​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​ព្រះសង្ឃ​ខ្មែរ​៨​អង្គ​តាម​ឡាន​ទ្រុង​មក​កម្ពុជា​វិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2014 ក+ ក-

​បន្ទាយមានជ័យ​៖ ព្រះសង្ឃ​ខ្មែរ​ចំនួន​៨​អង្គ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ បញ្ជូន​កាលពី​វេលា​ម៉ោង ៩​និង​១០​នាទី ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ តាម​រថយន្ត​ទ្រុង​ចេញពី​ប្រទេស​ថៃ យកមក​ទម្លាក់​តាម​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

បើតាម​ប្រភពពី​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹងថា មូលហេតុ ដែល​ភាគី​ថៃ​ចាប់​ព្រះសង្ឃ​បញ្ជូន ដោយសារតែ​លោកសង្ឃ​ទាំង​នោ គឺមាន​ចំនួន ០៤​អង្គ​មាន​លិខិតឆ្លងដែន ចំនួន ០៤​អង្គ​ទៀត គ្មាន​ឯកសារ ពេលទៅដល់​ប្រទេស​ថៃ គ្មាន​កន្លែង​គង់នៅ​ច្បាស់លាស់ ទើប​បណ្តាល​ឲ្យ​សមត្ថកិច្ច​ថៃ ចាប់បញ្ជូន​មកវិញ​។​

ប្រភព បាន​បន្តថា ព្រះសង្ឃ​ដែល​ត្រូវបាន​ភាគី​ថៃ បញ្ជូនមក​នោះ រួមមាន ទី​១-​ព្រះសង្ឃ ចាង សុ​ធ ព្រះជន្ម ៣៥​ព្រះវស្សា ទី​២-​ព្រះនាម តាប់ តឺ​ន ព្រះជន្ម ៤៧​ព្រះវស្សា ទី​៣-​ព្រះនាម អ៊ុន សុខ​នាង ព្រះជន្ម ២៥​ព្រះវស្សា ទី​៤-​ព្រះនាម ណា​ច់ ធី ព្រះជន្ម ៣២​ព្រះវស្សា ទី​៥-​ព្រះនាម កៀស លៀម ព្រះជន្ម ៤៣​ព្រះវស្សា ទី​៦-​ព្រះនាម ស៊ន ទូច ព្រះជន្ម ២៨​ព្រះវស្សា ទី​៧-​ព្រះនាម យេន សុជា ព្រះជន្ម ២៥​ព្រះវស្សា និង​ទី​៨-​ព្រះនាម ឡាវ សា​វីត ព្រះជន្ម ៣៨​ព្រះវស្សា ព្រះសង្ឃ​គ្រប់​អង្គ​ខាងលើនេះ មាន​ស្រុកកំណើត នៅ​ខេត្តកំពត​។​

ព្រះសង្ឃ​មួយអង្គ ក្នុងចំណោម​៨​អង្គ​ខាងលើ ព្រះនាម ឡាវ សា​វីត ព្រះជន្ម ៤៣​ព្រះវស្សា ដែល​ព្រះអង្គ​មាន​ស្រុកកំណើត​នៅ​ខេត្តកំពត និង​អតីត​បួស​នៅ​វត្ត​មហាមន្ត្រី​ទីក្រុង​ភ្នំពេញ មាន​ពុទ្ធ​ដិ​កា​ថា ព្រះអង្គ​និង​អង្គ​ផ្សេងៗ​ត្រូវ​ភាគី​ថៃ​ចាប់​ក្នុង​ខេត្ត​ឈៀង​ម៉ៃ ទាំងអស់គ្នា គ្រាន់តែ​ស្រុក​ផ្សេងៗ​គ្នា​ហើយ​អង្គ​ខ្លះ​មាន​លិខិតឆ្លងដែន តែ​ផុតកំណត់​មិនបាន​មក​ត​ទិដ្ឋាការ និង​អង្គ​ខ្លះទៀត​មិនមាន​លិខិតឆ្លងដែន​ទេ​។​
​ព្រះអង្គ​ដដែល​បន្តថា សម្រាប់​ព្រះអង្គ​ផ្ទាល់​បាន​គង់នៅ​ក្នុង​វត្ត​មួយ​នៃ​ខេត្ត​ឈៀង​ម៉ៃ ០២​ឆ្នាំ​ហើយ ពេល​ជិត​ផុតកំណត់​លិខិតឆ្លងដែន​ព្រះអង្គ​មិនបាន​ត​ឱ្យ ក៏​មានរឿង​បែបនេះ​ទៅ​។​

​គួរ​បញ្ជាក់ថា សង្ឃ​ទាំង​០៨​អង្គ​ខាងលើ ០៥​អង្គ​ត្រូវគេ​ចាប់​រយៈពេល ៤​ថ្ងៃ និង​០៣​អង្គ​ទៀត​គេ​ចាប់​០២​ថ្ងៃ ទើប​បញ្ជូនមក​រួមគ្នា​។ ការបញ្ជូន​សង្ឃ​ទាំង​០៨​អង្គ​នេះ ភាគី​ថៃ​បញ្ជូន​តាម​រថយន្ត​ទ្រុង ពណ៌​ខ្មៅ​ដូច​លើកទីមួយ​ដែរ តែ​ការបញ្ជូន​លើក​នេះ គេ​ដឹក​មកឱ្យ​ទីតាំង​ទទួល​ពលករ​ខុសពី​លើក​មុន​ដឹក​យកមក​ទម្លាក់ នៅ​ចំណុច​រង្វង់​មូល ស្ថិត​នៅជាប់​ខាងលិច​ផ្សារ​មង្គល ភូមិ​ប៉ោយប៉ែត​-​សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​៕fpm

Untitled-1