ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៤នេះ បណ្ដាលឲ្យមានអ្នកស្លាប់ ៥នាក់ និងរងរបួស ១៣នាក់ ក្នុងនោះរបួសស្រាល ៥នាក់។
យោងតាមសេចក្ដីរាយការណ៍ ដែលចុះផ្សាយនៅលើគេហទំព័រអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងទៀតថា ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើកខាងលើនោះ ក្រៅពីបណ្តាលឲ្យមនុស្សស្លាប់ និងរបួស ក៏បានបង្កឲ្យយានយន្តខូចខាតសរុបចំនួន ១១គ្រឿងផងដែរ។ ក្នុងនោះមានម៉ូតូ ១០គ្រឿង, រថយន្តធុនតូច ១គ្រឿង និងថ្មើរជើង ១នាក់។
មូលហេតុដែលបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីល្មើសល្បឿន ៤លើក, ស្រវឹង ១លើក, មិនប្រកាន់ស្តាំ ២លើក, មិនគោរពសិទ្ធ ១លើក, មនុស្សដើរឆ្លងផ្លូវ៣លើក។
សូមបញ្ជាក់ផងដែរថា ខេត្តដែលមានគ្រោះថ្នាក់និងរងគ្រោះច្រើនមាន ខេត្តកណ្តាល ២លើក ស្លាប់ ១នាក់ របួស៥នាក់។ពោធិ៍សាត់ ២លើក ស្លាប់ ១នាក់ រងរបួស៣នាក់។ កំពង់ឆ្នាំង ១លើក ស្លាប់ ១នាក់។ បន្ទាយមានជ័យ ១លើក ស្លាប់ ១នាក់ និងខេត្តត្បូងឃ្មុំ ១លើក ស្លាប់ ១នាក់ ៕
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៨ វិច្ឆិកា ស្លាប់៥នាក់ របួសធ្ងន់ស្រាល១៣នាក់