក ស៊ីសុវត្ថិ ឫទ្ធិ​រ៉ាវ​ង្ស អនុប្រធាន​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេក ទេស​កម្ពុជា បាន​មានប្រសាសន៍ថា ផ្ដល់​ការ​ប័ណ្ណសរសើរ​និង​អាហារ​រូបករណ៍​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្ររង​និង​ថ្នាក់មធ្យមសិក្សា បច្ចេកទេស​កម្រិត​លេខ​១.២.៣​នេះ​ក្រោម​ការឧបត្ថម្ភ​ទ្រទ្រង់​ការសិក្សា​អាហារ​រូបករណ៍​ជូន​ដល់​សិស្ស​និស្សិត​ក្រីក្រ​គ្មាន​លទ្ធភាព​និង​និស្សិត​ឆ្នើម​សរុប​ចំនួន​៤២២​នាក់​ក្នុងនោះ​ស្រី​២០០​នាក់​។​
​នេះ​ជា​សក្ខីភាព​បញ្ជាក់​យ៉ាងច្បាស់​ពី​ការយកចិត្តទុកដាក់​ចំពោះ​វិស័យ​អប់រំ​និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។
​លោក ស៊ី​សុ​វ​ត្តិ ឬ​ទ្ធិ​រ៉ាវ​ង្ស បាន​បន្តថា​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​សាខា​ខេត្តកោះកុង​មាន​ទស្សនៈ​ដឹកនាំ​និង​អភិវឌ្ឍន៍​កម្មវិធីសិក្សា​ដើម្បី​រួមចំណែក​ក្នុង​ការកសាង​សមត្ថភាព​និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា វិឡា​ស្ថាន​បាន​ខិតខំ​បង្កើត​និង​លើ កម្ពស់​គុណភាព សេវា​អប់រំ​ជាប្រចាំ​ដើម្បី​ឆ្លើយតប ឲ្យ​សមស្រប​ទៅនឹង​ស្តង់ដារ​អន្តរជាតិ​និង​ជាតិ​ព្រមទាំងរ​អភិវឌ្ឍន៍​ប្រទេសជាតិ​ជាពិសេស​ប្រកបដោយ​ប្រសិទ្ធភាព​ទៅតាម​តម្រូវការ​ទីផ្សារពលកម្ម​ក្នុងស្រុក​និង​ក្រៅ​ស្រុក​។​
​នៅក្នុង​ពិធី​ចែក​ប័ណ្ណសរសើរ​និង​ផ្តល់​អាហារ​រូបករណ៍​នេះ​ផងដែរ​លោក ប៊ុន លើ​ត អភិបាលខេត្ត​នៃ​គណៈ​អភិបាល​ខេត្តកោះកុង​បាន​មានប្រសាសន៍ថា លោក​សូម​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​និង​ថ្លែង​អំណរ​សាទរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​លើ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​និង​ដើម្បី​បង្កើន​ធន​ធា​មនុស្ស​ឲ្យ​កាន់តែ​រឹងមាំ​ដោយ​ផ្សព្វផ្សាយ​ជ្រើសរើស​សិស្ស​និស្សិត​ចូលរួម​គ្រប់​ជំនាន់​ឯកទេស​ចំនួន​៤២២​នាក់​ក្នុងនោះ​ក៏មាន​សិស្សស្រី​ចំនួន​២០០​នាក់​ផងដែរ​។​
​ស្ថិតនៅក្នុង​ការសិក្សា​ឆ្នាំ​២០១៥-២០១៦​នេះ​ដែល​បាន​ខិតខំ​ព្យាយាម​យកចិត្តទុកដាក់​ក្នុងការ​សិក្សា​ដោយ​ឆ្លងកាត់​ឧបសគ្គ​គ្រប់បែបយ៉ាង​រហូត​ក្លាយជា​និស្សិត​ឆ្នើម​ប្រចាំឆ្នាំ​និង​ទទួលបាន​អាហារូបករណ៍​តាម​កម្រិត​លទ្ធផល​ការសិក្សា​របស់ខ្លួន​។
​លោក ប៊ុន លើ​ត បាន​ថ្លែងបន្តថា បើ​យើង​ក្រឡេកមើល​ច​ប្ចុ​ប្បន្ន​ភាព​ឃើញថា​មាន​ចំណុច​ប្រែប្រួល​ជា​វិជ្ជមាន​លិចធ្លោរ​គ្រប់​ខេត្ត​ក្រុង​រាជធានី មាន​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ទាំង​រដ្ឋ​និង​ឯកជន​សឹង​គ្រប់​ទីកន្លែង​មិន​ត្រឹមតែ​វិស័យ​អប់រំ​នៅ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក៏​ដូច​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប៉ុណ្ណោះ​ទេ គឺមាន​សាលា​បណ្តុះបណ្តាល​ចាប់ផ្តើម​គ្រប់​វិ​ស្ស័​យ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។
​អភិបាលខេត្ត​រូបនេះ ក៏បាន​ផ្តាំផ្ញើ​ទៅ​និស្សិត​និង​សិស្ស​ទាំងអស់​ដែល​មក​ចូលរួម​នាពេលនេះ​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​ទៅលើ​ការសិក្សា​ព្រោះ​ប្អូនៗ​ទាំងអស់​គឺជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​ទ្រទ្រង់​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត​៕

52134