ប៉ោយប៉ែតៈបើទោះជាក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឧ្យមានការទប់ស្កាត់នៅការនាំ ចូល ជ្រូក មាន់ និងទា ពីប្រទេសជិតខាងយ៉ាងណាក៏ដោយ ក៏ក្រុមឈ្មួញនៅតែគឃ្លើន ចំពោះបទ បញ្ជារបស់ក្រសួងកសិកម្ម និង រុក្ខាប្រមាញ់ដដែល។
ប្រភពព័ត៌មានពីអ្នករកស៊ីនៅច្រក អូរបីជាន់ ម្នាក់បានប្រាប់ឲ្យដឹងថា រៀងរាល់យប់គេឃើញមានសកម្ម ភាពនៃការដឹកជញ្ជូន ជ្រួក មាន់ ទា ពីប្រទេសថៃ មកកម្ពុជា ភាគច្រើនចូលតាមច្រករបៀងអូរបីជាន់ ឃុំអូរបី ជាន់ ស្រុកអូរជ្រៅ និងច្រករបៀង នៅក្នុងស្រុកម៉ាឡៃ.ខេត្តបន្ទាយមានជ័យ ដែលគេដឹងថា ការនាំចូលនេះ មានការឃុបīឃិតគ្នារវាងសមត្ថកិច្ចជំនាញជាមួយឈ្មួញ ហើយដឹកបន្តចូលមកក្រុង ប៉ោយ ប៉ែត ក៏ដូចជាក្នុង ខេត្តបន្ទាយមានជ័យ ដើម្បីលក់ចែកចាយ ដោយគ្មានមន្ត្រីនៅតាមច្រកធ្វើការទប់ស្កាត់ឡើយ ។ ទង្វើដែល មិនទប់ស្កាត់នេះ ត្រូវគេដាក់ការសង្ស័យថា មន្ត្រីជំនាញផ្នែកបសុពេទ្យ ខេត្តបន្ទាយមានជ័យ មានការពាក់ ពន្ធ័នឹងប្រាក់សំណូកបង់ប្រចាំខែទើបគ្មានការបង្ក្រាបបែបនេះ បើទោះបីជាក្រសួង កសិកម្ម និងរុក្ខាប្រមាញ់ បានដាក់បញ្ជាឧ្យធ្វើការទប់ស្កាត់យ៉ាងតឹងរ៉ឹងបែបណាក៏ដោយ។
ប្រភពនិយាយថា ការនាំមកពីប្រទេសថៃដឹកតាមរថយន្តនីសាន់ ឬដឹកតាមរថយន្ត ទូរីសច្នៃ ក្នុងមួយ យប់ៗ រាប់រយក្បាលនោះ ។ការលួចនាំចូលសាច់សត្វ ខូចគុណភាពនេះ ជាប្រការបង្កគ្រោះថ្នាក់ជាច្រើន សម្រាប់ ប្រជាពលរដ្ឋកម្ពុជា គឺបញ្ហា១ បានធ្វើឧ្យខាតបង់ថវិកាចូលរដ្ឋ និងទី២ ជាកត្តាមួយដែលបាន និង កំពុងបំផ្លាញសុខភាពពលរដ្ឋគួរឲ្យព្រួយបារម្ភ ខណៈដែលប្រជាពលរដ្ឋកំពុង តែ មានការព្រួយបារម្មណ៏ ចំពោះបញ្ហាជម្ងឺជ្រូកត្រចៀកខៀវនេះ ឬហៅថា ជម្ងឺផ្ដាសាយ H5.N1 ។
ប្រឈមនឹងបញ្ហានេះ ប្រជាពលរដ្ឋសួមអំពាវនាវឧ្យអាជ្ញាធរ ឬមន្ត្រីជំនាញចុះត្រួតពិនិត្យនៅច្រករបៀង មួយចំនួន ដែលនាំចូលទំនិញគ្មានការត្រួតពិនិត្យ ដោយសារការស៊ុំគ្រលុមរវាងឈ្មួញ និងសមត្ថកិច្ច។
លោក ហ៊ុយ ទូច ប្រធានផ្នែកបសុព្យាបាល ខេត្តបន្ទាយមានជ័យ បានប្រាប់តាមទូរសព្ទ័ថា ការនាំ ចូលប្រភេទបក្សី មកផ្គត់ផ្គងទីផ្សារក្នុងប្រទេសតាមច្រកអូរបីជាន់មានថៅកែម្នាក់ឈ្មោះ នាញ ។
លោក ហ៊ុយ ទូច បន្តថា ទន្ទឹមនេះក៏មានការលួចនាំចូលជាញឹកញាប់ដែរ ហើយក្នុងរយៈពេល៦ខែកន្លងមកនេះ សុមត្ថកិច្ច របស់លោកបានបង្ក្រាបបទល្មើសនៃការលួចនាំចូល ឆ្លងដែននូវប្រភេទបក្សីចំនួនពីររថយន្ត ដោយ ពិន័យជា ប្រាក់ចូលរដ្ឋ២៨លានរៀល ។លោក ហ៊ុយ ទូច បាននិយាយសម្រាលការទទួលខុសត្រូវថា លោកបានអំពាវ នាវឲ្យក្រុមឈ្មួញរៀបចំចងក្រងជាក្រុម ឬជាសមាគមន៏ក្នុងការនាំទំនិញចូលមកកម្ពុជាដើម្បីឲ្យងាយស្រួល ក្នុងការត្រួតពិនិត្យ ព្រោះថា កន្លងមកនេះហាក់ដូចជាអនាធិបតេយ្យ មិនអាចគ្រប់គ្រងបាន១០០%ទេ ដោយ សារកម្លាំងរបស់ លោកមានចំនួនតិច ៕