ខេត្តរតនគិរី៖រោងសិប្បកម្មមួយកន្លែង ត្រូវបានឆាបឆេះអស់ទាំងស្រុង រួមទាំងគ្រឿងសង្ហារឹមជាច្រើន និងម៉ាស៊ីនកែច្នៃឈើប្រណីតផងដែរ ហេតុការណ៍អគ្គិភ័យបានកើតឡើង នៅវេលាម៉ោង១ និង៣០នាទីយប់ឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចអូរសុភមង្គល ស្តិតក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
បើតាមកម្មករបានឲ្យដឹងថា រោងសិប្បកម្មដែលភ្លើងឆេះនោះ មានឈ្មោះ ឡំ ធៀងហុងភេទប្រុសអាយុ៥៣ឆ្នាំជនជាតិវៀតណាមមានមុខរបរធ្វើរោងសិប្បកម្ម បានជួលដីពីលោកយូ កាវិមានជាមន្ត្រីខណ្ឌរដ្ខបាលព្រៃឈើខេត្ត ទៅឲ្យបុរសម្នាក់ជាជនជាតិវៀតណាម។
កម្មករបានបន្តទៀតថា ផ្ទះដែលឆេះមានទំហំ៥ម៉ែត្រគុណ៨ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងបាំងក្តារ ដំបូលប្រក់ស័ង្កសី សម្ភារៈខូចខាត ម៉ាស៊ីតាប១គ្រឿង (ម៉ាស៊ីតាបសំរាបឈូស និងឃូងឈើ) ទី២.ម៉ាស៊ីនជ្រៀក១គ្រឿង ទី៣ខូចខាតគ្រឿង សង្ហារឹមមួយចំនួនធំផងដែរ។ នៅពេលកើតហេតុនេះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគបាលខេត្តមួយគ្រឿង បានទៅជួយពន្លត់ផងដែរ ក៏ប៉ុន្តែទៅជួយមិនទាន់ទេ ដោយសារតែផ្លូវតូចចង្អៀត ចូលមិនដល់កន្លែងកើតហេតុ។
យ៉ាងណាក៏ដោយ នៅមិនទាន់មានប្រភពណាមួយ បញ្ជាក់អំពី ករណីឆេះសិប្បកម្ម នេះទេ តែគ្រាន់តែដឹងថា នៅថ្ងៃកើតហេតុ ម្ចាស់សិប្បកម្មឈ្មោះហុង ជាជនជាតិវៀតណាម មិននៅផ្ទះនោះទេគឺទៅភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបាននិយាយថា គេសង្ស័យគឺផ្តើមចេញពីទូសេចរន្តអគ្គិសនីខ្សែភ្លើងដែលជនរងគ្រោះបើកភ្លើងចោលមិននៅផ្ទះ៕