​អាកាសធាតុ​ត្រជាក់ និង​មាន​ភ្លៀង​ធ្លាក់​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃទី​២៤-៣០​វិច្ឆិកា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2014 ក+ ក-

ភ្នំពេញ​៖​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានចេញ​សេចក្ដីជូនដំណឹង​ដល់​សាធារណ ជន នៅ​ថ្ងៃទី​១៩ វិច្ឆិកា ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី ២៤ ដល់ ៣០ វិច្ឆិកា​ខាងមុខ អាកាសធាតុ​នឹងមាន​ការប្រែប្រួលដោយ​ផ្ទៃមេឃ​មាន​ពពក​ច្រើន មាន​ភ្លៀង​ធ្លាក់​តិច​ទៅ​មធ្យម និង​សីតុណ្ហភាព​អប្បបរមា​ចន្លោះ ២០-២៤​អង្សា ឯ​អតិបរមា ត្រឹមតែ ២៨-៣១​អង្សា ធ្វើ​ឲ្យ​អាកាសធាតុ​ត្រជាក់ គ្របដណ្ដប់​លើ​ផ្ទៃ​ប្រទេស​។​

​អាកាសធាតុ​ប្រែប្រួល​នេះ​បណ្ដាលមកពី កម្ពុជា​ទទួលរង​ឥទ្ធិពល​ពី​ខ្យល់ មូសុង​ឦសាន និង​ខ្យល់​បក់​ពី​សមុទ្រ​ចិន​ខាងត្បូង​។ ហើយ​វា​អាច​ប៉ះពាល់​ដល់​ការប្រមូល​ផល​ស្រូវ​របស់​ប្រជាកសិករ ព្រោះ​ចំ​រដូវ​ច្រូតកាត់​៕
Untitled-1

ទឹកភ្លៀង​លិច​មហាវិថី​ម៉ៅ​សេទុង ក្បែរ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៣​។