GMAC ប្រកាសបដិសេធសេចក្តីថ្លែង ការណ៍របស់លោករ៉ុង ឈុន
ភ្នំពេញ៖នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានសេចក្តីថ្លែងការណ៍មួយដោយស្នើឲ្យលោក រ៉ុង ឈុន ដកចេញនូវសេចក្តី ថ្លែងការណ៍របស់ខ្លួនដែលបានប្រកាសកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤កន្លងមកនេះ។
គួរជម្រាបថា នេះជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ប្រធានសហភាព សហជីពកម្ពុជា ដែលបានចោទប្រកាន់ទៅលើសមាគមរោងចក្រ កាត់ដេរនៅកម្ពុជា (GMAC)ថា បានផ្តល់ប្រាក់ ១ពាន់លានដុល្លារអាមេរិក ដល់ស្ថាប័នពាក់ព័ន្ធ។
សេចក្តីថ្លែងការរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC មានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ ៖