យកកាំភ្លើងជ័រដើរភ្ជង់គំរាមគេត្រូវនគរបាលចាប់វាយខ្នោះ
រាជធានីភ្នំពេញ៖កម្លាំងនគរបាលសង្កាត់ឫស្សីកែវបានឃាត់ខ្លួនបុរសម្នាក់តាមពាក្យបណ្តឹងជនរងគ្រោះ គ្រាដែលបុរសម្នាក់បានដកកាំភ្លើងជ័រភ្ជង់គេ ដើម្បីសម្តែងអំណាច។ ការឃាត់ខ្លួនធ្វើឡើងនៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រដ្ឋ ឃ្លីមពីដា អាយុជាង៣០ឆ្នាំ រស់នៅភូមិ សង្កាត់កើតហេតុខាងលើ ចំណែជនរងគ្រោះឈ្មោះ សុខ សម្បត្តិ ភេទប្រុស ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូត វត្ថុតាងមាន កាំភ្លើងជ័រ១ដើម ដែកសំប៉ែតសម្រាប់កាច់កម៉ូតូ១ដើម និងកាបូបស្ពាយតូច១។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បានបញ្ជាក់មូលហេតុដែលនាំឲ្យមានអំពើខាងលើនេះនៅឡើយទេ៕