ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តី ការគណៈរដ្ឋមន្ត្រី បានឆ្លើយតបទៅនឹងការលើកឡើងរបស់ លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលបានរៀបចំសន្និសីទសារព័ត៌មានស្តីពីបញ្ហាព្រំដែនដោយបានស្នើឲ្យសមាជិកសភាទាំង ១២៣រូប ជំរុញឲ្យក្រុមប្រឹក្សាធម្មនុញ្ញ “លុបចោលនូវសន្ធិសញ្ញាបំពេញបន្ថែម កាលពីឆ្នាំ២០០៥”។
ឆ្លើយតបបញ្ហានេះ ប្រធាននាយកដ្ឋានរដ្ឋបាលនៃរដ្ឋសភា លោក អិច សំអុល មានប្រសាសន៍ដោយខ្លីថា គឺជាការទាមទារឲ្យគោរពតាមលក្ខខណ្ឌរដ្ឋបាលតែប៉ុណ្ណោះ៖ «ញត្តិអី យើងទទួល ប៉ិននេះគាត់ដាក់ទៅអ្នកតំណាងរាស្ត្រ អ៊ីចឹងឲ្យគាត់ធ្វើលិខិតរដ្ឋបាលមកថ្នាក់ដឹកនាំ សុំការអនុញ្ញាតពីមេកើយមក អាហ្នឹងខ្ញុំដាក់ជូន»។
ទាក់ទងបញ្ហានេះដែរ អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង បានឆ្លើយបែបបញ្ចើចថា លិខិតចំហបែបនេះ ដាក់ផ្សាយតាមកាសែតទៅវាចប់បាត់ទៅហើយ។ ទោះជាយ៉ាងនេះក្ដី លោកថា ក្រុមនេះត្រូវធ្វើលិខិតបញ្ជូនមកលោកមួយច្បាប់សិន៖ «ខ្ញុំមិន ចង់ធ្វើទេអារឿងហ្នឹង ព្រោះរដ្ឋាភិបាលបានពន្យល់មិនដឹងជាប៉ុន្មានដងទៅហើយ ធ្វើអីទេអាសន្ធិសញ្ញាហ្នឹង មែនទែនទៅ គឺខាងរដ្ឋាភិបាលគេទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ ហើយស៊ីញេរួចទៅហើយហ្នឹង»។
ទំព័រហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ បានអត្ថាធិប្បាយផ្តល់ការបំភ្លឺស្តីពី ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និង សន្ធិសញ្ញាបំពេញបន្ថែម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមរៀតណាម។
ខាងក្រោមនេះ គឺជាអត្ថបទរបស់លោក ផៃ ស៊ីផាន ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក រ៉ុង ឈុន រឿងព្រំដែនកម្ពុជា-វៀតណាម ៖