កងទ័ព​ស្រួច​ប្រចាំ​ទិស​ព្រះវិហារ​ធ្វើ​សម យុទ្ធ​បាញ់​គ្រាប់​ពិត​រយៈពេល​៤​ថ្ងៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 November, 2014 ក+ ក-

ព្រះវិហារ​៖​កងកម្លាំង​ទ័ពស្រួច​ប្រមាណ​ជាង​៣​ពាន់​នាក់ ប្រចាំ​ទិស​នៃ​ប្រាសាទព្រះវិហារ បាន ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​លក្ខណៈ​ទ្រង់ ទ្រាយធំ​រយៈពេល​៤​ថ្ងៃ​នៅ​ចំណុច​ភ្នំ​ត្បែង ស្រុក​គូ​លេន ខេត្តព្រះវិហារ​។​
​ពិធី​សមយុទ្ធ​បាញ់​គ្រា់ប់​ពិត​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នេះ ក្រោម​អធិបតីភាព​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គមេបញ្ជាការ​រង​និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​អស់លោក​ជា​មេបញ្ជាការ មេបញ្ជាការរង ប្រចាំ​នៅ​តំបន់​ជួរមុខ​ជាច្រើនរូប​ទៀត​។​

​សមយុទ្ធ​នេះ មានការ​ចូលរួម​ពី​កម្លាំង​របស់​កងពលធំ​អន្តរាគមន៍​លេខ​៣ កងពលធំ​អន្តរាគមន៍​លេខ​២ កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​លេខ​៩១១, កងពលតូច អន្តរាគមន៍​លេខ​១​។​ក្នុងនោះ​បានធ្វើ​ការបាញ់​អាវុធ​បេ​-៤០ រួម​នឹង​អាវុធ​គាំទ្រ​ជាច្រើន​ប្រភេទ​ទៀត មាន​ទាំង​កម្លាំង​ថ្មើរជើង កងកាំភ្លើងធំ កងការពារ​អាកាស កងរថក្រោះ​និង​កង​ឧទ្ធម្ភាគចក្រ​ផងដែរ ដើម្បី​ការពង្រឹង​សមត្ថភាព​ក​ម្លាំ​ង​កងទ័ព កាន់តែខ្លាំង​ក្លា​ក្នុង​កិច្ចការពារ​ព្រំដែន​ប្រទេស​៕Untitled-1

Untitled-1