ភ្នំពេញ៖នៅព្រឹកម៉ោង ៩ នាថ្ងៃទី០៦.០៤.២០១៦ ប្រតិភូអនុសាខាកាកកបាទក្រហមខណ្ឌមានជ័យ បាននាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនដល់គ្រួសារក្រីក្រនិងគ្រួសារដែលមានផ្ទុកមេរោគអេដ៏ ជំងឺអេដ៏ ដែលកំពុងជួបការលំបាកគ្មានទីពឹងចំនួន២០ គ្រួសារ រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យក្រោមអធិបតីភាពលោក ពេជ្រ កែវមុនី ប្រធានកិត្តិយសអនុសាខាកាកកបាទក្រហមខណ្ឌមានជ័យ និង លោកឌី រត្ន័ខេមរុណប្រធានអនុសាខាកាកកបាទក្រហមខណ្ឌ មានជ័យ លោក សេង.សាញ់ចៅសង្កាត់ស្ទឹងមានជ័យដោយមានការអញ្ជើញចូលរួម ពីសមាជិក សមាជិកា អនុសាខាខណ្ឌ ក្រុមយុវជន ស.ស.យ.ក ខណ្ឌ សរុបចំនួន ៥០នាក់ ។
បន្ទាប់មក លោក ប្រធានកិត្តិយសអនុសាខា និង លោក ប្រធាន អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ក៏បានមានប្រសាសន៏ ផ្តាំផ្ញើការសាកសួរសុខទុក្ខ និង លើកឡើងពី ការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ច ពីសំណាក់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់សុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះ និង ងាយរងគ្រោះ ដោយប្រការផ្សេងៗ មិនថាទីជិត និង ទីឆ្ងាយ ព្រមទាំងមិនទុកអោយបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាករស់ដោយឯកោ នោះឡើយ ។
ចំពោះអំណោយដែលទទួលបានក្នុងមួយគ្រួសារនោះរួមមាន៖ អង្ករ១បាវ(៣០គ.ក្រ) ទឹកក្រូច១កេស
មី១កេស ត្រីខ១យួរ ឃីត១កញ្ចប់(មុង១ ភួយ១ ក្រមា១ សារុង១) អំណោយដែលជាថវិការបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងមួយគ្រួសារ ៣០០០០រៀល ផងដែល៕