មេដឹកនាំ​ក្រសួងទេសចរណ៍​បដិសេធ​មិនដឹង​ពី​ចំណូល​លក់​សំបុត្រ​ទស្សនា​ប្រាសាទអង្គរវត្ត​ទេ​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2014 ក+ ក-

ភ្នំពេញ​៖ មេដឹកនាំ​ក្រសួងទេសចរណ៍​កម្ពុជា បានបញ្ជាក់​ដោយ​បដិសេធ ថា​លោក​មិន​បានដឹង​ពី​ចំនួនប្រាក់ចំណូល​ក្នុង​ការលក់​សំបុត្រ​ចូល​ទស្សនាប្រាសាទអង្គរវត្ត​នោះទេ ព្រោះ​ការគ្រប់គ្រង​ស្ថិតនៅលើ​អាជ្ញាធរ​អប្សរា​។​

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បានបញ្ជាក់​បែបនេះ​ក្នុងជំនួប​ពិភាក្សា​និង​ការសួរដេញដោល​ពី សំណាក់​ប្រធាន និង​សមាជិក​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា អស់​រយៈពេល ២​ម៉ោង រួចមក​នេះ ហើយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេស ចរណ៍ និង​លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧ របស់​រដ្ឋសភា បាន​ចេញ មក​ធ្វើ​សន្និសីទកាសែត​រួមគ្នា នា​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​វិមាន​រដ្ឋ សភាជាតិ​។​

ក្នុងជំនួប​នោះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ឋិ ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បានទាមទារ​ឲ្យ​ក្រសួងទេសចរណ៍ គ្រប់គ្រង​ការលក់​សំបុត្រ ឲ្យ​ភ្ញៀវទេសចរ ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​វិញ​។​

​ជាការ​ឆ្លើយតប លោក ថោង ខុន បាន​បញ្ជាក់ថា ក្នុងនាម​ក្រសួងទេសចរណ៍ មិនមាន​បំណង​យក​ការងារ​លក់​សំបុត្រ​ទេសចរណ៍ ចូល​ប្រាសាទ​អង្គរ​មក​គ្រប់គ្រង​ទេ ពីព្រោះ​ក្រសួង​មាន​ការងារ​ច្រើន​ត្រូវធ្វើ​ដូច្នេះ ទុក​ការងារ​នេះ ឲ្យ​អាជ្ញាធរ​អប្សរា​គ្រប់គ្រង​បន្ត ប៉ុន្តែ​ដោយសារ​មាន​សំណើ​ពី​សំណាក់​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​សំណូមពរ ដូច្នេះ​ក្រសួង​នឹង​យក​បញ្ហា​នេះ ទៅ​សិក្សា​៕ រដ្ឋា

Untitled-1

 

 

 

 

Untitled-1